❗️មានពាក្យមិនសមរម្យប្រសិនបើមានអារម្មណ៍ថាមិនចង់អានអាចអូសរំលងភាគនេះចោលសិនបាន ❗️
ជុងហ្គុកនិងថេយ៉ុងបានហែលទឹកជាមួយគ្នាចុះទៅខាងក្រោមគួបផ្សំជាមួយផ្លេនតុនបញ្ជាំងពន្លឺឲ្យឃើញរុក្ខជាតិមានជីវិតនៅក្នុងបាតសមុទ្រយ៉ាងស្រស់ស្អាត កូនត្រីនាំគ្នាហែលទឹកទាំងហ្វូង ។
ទឹកនៅខាងក្រោមបាតសមុទ្រត្រជាក់សឹងតែធ្វើឲ្យកាយតូចកកខ្លួនទៅហើយ ជុងហ្គុក ហែលសម្តៅទៅរកមាឌតូចដែលកំពុងតែបើកភ្នែកមើលមកខ្លួន ។ ដៃមាំលើកដៃអង្អែលថ្ពាល់ប៉ោងតិចៗមុននឹងបបូរមាត់ទាំងពីរប៉ះគ្នា អារម្មណ៍ហាក់ដូចជាគ្រប់គ្រងខួរក្បាលទាំងមូលទៅហើយ ។
ខ្លួនសើមជោគដោយសារតែទឹកក៏ទម្លាក់ខ្លួននៅលើខ្សាច់ដែលសើមតិចៗព្រោះមានទឹកជោរ ។ ថេយ៉ុង លើកដៃឱបរបស់រាងក្រាស់មុននឹងបើកមាត់ទទួលយកអណ្តាតរស់រវើកឲ្យចូលមកលូកលោយនៅក្នុងក្រអូមរបស់ខ្លួន ។
ទីកន្លែងស្ងប់ស្ងាត់គ្មានមនុស្សសូម្បីតែមួយ ឮសូរតែសម្លេងសត្វយំ ស្លឹកឈើប៉ះគ្នា ខ្យល់ត្រជាក់ៗដល់ធ្វើឲ្យអ្នកទាំងពីររងារមិនដឹងខ្លួនទើបត្រូវរកអ្វីធ្វើដើម្បីលុបបំបាត់ភាពរងារចេញ ។
ដៃរវាមដូចជាមឹកលូកទៅប្រលេសឡេវអាវរបស់ ថេយ៉ុង ចេញអស់រលីងក៏មិនភ្លេចញែកអាវចេញពីគ្នាឲ្យឃើញសាច់រលោងម៉ដ្ឋខៃគួរឲ្យចង់ស្ទាបអង្អែល ។
«យើងចូលក្នុងបន្ទប់វិញ» កាលបើនាយឱនមកនែបនិត្យថ្ពាល់របស់គេ ថេយ៉ុង ក៏មានឱកាសប្រាប់ទៅនាយ ។ នៅខាងក្រៅបែបនេះដូចជាល្ហល្ហេវណាស់ទោះមិនមានមនុស្សតែពិតជាខ្មាស់អៀន ។
«មិនចង់ភ្លក់រសជាតិថ្មីទេអ្ហេស៎?»
«អូនខ្មាស់ព្រះចន្ទណាស់» មាឌតូចលាក់មុខនៅកញ្ចឹងករបស់នាយ បើទោះជាមិនបានឃើញមុខរបស់ ថេយ៉ុង ត្រឹមចំហាយចេញពីមុខគេក៏នាយដឹងថាមាឌតូចកំពុងអៀនដែរ ។
នាយសើចក្នុងបំពង់កសម្លឹងមើលទៅអ្នកកំពុងតែអៀនចង់តែក្រញិចឲ្យបាក់ឆ្អឹងទេ ។ ជុងហ្គុក លើកកាយតូចបីដើរទៅបន្ទប់យ៉ាងរហ័សពេលនេះមិនអាចពន្យាពេលបានទៀតទេត្រូវចាត់ការហើយ ។
YOU ARE READING
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
