ភាគ ៤៦: អូនសំខាន់ជាងអ្នកណាៗទាំងអស់

1.9K 136 5
                                        

【 ខ្ញុំបានប្រទះឃើញលោកនាយករដ្ឋមន្ត្រីកំពុងតែដើរលេងជាមួយមនុស្សម្នាក់ដែលមើលទៅទំនាក់ទំនងរបស់អ្នកទាំងពីរហាក់បីដូចជាលើសពីមិត្តភក្តិធម្មតា ! អ្នកទាំងពីរកំពុងតែទាក់ទងគ្នាដោយសម្ងាត់មែនទេ ? លោកនាយករដ្ឋមន្ត្រីជួយចេញមកបកស្រាយបន្តិចមក ខ្ញុំក៏មានវីដេអូផងដែរ 】 មានគណនីយ៍មួយបានផុសពីវីដេអូនិងរូបភាពរវាង ជុងហ្គុកនិងថេយ៉ុង ទៅទស្សនៈកិច្ចនៅលើកោះឯកជនដែលរូបភាពនោះគឺច្បាស់មិនព្រាលឡើយមួយវិញទៀតអំពីវីដេអូដែលអ្នកទាំងពីររត់លេងជាមួយគ្នា ឱបគ្នាយ៉ាងស្អិតរមួតក៏អាចបញ្ជាក់បានថាទំនាក់ទំនងមួយនេះលើសពីពាក្យថាមិត្តភក្តិ ។

[ កាលពីមុនឃើញបែកធ្លាយម្តងទៀតតែចេញមកបដិសេធឥឡូវភស្តុតាងច្បាស់ប៉ុណ្ណឹងចាំមើលបដិសេធបែបណា? ]
[ ខ្ញុំមិនត្រូវការអ្នកដឹកនាំប្រទេសដែលស្រឡាញ់ភេទដូចគ្នាឡើយ ]
[ បែកពីប្រពន្ធជាមនុស្សស្រីទៅទាក់ទងមនុស្សប្រុសពិតជាគួរឲ្យអស់សំណើចមែន ]
[ ខ្ញុំផ្សំគូអ្នកទាំងពីរយូរមកហើយ ខ្ញុំពិតជាសប្បាយណាស់ ]
[ ជូនពរឲ្យព័ត៌មាននេះក្លាយជាការពិតទៅចុះ ខ្ញុំនឹងចាំគាំទ្រលោកនាយករដ្ឋមន្ត្រីជានិច្ច ! ]

មតិដែលជិះជាន់លោកនាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្នភាគច្រើនសុទ្ធតែចាស់ៗនិងមកពីបក្សប្រឆាំង ។ ខុសពីក្មេងជំទង់ៗដែលមានតែការគាំទ្រទៅលើលោកនាយករដ្ឋមន្ត្រីក៏ដោយសារតែលោកជាមនុស្សមានទេពកោសល្យពិតមែន ការស្រឡាញ់ភេទដូចគ្នាវាពុំបានធ្វើឲ្យប៉ះពាល់ដល់ការដឹកដាំរបស់ប្រទេសឡើយ ។
______

   #News Center

«បងសូហ្វី...» លេសស្លីកាន់ទូរស័ព្ទដើរសម្តៅទៅរកមិត្តរួមការងារ ។
«បងមិនដឹងថា ថេយ៉ុង ទ្រាំនឹងពាក្យមើលងាយបានឬក៏អត់ទេ»
«សម័យនេះទៅហើយបងណាមួយលោកជុងហ្គុកនិងថេយ៉ុងបានរួមចំណែកជួយប្រទេសជាតិច្រើនណាស់ឬមួយត្រឹមរឿងប៉ុណ្ណឹងធ្វើឲ្យអ្នកទាំងពីរក្លាយជាមនុស្យអាក្រក់ហើយ?» លេសស្លី
«ឯងត្រូវដឹងថាមនុស្សយើងបើគេស្រឡាញ់ទោះចង់ទៅធ្វើចោរក៏គេគាំទ្រដែរ តែបើគេស្អប់មិនថាឯងធ្វើល្អប៉ុណ្ណាក៏គេបំភ្លេចចោល ! បងដឹងថាលោកជុងហ្គុកជាមនុស្យក្លាហាន មុតមាំអាចការពារ ថេយ៉ុង បានតែមកដល់ដំណាក់ការនេះក៏ពិបាកដោះស្រាយហើយ» ប្រសិនបើលោកជុងហ្គុកចេញមកប្រកាសអំពីទំនាក់ទំនងមួយនេះមើលទៅវាអាចនឹងស្រាលជាងនេះ ។ ផ្ទុយទៅវិញព័ត៌មានបែរជាបែកធ្លាយដោយសារមានអ្នកលួចថតទាំងដែលប្រជាជនធ្លាប់ធ្វើការសង្ស័យទៅលើទំនាក់ទំនងរបស់អ្នកទាំងពីរតែ ជុងហ្គុុក ចេញមកបដិសេធ! អ្នកខ្លះក៏គិតថា ជុងហ្គុក ជាមនុស្សអាត្មានិយមគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន គ្មានអ្នកណាដឹងឡើយថា ថេយ៉ុង បានបដិសេធទំនាក់ទំនងមួយនេះ ។

រឿង: ចិត្តវិបល្លាស 🚩 (Ended) Hikayelerin yaşadığı yer. Şimdi keşfedin