ថាអ្វីចេះខុស ហ្រ្វេនឌី ពិតជាត្រឡប់មកអ៉ីតាលីវិញពិតមែនបន្ទាប់ពីធ្វើការគិតសន្សឹងអស់ជិត ១ អាទិត្យ ។ គេបានកក់សំបុត្រយន្តពីញ៉ូរយ័កមកអ៉ីតាលីដែលអាចដល់នៅពេលយប់ជៀសវាងការចាប់ពីសំណាក់ប៉ូលិសព្រោះគេធ្វើអ្វីគេបានដឹងច្បាស់ណាស់ ។
ហ្រ្វេនឌី បានពាក់មួកនិងម៉ាស់ជិតឈឹងបន្ទាប់ពីយន្តហោះនៅប្រលានអ៉ីតាលីនៅម៉ៅ ១២:៣០ យប់ ។ គេដើរបណ្តើរឱនមុខចុះបណ្តើរព្រោះខ្លាចមាននរណាកត់សម្គាល់បាន ។
«គេមកហើយឆាប់ចាប់ទៅ» ម៉ៃឡូ ផ្តល់ដំណឹងទៅដោយប៉ូលិសតាមកាសតិចណូឡូជី ។ ម៉ៃឡូ បានទទួលដំណឹងនេះ ២ ថ្ងៃមុនហ្រ្វេនឌីហោះមកអ៉ីតាលីទើបរៀបចំអន្ទាក់ចាប់គេបានយ៉ាងរលូន ។
«ឆាប់លើកដៃឡើង» ប៉ូលិសស្រែកឃាត់ ហ្រ្វេនឌី ពីចម្ងាយបណ្តាលឲ្យមនុស្សម្នានៅជិតៗនោះងាកមើលលាន់ ។
«លោក...លោកចាប់មនុស្សខុសហើយ» ហ្រ្វេនឌី
«មិនខុសនោះទេអ្នកប្រុស ហ្រ្វេនឌី ខេននីឌី» ម៉ៃឡូ ដើរមកយ៉ាងមានអំណាចសម្តៅទៅរកហ្រ្វេនឌីដែលឈរញញីញញ័រព្រោះតែការភ័យខ្លាច ។
«ឯងជាអ្នកណា?» ហ្រ្វេនឌី
«ជាអ្នកណាមិនសំខាន់ ! លោកប៉ូលិសឆាប់ចាប់ទៅនៅចាំដល់ណាទៀត?» ម៉ៃឡូ
«លែងយើងលែង» ហ្រ្វេនឌី ខំប្រឹងរើពីការចាប់ខ្លួនប៉ុន្តែនៅតែមិនអាចខ្នោះដៃមកវាយជាប់ទៅហើយ ។
【 ដំណឹងក្តៅៗកាលពីយប់មិញម៉ោង ១២:៣០ នាទីខាងប៉ូលិសបានចុះទៅចាប់ ហ្រ្វេនឌី ខេននីឌី ដែលជាកូនប្រុសរបស់លោកប៊ូស ខេននីឌីនិងលោកស្រីជីអូណា ខេននីឌី ផ្ទាល់នៅប្រលានយន្តហោះដែលលោកបានធ្វើដំណើរមកពីញ៉ូរយ័កមក ! គួរឲ្យដឹងដែលថាការដែលលោកប៊ូសបានកេងប្រវ័ញ្ចប្រាក់ពីប្រជាពលរដ្ឋនិងប្រព្រឹត្តអំពើខុសច្បាប់ទាំងឡាយគឺដើម្បីផ្ទេរប្រាក់អស់ទាំងនោះទៅឲ្យកូនប្រុសដែលបានរស់នៅក្រៅប្រទេស ! ខាងប៉ូលិសក៏បានឲ្យដំណឹងមកទៀតថានឹងកាត់ក្តីរឿងនេះទៅតាមផ្លូវច្បាប់បើទោះជាលោក ហ្រ្វេនឌី មិនបានប្រព្រឹត្តអំពើអស់ទាំងនោះដោយផ្ទាល់ដៃប៉ុន្តែលោកក៏មានចំណែកពាក់ព័ន្ធចាយលុយក្តៅកខ្វក់ដែលឪពុកលោកបានក្បត់ជាតិ 】
YOU ARE READING
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
