ភាគ ៤៧: នាយករដ្ឋមន្ត្រីដ៏ល្អ

1.9K 142 3
                                        

  ជុងហ្គុក ធ្លុំខ្យល់ពីក្នុងទ្រូងដ៏ដែនតានតឹងសឹមឈានជើងឡើងទៅលើវេទិកាក្រោមមនុស្សរាប់រយនាក់ផ្តិតយករូបថតព្រមជាមួយសំណួរជាច្រើនឥតដាច់សូរ ប៉ូលិសនិងកូនចៅជាច្រើននាក់បានឈរនៅក្នុងវេទិកាដើម្បីធានាសុវត្ថិភាពថាគ្មានអ្នកណាអាចបង្កគ្រោះថ្នាក់បាន ។

«លោកនាយមរដ្ឋមន្ត្រីនឹងមិនធ្វើការបដិសេធចំពោះព័ត៌មាននេះទៀតទេមែនទេ?»
«លោកនាយករដ្ឋមន្ត្រីធ្វើការចុះចេញពីដំណែងទៅពេលនេះអ៉ីតាលីកំពុងតែទទួលរងការមើលងាយពីសំណាក់ដៃគូទំនាក់ទំនងណាស់ពួកខ្ញុំមិនចង់បានមេដឹកនាំជាខ្ទើយទេ»
«ខ្ញុំសង្ឃឹមថាលោកនាយករដ្ឋមន្ត្រីនឹងមិនផ្តល់ចម្លើយដែលកុហកទេ»

【 បាទ ខ្ញុំនឹងមិនកុហកប្រជាជនគ្រប់គ្នាឡើយ តាំងពីដំបូងមកខ្ញុំក៏មិនបានកុហកដែរ ! នៅថ្ងៃដែលខ្ញុំបដិសេធពីទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកកាសែត ថេយ៉ុង អាល់រ៉ូរ៉ា នោះគឺពួកយើងពិតជាមិនមានទំនាក់ទំនងអ្វីមែនព្រោះខ្ញុំតាមស្រឡាញ់គេតែម្នាក់ឯង គេមិនព្រមទទួលយក្តីស្រឡាញ់របស់ខ្ញុំព្រោះខ្ញុំជាអ្នកនាំពាក្យលោកនាយករដ្ឋមន្ត្រីលុះខ្ញុំមាននាមជានាយករដ្ឋមន្ត្រីគេរឹតតែតានតឹងព្រោះគេគិតថាគេមិនសក្តិសមជាមួយនឹងខ្ញុំឡើយ ខ្ញុំគួរណាតែរៀបការជាមនុស្សស្រីទើបល្អជាងប៉ុន្តែខ្ញុំមានការគិតខុសពីគេ គេជាមនុស្សដែលខ្ញុំស្រឡាញ់បំផុតបន្ទាប់ពីម្តាយរបស់ខ្ញុំ គេធ្វើឲ្យខ្ញុំទទួលដឹងពីអារម្មណ៍ស្រឡាញ់ បារម្ភ ខ្លាចបាត់បង់ម្តងទៀតទោះគេជាមនុស្សប្រុសប៉ុន្តែគេជាមនុស្សប្រុសដែលខ្ញុំស្រឡាញ់ ! ហើយនាមជានាយករដ្ឋមន្ត្រីក៏ខ្ញុំស្រឡាញ់ដូចគ្នាខ្ញុំខិតខំប្រឹងប្រែងយកនាមនេះមកដោយកម្លាំងកាយចិត្ត ញើសឈាម ការខិតខំប្រឹងប្រែងរៀនសូត្រខ្ញុំគិតថាអ្នកទាំងអស់គ្នាមិនគួរយករៀនស្រឡាញ់មកអារកាត់ថាខ្ញុំជាមនុស្សមិនសក្តិសមឡើយ ដូចម្តេចដែលហៅថាជាអ្នកដឹកនាំល្អទៅ? អ្នកដឹកនាំល្អគេមិនសម្តៅទៅលើការដែលអ្នកដឹកនាំនោះស្រឡាញ់ភេទដូចគ្នាទេផ្ទុយទៅវិញគឺជាការអ្នកដឹកនាំចេះដឹងទុក្ខធុរៈរបស់ប្រជាពលរដ្ឋ បង្កើតច្បាប់នឹងណែនាំឲ្យប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានត្រឹមត្រូវ  ថែរក្សាភាពស្ងប់សុខនឹងសុវត្ថិភាណជូនទៅដល់ប្រជាពលរដ្ឋ គ្រប់គ្រងសេដ្ឋកិច្ចនៅក្នុងប្រទេសដើម្បីជឿជាក់ថាប្រជាពលរដ្ឋគ្រប់រូបមានការងារធ្វើហើយនឹងធឹងថែមទៀត ផ្តល់ការងារ ភាពត្រឹមត្រូវនឹងយុត្តិធម៌ជូនទៅដល់ប្រជាពលរដ្ឋគ្រប់រូបដោយមិនមានភាពលំអៀង នាំឈ្មោះប្រទេសទៅកាន់ឆាកអន្តរជាតិដោយធ្វើឲ្យគេស្គាល់ថាប្រទេសអ៉ីតាលីជាប្រទេសដែលខ្លាំងក្លា មានគេទទួលស្គាល់ច្រើន ចង់មកស្វែងយល់ពីអ៉ីតាលី ! កក្តាអស់នេះទៅវិញដែលសម្គាល់ថាខ្ញុំជាមេដឹកនាំល្អយ៉ាងពិតប្រាកដមិនមែនកក្តាដែលខ្ញុំស្រឡាញ់នរណាម្នាក់ឡើយ ខ្ញុំមិនបង្ខំឲ្យអ្នកទាំងអស់គ្នាជឿជាក់មកលើខ្ញុំនោះទេ បន្តិចទៀតខាងសភានឹងធ្វើការប្រជុំហើយស្រង់មតិរបស់អ្នកទាំងអស់នេះយកទៅវិនិច្ឆ័យ អ្នកទាំងអស់គ្នាពុំបាច់ភ័យនោះទេថាសភានឹងធ្វើការមិនស្របច្បាប់ព្រោះខ្ញុំបាននិយាយម្តងហើយម្តងទៀតថាមិនឲ្យធ្វើការពុករលួយទេបើអ្នកណាដឹកនាំប្រទេសមិនកើតសូម្បីតែខ្ញុំក៏ដោយចុះឲ្យដកចេញទៅដើម្បីកុំឲ្យប្រទេសជួបគ្រោះ ខ្ញុំមានពាក្យថាប៉ុណ្ណឹងទេដើម្បីជូនទៅអ្នកទាំងអស់គ្នាខ្ញុំសូមលាសិនហើយ 】

រឿង: ចិត្តវិបល្លាស 🚩 (Ended) Où les histoires vivent. Découvrez maintenant