❗️មានពាក្យមិនសមរម្យប្រសិនបើមានអារម្មណ៍ថាមិនចង់អានអាចអូសរំលងភាគនេះចោលសិនបាន ❗️
សន្និសីទកាសែតត្រូវរៀបចំឡើងទាំងក្បាលល្ងាចព្រោះតែអ្នកជាប់គុកគឺមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងលោកនាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ។
【 ជំរាបសួរអ្នកទាំងអស់គ្នា ! ខ្ញុំដឹងថាអ្នកទាំងអស់គ្នាមានការព្រួយបារម្ភចំពោះរឿងដែលបានកើតឡើងទាំងអស់ អ្នកទាំងអស់គ្នាអាចនឹងគិតថាខ្ញុំនឹងដោះលែងចំពោះអ្នកដែលបានប្រព្រឹត្តអំពើក្បត់ជាតិទាំងឡាយ ចំពោះនរណាខ្ញុំមិនដឹងនោះទេប៉ុន្តែចំពោះខ្ញុំ ជុងហ្គុក ឡូរ៉េនហ្សូ អ្នកខុសត្រូវតែទទួលទោសតាមផ្លូវច្បាប់ដែលបានចែងទុក សម្រាប់ខ្ញុំទុក្ខលំបាករបស់ប្រជាជនគឺជារឿងដ៏ធំបំផុត ខ្ញុំមិនអាចឈរសម្លឹងមើលប្រជាជនស្លូតត្រង់ត្រូវបានជនខិលខូច កេងប្រវ័ញ្ចធ្វើបាបនោះទេ ! ចំណែកឯឪពុកក្មេកខ្ញុំនិងភរិយារបស់ខ្ញុំវិញ ប្រសិនបើខាងប៉ូលិសមានភស្តុតាងថាអ្នកទាំងពីរពិតជាប្រព្រឹត្តអំពើក្បត់ជាតិខ្ញុំនឹងសុំមិនលូកដៃចូលទៅជួយឡើយព្រោះប្រជាពលរដ្ឋជាច្រើនអ្នកបានទទួលរងទុក្ខដោយសារតែទង្វើអាត្មានិយមរបស់អ្នកទាំងនោះហើយចាប់ពីពេលនេះតទៅខ្ញុំសូមប្រកាសថាខ្ញុំនិងមិនមានទំនាក់ទំនងអ្វីជាមួយនឹង អាន់ណា ចន ព្រមទាំងគ្រួសារត្រកូល ចនទៀតទេ សូមអរគុណ 】
ថ្លែងព័ត៌មានចប់លោកនាយករដ្ឋមន្ត្រីក៏ធ្វើដំណើរចាកចេញពីសន្និសីតកាសែតដោយមិនចាំបាច់នៅឆ្លើយសំណួររបស់អ្នកណាទៀត ។ អ្នកកាសែតនិងអ្នកទស្សនាជាច្រើននាក់ពិតជាគោរពនូវការសម្រេចមួយនេះដែលលោកនាយករដ្ឋមន្ត្រីមិនបានប្រើមនោសញ្ចេតនាមកកាត់ក្តីចំពោះរឿងដែលបានកើតឡើងបើមិនដូច្នោះទេប្រជាជននឹងធ្វើបាតុកម្មជាមិនខានដែលលោកបានបង្កើនអំពើពុករលួយនៅក្នុងសង្គមជាតិ ។
[ ល្អណាស់ៗ លោកនាយករដ្ឋមន្ត្រីពិតជាគិតពីប្រជាពលរដ្ឋមែន ]
[ ពួកក្បត់ជាតិបែបនេះគួរតែឲ្យជាប់គុកមួយជីវិត ]
[ ប្រហារជីវិតពួកវាក៏ល្អព្រោះពួកខ្ញុំរងទុក្ខសម្បើមណាស់មួយខែធ្វើការបង់តែពន្ធទៅឲ្យមន្ត្រីពុករលួយទេ ]
[ ពួកខ្ញុំសុំឲ្យលោកនាយករដ្ឋមន្ត្រីពង្រឹងច្បាប់រាជការសារជាថ្មីម្តងទៀត ]
YOU ARE READING
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
