ភាគ ២៦: ឥឡូវនេះពួកយើងជាអ្វី?

2.5K 183 6
                                        

ថេយ៉ុង លើកស្រាអកអស់ ៣-៤ កែវរួចក៏ទៅធ្វើការបន្តព្រោះខ្លួនមិនបានស្រវឹងឡើយ ស្មារតីស្វាងល្អណាស់ នៅអាចជេរលោកប៊ូសបាន ។

ជុងហ្គុក ឯនេះវិញក៏រវល់ទៅទទួលភ្ញៀវយ៉ាងញាប់ដៃញាប់ជើងទុកឲ្យ ម៉ៃខ័រនិងម៉ៃឡូចាំមើលសុវត្ថិភាពរបស់ ថេយ៉ុង ត្រឹមតែឃើញលោកនាយករដ្ឋមន្ត្រីដើរទៅនិយាយជាមួយ ថេយ៉ុង មុននេះគឺភើតពោះសឹងស្លាប់ទៅហើយ ។

«ឯងនេះរវល់មិននឹកដល់បងសោះឥឡូវសុខៗការចោលបងហើយ?» ស៊ូហ្គា គីស័រ គឺជារៀមច្បងនៅសកលវិទ្យាល័យដែលបានរាប់អានគ្នាកាលនៅប្រទេសអង់គ្លេស ។ នាយក៏ជាកូនអ្នកធំមួយរូបនៅប្រទេសអ៉ីតាលីផងដែរ ចំណង់ចំណូលចិត្តរបស់នាយគឺមិនមែនខាងនយោបាយដូចជា ជុងហ្គុក នោះទេប៉ុន្តែជាផ្នែកខាងរកស៉ីទៅវិញហើយពេលនេះនាយក៏ជាអគ្គនាយករបស់ក្រុមហ៊ុនជាច្រើនកន្លែងនៅប្រទេសអ៉ីតាលីផងដែរ ។

«ខ្ញុំមិនបានរំពឹងទុកនោះទេបងថានឹងការនៅអាយុប៉ុណ្ណឹង?»
«ក្មេងស្អីទៀតអាយុក្បាលបីហើយ?»
«ចុះបង? ពេលណារៀបការអាយុជិត ៤០ ហើយ?»
«មកពីយើងរកមនុស្សដែលយើងស្រឡាញ់មិនទាន់ឃើញប៉ុន្តែឥឡូវយើងគិតថាយើងបានជួបហើយ» ក្រសែរភ្នែកមុតស្រួចសម្លឹងមើលទៅអ្នកកាសែតប្រុសរាងតូចច្រឡឹងកាលម៉ៃក្រូដើរសម្ភាសភ្ញៀវកិត្តិយសដែលដើរមកចូលរួម ។  ជុងហ្គុក គ្រាន់តែមើលទៅតាមក្រសែរភ្នែករបស់បងប្រុសគេសឹងតែកកឈាមមួយកម្មវិធីមានមនុស្សច្រើនណាស់ហេតុអ្វីសម្លឹងឃើញសំណព្វចិត្តរបស់គេទៅវិញ ?
«បងពេញចិត្តគេ ?»
«ហ្ហឹម ស្អាតណាស់ ស្អាតប្លែកទាក់ភ្នែក ! យើងមិនដែលដឹងថាមនុស្សប្រុសអាចស្អាតដូច្នេះ? ឯងស្គាល់ឈ្មោះគេទេ?»
«មិនស្គាល់ទេ» ជុងហ្គុក គ្រវីតតាក់ បដិសេធនូវសំណួររបស់បងប្រុស ។
«អញ្ចឹងយើងទៅសួរខ្លួនឯង» មិនស្គាល់ក៏មិនថ្វីគេមានជើងអាវដើរទៅសួរបាន ។
«អត់ទេ បងដើរណា ! ស៊ូហ្គា ?» ឃាត់មិនទាន់ពេលនេះបងប្រុសដើរសម្តៅទៅរកសំណព្វចិត្តហើយ ព្រះអើយជួយផង ។

«សួស្តី» ស៊ូហ្គា
«អូ សួស្តីលោកស៊ូហ្គា !» ថេយ៉ុង ឱនគោរពគួរសម ។
«ស្គាល់ខ្ញុំដែរ?»
«អ្នកណាមិនស្គាល់អ្នកជំនួញវ័យក្មេងល្បីល្បាញនោះ ! ខ្ញុំក៏មិនអាចចន្លោះពីលោកដែរ»
«ពូកែសម្តីណាស់ ជាអ្នកកាសែតមកពីបុស្តិ៍ណា?»
«គឺមកពី News Center ! បើមិនប្រកាន់ទេនេះជានាមប័ណ្ណរបស់ខាងយើងខ្ញុំប្រសិនបើមានបញ្ហាអ្វីលោកអាចទាក់ទងមកបាន» នេះឲ្យនាមប័ណ្ណទៅកាន់គេទៀត ? ថេយ៉ុងកំពុងតែលេងសើចជាមួយខ្លួនមែនទេ ? ថេយ៉ុង អាចនឹងទៅស្និតស្នាលជាមួយអ្នកមិនដែលស្គាល់បានយ៉ាងម៉េចទៅ ? ជុងហ្គុក បានត្រឹមតែនិយាយពាក្យអស់ទាំងនេះនៅក្នុងចិត្ត ។
«អ៎ បាទ» ពិតជាពូកែរកស៉ីមែន ។
«តើខ្ញុំអាចសុំសម្ភាសលោកបានទេ?»
«ប្រាកដជាបាន» ស៊ូហ្គា ញញឹមដោយដឹងថា ថេយ៉ុង ធ្វើតាមតួនាទីខ្លួនក៏រីករាយក្នុងការបំពេញ ។

រឿង: ចិត្តវិបល្លាស 🚩 (Ended) Where stories live. Discover now