ម៉ោង ១២ ម៉ោងនៅកណ្តាលទីក្រុងរ៉ូម ប្រទេសអ៉ីតាលីកំពុងតែមានភាពចលាចលរកថាមិនត្រូវឡានស៊េរីទំនើបបានបុកតកន្ទុយគ្នានៅលើផ្លូវហាយវ៉េមួយកន្លែងដែលបណ្តាលឲ្យមានប្រជាជនជាច្រើននាក់ខ្លះរងរបួសធ្ងន់ ឯខ្លះទៀតរងរបួសស្រាល ។
រ៉ីងៗ...សម្លេងទូរស័ព្ទរោទិ៍រំខានដំណេកដល់អ្នកដែលកំពុងតែគេងយ៉ាងស្ងន់ស្ងប់ ។ ដៃស្រលូនក៏ប្រញាប់រ៉ាវរកទូរស័ព្ទច្បាស់ណាស់ថាមានរឿងដែលកំពុងតែរង់ចាំខ្លួនទៀតហើយ ។
"អាឡូ!"
"ឆាប់ចេញដំណើរមកពេលនេះនៅផ្លូវលេខ ១៥៥ កំពុងតែមានគ្រោះថ្នាក់ចរាចរណ៍យើងត្រូវតែចាក់ផ្សាយឲ្យបានមុនគេ"
"ខ្ញុំទៅដល់ឥឡូវហើយ" អ្នកកំលោះឮដូច្នេះក៏ស្វាងចេសគេស្ទុះស្ទារងើបទៅដូរខោអាវនិងទាញកាបូបកាមេរ៉ាដែលរៀបចំទុករួចជាស្រេចនៅលើកៅអីទៅជាមួយផងដែរ ។
៙៙៙៙៙
សម្លេងឡានពេទ្យបន្លឺឡើងឥតដាច់សូរពេញទីក្រុងរ៉ូមដោយសារតែអ្នករងរបួសមានចំនួនច្រើននាក់ដែលកំពុងតែត្រូវការព្យាបាល ។ ភ្លាមៗនោះឡានតូចល្មមសម្រាប់ជិះម្នាក់ឯងក៏ចតនៅចុងកន្ទុយគេដែលមានប៉ូលិសឈរចាំឃាត់មិនអនុញ្ញាតឲ្យឡានណាបើកបរចូលទៅកន្លែងកើតហេតុទៀត ។
«ស្លាប់ហើយ??» អ្នកកំលោះចុះពីលើឡានទំនើបសម្លឹងមើលទៅផ្សែងដែលហ៊ុយត្រឡោមដោយសារតែឡានមុខតកន្ទុយគ្នានោះ ។
«ខាងសមត្ថកិច្ចកំពុងតែធ្វើការមិនអនុញ្ញាតឲ្យចូលនោះទេ»
«ថេយ៉ុង! គេជាមិត្តរួមការងារខ្ញុំ» អ្នករួមការងារដែលកំពុងតែចាំផ្លូវកំពូលអ្នករាយការណ៍ព័ត៌មានប្រចាំ News Center នៅក្នុងកន្លែងកើតហេតុរួចជាស្រេច ។
«បើអញ្ចឹងអាចចូលទៅបាន»
«អរគុណណាស់លោកប៉ូលិស» ថេយ៉ុងញញឹមដាក់យ៉ាងស្រស់មុននិងដើរឱនក្រោមខ្សែហាមឃាត់ ។
«បងបានដើរមើលទីតាំងនៅទីនេះអស់ហើយមែនទេ?» ថេយ៉ុងសួរទៅ លេសស្លី ដែលជារាមច្បងរួមការងារជាមួយ ។
«បងមើលហើយអស់ហើយ! ពេលនេះក្រុមការងារបានតម្លើងកាមេរ៉ារួចដូចគ្នាឯងត្រៀមខ្លួនហើយឬនៅ?»
«បាទ បង» ថេយ៉ុងតបទាំងម៉ីងម៉ាត់ គេជាមនុស្សដែលមានសក្តានុពលនៅក្នុងខ្លួនស្រឡាញ់អាជីពជាអ្នកកាសែតតាំងពីក្មេងហើយក៏មិនដែលនឹកថានឹងបោះបង់ក្តីស្រមៃនេះចោលដូចគ្នា ។
KAMU SEDANG MEMBACA
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fiksi Penggemarជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
