ភាគ ១០: សន្និសីទកាសែត

2.8K 193 6
                                        

«ចំជាឆ្កួតមែនហើយ» ថេយ៉ុង ជេរប្រទិចចេញមកមិនដឹងថាអ្នកលេងបណ្តាញសង្គមគិតអីត្រឹមតែរូបប៉ុន្មានសន្លឹកសោះហ៊ានអារកាត់ថាគេជាមនុស្សបែបណាមិនមានការគិតពិចារណា មានដៃចេះតែសរសេរ មានខួរចេះតែវិនិច្ឆ័យមិនចេះគិតពិចារណាឲ្យបានច្បាស់លាស់ ។

«ឯងអូខេឬអត់?» សូហ្វី
«ខ្ញុំមិនបានឈឺចាប់ជាមួយទេ! ពួកគេមិនបានដឹងរឿងអីផងចេះតែនិយាយខ្ញុំមិនឈឺចាប់ជាមួយឡើយ» គេជាអ្នកកាសែតគេដឹងច្បាស់ណាស់អ្នកដែលបំផុសបំផុលពីរឿងនេះព្រោះតែច្រណែនដែលឥឡូវ News Center ទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនច្រើន ។
«តែបងគិតថាមេមិនអូខេជាមួយទេ» សូហ្វី លើកទូរស័ព្ទបង្ហាញថាលោកប៉ៃដិនកំពុងតែខលចូលមក ។ 
«ខ្ញុំថាគាត់កំពុងតែហៅយើងទៅវិញហើយ!» ហេមស្វឺត

"អាឡូ ជំរាបសួរចៅហ្វាយ'' សូហ្វី
"សូហ្វី ធ្វើមេក្រុមរបៀបណាទើបបណ្តោយឲ្យរឿងអស់នេះកើតឡើង? ដឹងទេថាក្រុមហ៊ុនកំពុងតែទទួលរងផលប៉ះពាល់ប៉ុណ្ណា?" លោកប៉ៃដិន
"សុំទោសផងចៅហ្វាយតែខ្ញុំថាចៅហ្វាយស្តាប់ថេយ៉ុងបកស្រាយសិនទៅវាមិនដូចដែលអ្វីដែលគេបានបង្ហាញនោះទេ''
"សូហ្វីនិងហេមស្វឺតនៅទទួលបន្ទុកនៅទីនោះសិនទៅឲ្យថេយ៉ុងឡើងមកជួបខ្ញុំឥឡូវនេះ''
"ចាស៎ ចៅហ្វាយ" 

«យ៉ាងម៉េចហើយបងមេនិយាយថាយ៉ាងម៉េចខ្លះ?» ហេមស្វឺត 
«មេឲ្យថេយ៉ុងឡើងទៅវិញឥឡូវនេះហើយឯងនិងបងនៅធ្វើការបន្ត» សូហ្វី
«សុំទោសផងបងដែលនាំរឿងឲ្យបង» ឃើញទឹកមុខសូហ្វីមិនសូវស្រួលក៏ដឹងថាចៅហ្វាយច្បាស់ជាស្តីបន្ទោសឲ្យនាងជាពុំខាន ។
«មិនអីទេ! បងក៏ដឹងថាឯងក៏មិនចង់ឲ្យរឿងទាំងនេះកើតឡើងដូចគ្នា» សូហ្វី
«មិនបាច់បារម្ភពីខ្ញុំទេបង! ត្រឹមរឿងប៉ុណ្ណឹងវាមិនបានធ្វើឲ្យខ្ញុំប៉ះពាល់អារម្មណ៍ទេអញ្ចឹងខ្ញុំទៅយកអីវ៉ាន់ធ្វើដំណើរទៅទីក្រុងមុនហើយ» ថេយ៉ុង
«អឹម ធ្វើដំណើរដោយសុវត្ថិភាពណា៎» សូហ្វី
_______

ថេយ៉ុង ធ្វើដំណើរមកសណ្ឋាគារដើម្បីយកអីវ៉ាន់ប៉ុន្តែក៏មានកែវភ្នែកជាច្រើនគូសម្លឹងមើលមកគេដូចជាមនុស្សចម្លែកណាស់អញ្ចឹង ។ សូម្បីតែជិះរត់ភ្លើងត្រឡប់ទៅទីក្រុងក៏ឮពាក្យខ្សឹបខ្សៀវមិនឈប់និយាយថាគេបញ្ឆេះបញ្ចុះទាំងដែលពួកអស់នោះគិតតែខ្លួនឯង ។

រឿង: ចិត្តវិបល្លាស 🚩 (Ended) Where stories live. Discover now