ពេលល្ងាចឈានចូលមកដល់ អាន់ណា រៀបចំម្ហូបជាច្រើនមុខទុកចាំទទួលឪពុកនិងលោកប៊ូស ។ ម្ហូបអ៉ីតាលីនរណាៗមិនល្បីពីឱសជារសដ៏ឆ្ងាញ់ពិសារនោះ រូបសម្ផស្សក៏ស្រស់ស្អាតដូចទៅនឹងរសជាតិថែមទៀត ។
លោកចន និង លោកប៊ូសបានមកដល់វិមាននៅម៉ោង ៧ យប់គោលបំណងគឺចង់មកអបអរសាទរចំពោះជុងហ្គុកដែលជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៉ីតាលីហ្នឹងឯង ។
«ជំរាបសួរលោកប៉ាលោកអ៊ំ» អាន់ណា
«ចុះឯណាកូនប្រសារនោះ?» លោកចន
«បន្តិចទៀតបងចុះមកហើយ ! នេះអ៊ំស្រីមកចូលរួមដែរមែនទេ?» អាន់ណា ពោលដោយការភ្ញាក់ផ្អើលក្រោយឃើញលោកជំទាវ ជីអូណា ខេននីឌី ជាភរិយារបស់លោកប៊ូសមកដែរ ។
«ហិះ សុខសប្បាយទេអាន់ណា?» ជីអូណា
«ចាស៎ អ៊ំស្រីខ្ញុំសុខសប្បាយធម្មតានោះទេ ! អ៊ំស្រីនៅតែមានសម្រស់ស្រស់ស្អាតដដែល»
«សរសើរអ៊ំពេកហើយ ! វ័យជ្រេទៅតាមអាយុណា៎»
«អ្នកណាអនុញ្ញាតឲ្យស្រីម្នាក់នេះមក ?» សម្លេងមាំឮពីលើជណ្តើរគឺ ជុងហ្គុក ស្រែកសួរយ៉ាងចងកំហឹង ។
«ជុងហ្គុកឯងនិយាយស្អី?» លោកប៊ូស
«លោកក៏ដឹងថាខ្ញុំស្អប់ស្រីម្នាក់នេះខ្លាំងប៉ុណ្ណាហេតុអ្វីនៅនាំនាងមកជាន់ផ្ទះខ្ញុំទៀត?» ភាពតឹងសរសៃករវាងលោកប៊ូសនិងជុងហ្គុកធ្វើឲ្យលោកចននិងអាន់ណា ភ័យជាខ្លាំងព្រោះមិនបានដឹងពីមូលហេតុជាក់លាក់ឡើយ ។
«ឆាប់សុំទោស ជីអូណា ភ្លាមកុំឲ្យយើងខឹងឯងទាន់»
«ពេលនេះចង់យកនាមអ្វីមកគាបសង្គត់ខ្ញុំជាអតីតនាយករដ្ឋមន្ត្រីមែនទេ ?» ជុងហ្គុម លើកចិញ្ចើមសួរគឺឌឺខ្លាំងបំផុតហើយ ។
«អាក្មេងរមើសគុណ» លោកប៊ូស
«ខ្ញុំមិនដែលជំពាក់គុណស្រ័យអ្នកណាទេជាពិសេសមនុស្សដូចជាលោក»
«បងចង់ទៅណា ? បងជុងហ្គុក» អាន់ណា ស្រែកសួរនៅពេលស្វាមីដើរសម្រុកចេញទៅក្រៅវិមានព្រមទាំងទាញសោរឡានទៅជាមួយដែរ ។
«បណ្តោយវាទៅកុំទៅស្រែកឃាត់វា» លោកប៊ូស
«តើមានរឿងអ្វីទៅលោកអ៊ំ ហេតុអ្វីគាត់ខឹងដល់ថ្នាក់នេះ?» អាន់ណា
«គ្មានអ្វីទេ ! ក្រែងក្មួយរៀបចំម្ហូបចាំទទួលអ៊ំ ? ឆាប់នាំផ្លូវអ៊ំទៅ» លោកប៊ូស
«ចាស៎» អាន់ណា យល់ព្រមទាំងចិត្តមិនសម នាងចង់តែរត់ទៅតាមជុងហ្គុកសួរនាំឲ្យដឹងរឿងនោះទេ ប៉ុន្តែមិនអាចឡើយ ។
_________
YOU ARE READING
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
