[ ឃើញទេខ្ញុំថាអីចេះខុសគាត់ប្រាកដជាមេក្លោងធំបំផុត ]
[ មនុស្សប្រព្រឹត្តអំពើអាក្រក់បែបនេះសមណាតែប្រហារជីវិត ]
[ ឲ្យគេជាប់គុកមួយជីវិតឬក៏ប្រហារជីវិតគេទៅមនុស្សយល់តែពីចិត្តខ្លួន ចាំតែសោយសុខលុយរាស្ត្រយើងដាក់ទំនាយឲ្យឯងស្លាប់ ]
ការបញ្ចេញមតិនៅលើបណ្តាញសង្គមមានតៗគ្នា ពាក្យភាគច្រើនសុទ្ធតែជាការមើលងាយនិងប្រមាថទៅដល់លោកប៊ូស ប៉ុន្តែលោកពិតជាសក្តិសមនឹងទទួលយកវាហើយ ។
#ព័ន្ធធនាគារ
«ចុះមកហើយៗ» លេសស្លី ជាអ្នកកាសែតមកពីក្រុមហ៊ុន News Center ស្រែកឡើងបន្ទាប់ពីអង្គុយចាំយកព័ត៌មាននៅព័ន្ធធនាគារតាំងពីព្រឹក ។
ង៉ឺត...ឡានចតឡើងប៉ូលិសក៏ចុះហើយបើកទ្វាររបងដើម្បីនាំយកអ្នកទោសចុះមក ។ លោកប៊ូសមានខ្នោះនៅលើដៃដើរចេញពីទ្បានឃុំឃាំង កាមេរ៉ាជាច្រើនគ្រឿងបើករួចជាស្រេចចាប់ថតរូបរបស់លោល ។
«សុំសួរថាតើរឿងនោះវាជាការពិតទេ? ហេតុអ្វីទើបលោលប៊ូសប្រព្រឹត្តរឿងបែបនេះទៅចាស៎?»
«ប្រជាជនរួមទាំងខ្ញុំផងដែរពិតជាខកចិត្តជាមួយលោកប៊ូសខ្លាំងណាស់មិននឹកស្មានថាលោកធ្វើបែបនេះសោះ»
«យើងមិនបានធ្វើរឿងអស់ទាំងហ្នឹងគេ យើងកំពុងតែត្រូវគេចោទប្រកាន់!» លោកអ្នកប៊ូសទ្រាំមិនបានក៏តបត
«ប៉ុន្តែវាមានភស្តុតាងច្បាស់ណាស់ដែលថាលោកពិតជាបានធ្វើរឿងអស់ទាំងនោះមែន» សូហ្វី
«ពិតមែនៗ មានទាំងសញ្ញេ មានទាំងរូបភាពលោកចាប់ដៃជាមួយក្រុមប្រព្រឹត្តអំពើពុករលួយថែមទៀត» អ្នកកាសែត
«ជានាយករដ្ឋមន្ត្រីថ្មីហ្នឹងហើយ ! វាជាអ្នករៀបចំរឿងអស់ទាំងហ្នឹងយើងមិនបានដឹងអីទេ វាជាអ្នកចោទប្រកាន់យើង ! បើយើងជាប់គុកវាក៏ត្រូវពាក់ព័ន្ធដូចគ្នាព្រោះវាជាកូនរបស់យើង» លោកមិនព្រមអស់ផ្លូវតែម្នាក់ឯងនោះទេ ប្រសិនបើកលោកជាប់គុកលោកក៏សង្ឃឹមថា ជុងហ្គុក នឹងបរាជ័យនៅក្នុងជីវិតដូចគ្នា ។
«ឆាប់នាំគេចូលទៅបន្ទប់ឃុំឃាំងទៅ» ឧត្តមសេនីយ៍ឯក ណាមជូន
«នេះពិតមែនអ្ហេស៎បង?» លេសស្លី សឹងមិនជឿថានាងឮពាក្យអស់នោះ ។
«បងក៏មិនដឹងដូចគ្នាមានតែចាំមើលលោកនាយរដ្ឋមន្ត្រីបកស្រាយហើយ» សូហ្វី
«រឿងរញ៉េរញ៉ៃជាមិនខានទេចាំមើលចុះ» ហេមស្វឺត
៙៙៙៙៙៙
YOU ARE READING
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
