ភាគ ១២: គ្រប់យ៉ាងដើម្បីអូន

3K 203 8
                                        

វាមានរយៈពេលជិតមួយអាទិត្យហើយដែលជុងហ្គុកនិងថេយ៉ុងមិនបានជួបគ្នា ។ ជុងហ្គុកបានផ្ញើផ្កាទៅឲ្យថេយ៉ុងជារៀងរាល់ថ្ងៃតែអ្វីដែលគេទទួលដំណឹងបាននោះគឺថេយ៉ុងមិនបានទទួលផ្កានោះទេថែមទាំងឲ្យយកទៅបោះចោលទៀតផង ។

ថ្ងៃនេះជាថ្ងៃដែលអ្នកកាសែតមកពីគ្រប់បុស្តិ៍មានការមមាញឹកជាខ្លាំងព្រោះលោកនាយករដ្ឋមន្រ្តីត្រូវធ្វើដំណើរចេញទៅក្រៅប្រទេសដើម្បីទៅជួបជាមួយដៃគូទំនាក់ទំនងរវាងប្រទេសនិងប្រទេស ។

ជុងហ្គុកក៏មានវត្តមាននៅទីនោះដែរដើម្បីទៅជូនដំណើរលោកនាយករដ្ឋមន្រ្តីហើយនាយនឹងនៅអ៉ីតាលីដដែលដើម្បីចាំមើលសភាពការទីនេះផ្ទាល់ ។

«ធ្វើដំណើរដោយសុវត្ថិភាពលោកនាយករដ្ឋមន្រ្តី» ជុងហ្គុក
«អឹម អរគុណណាស់» លោកប៉ូស

ក្រឹបៗ...រូបថតជាច្រើនសន្លឹករបស់លោកនាយករដ្ឋមន្រ្តីនិងជុងហ្គុកត្រូវថតដោយអ្នកកាសែតមកពីគ្រប់ទិសទី ។ មន្រ្តីជាន់ខ្ពស់មកពីគ្រប់ដំណែងចាប់ផ្តើមឱនគោរពលាលោកនាយករដ្ឋមន្រ្តីនាពេលដែលយន្តហោះផ្ទាល់ខ្លួនចាប់ផ្តើមធ្វើដំណើរបន្តិចម្តងៗរហូតដល់ផុតពីដៃទៅ ។

«អីយ៉ា មេឃថ្ងៃនេះក្តៅដល់ហើយ» ហេមស្វឺត រអ៊ូត្អូញត្អែរនៅប្រលានយន្តធំណាស់គេដើរចង់ធ្លាក់អណ្តាតហើយ ។
«បងដើរទៅឡានមុនទៅខ្ញុំទៅបន្ទប់ទឹកមួយភ្លេត» ថេយ៉ុង
«យកមួកបងពាក់ឬអត់?»
«មិនអីទេក្រែងបងរអ៊ួថាក្តៅអ្ហេស៎? ខ្ញុំពាក់មួកជាប់អាវក្តៅបានហើយ»
«អឹម ដើរឲ្យស្រួលបួលបងចាំនៅឡាន» ហេមស្វឺត

ទម្រាំតែដើរដើរបន្ទប់ចង់ ២០ នាទីឯណោះ ។ ថេយ៉ុង ចូលទៅដោះទុក្ខធុរៈរបស់ខ្លួនគេស្អុះស្អាប់សឹងតែស្លាប់ទៅហើយសមខែនេះជាខែក្តៅផង ។

ក្រាក...ក្រោយបញ្ចប់បញ្ហាខ្លួនហើយគេក៏បើកទ្វារចេញមកវិញតែក៏ប្រទាក់នឹងម៉ៃខ័រដែលកំពុងតែឈរនៅពីមុខខ្លួន ។ នេះគេកំពុងតែត្រូវមនុស្សតាមដានអ្ហេស៎? ពិតជាគួរឲ្យអស់សំណើចមែនចង់ចងកម្មពារគេដល់ពេលណាទៀត?

«លោកម្ចាស់លោកបញ្ជាមកមែនទេ?»
«សុំទោសផងអ្នកប្រុស» គេពិតជាមិនចង់ធ្វើបាបថេយ៉ុងនោះទេហើយគេរឹតតែមិនអាចល្មើសបទបញ្ជារបស់លោកម្ចាស់ ។ គេនៅជាមួយលោកម្ចាស់ជិត ១៥ ឆ្នាំហើយលោកម្ចាស់ជាអ្នកមានគុណឲ្យគេអាចក្លាយជាខ្លួនគេនៅពេលនេះដូច្នេះមិនថាខុសត្រូវគេត្រូវតែធ្វើ ។
«អឹម លែងខ្ញុំ» ថេយ៉ុងព្យាយាមរើខ្លួនចេញពីការចាប់របស់ម៉ៃខ័រ ។ គេយកកន្សែងមកខ្ទប់ច្រមុះថេយ៉ុងគួបផ្សំជាមួយថ្នាំងងុយគេងមិនយូរប៉ុន្មានដៃជើងប្រែជាទន់អស់រលីងភ្នែកចង់ផ្តើមទន់ទៅៗរហូតដល់សន្លប់បាត់មាត់ឈឹង ។

រឿង: ចិត្តវិបល្លាស 🚩 (Ended) Where stories live. Discover now