ជុងហ្គុក ឡូរ៉េនហ្សូអ្ហេស៎? ជាអ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្រ្តី? ចាំអីទៀតបើមិនរត់នោះអរគុណហើយដែលបម្បិញមិញមិនបានបាញ់ក្បាលពួកគេ ។
«អ្នកប្រុស» ម៉ៃឡូ
«អរគុណណាស់ដែលមកជួយ» ថេយ៉ុង និយាយខ្សៀវៗសឹងស្លាប់មិនឮគ្នាវា ៤-៥ នាក់គេឡើងញ័រដៃញ័រជើងអស់ហើយ ។
«អ្នកប្រុសជិះឡានជាមួយខ្ញុំទៅ! ឡាននេះខ្ញុំនឹងឲ្យកូនចៅយកទៅធ្វើអ្នកប្រុសជិះឡានទាំងបែបនេះមិនបានទេ»
ក្រាក...
«អញ្ជើញអ្នកប្រុស» ឃើញ ថេយ៉ុង រាងស្ងាត់បាត់មាត់ ម៉ៃឡូ លូកដៃទៅចុចតុកតាក់បើកទ្វារដើម្បីឲ្យគេចុះមក ។ នេះហេងប៉ុណ្ណាហើយដែលលោកម្ចាស់ឲ្យតាមដានសុវត្ថិភាពរបស់ថេយ៉ុងនោះ? មិនអញ្ចឹងគេមិនដឹងថា ថេយ៉ុង ត្រូវជួបអ្វីនោះទេ ។
#វីឡារ៉ូរ៉េនហ្សូ
លោកម្ចាស់ឈរនៅមិនសុខកាលបើ ម៉ៃឡូ បានផ្តល់ដំណឹងមកថា ថេយ៉ុង ត្រូវបានគេតាមដាននឹងចង់ធ្វើបាប ។ នាយដើរទៅវិញ ទៅមកនៅមុខវីឡាគេពិតជាស្អប់ដែលមិនអាចទៅការពារ ថេយ៉ុង ដោយផ្ទាល់បាន ។
ងុឺត...ឡានខ្មៅចតនៅខាងមុខវីឡាទ្វារឡានក៏ចាប់បើកអូតូតែម្តងឲ្យឃើញ ថេយ៉ុង អង្គុយបើកភ្នែកម៉ក់ៗទោះមិននិយាយ មិនយំ មិនបានបញ្ចេញសកម្មភាពភ័យតែគេអាចទទួលអារម្មណ៍ដឹងថា ថេយ៉ុង ភ័យណាស់ ។
«អូនយ៉ាងម៉េច? មានត្រូវត្រង់ណាទេ?» ជុងហ្គុក ស្ទុះចូល
មកសួរតែម្តងដៃស្ទាបរាងកាយរបស់ថេយ៉ុង ឯភ្នែកខំសម្លឹងមើលក្រែងល៎គេត្រូវរបួស ។
«ពួកវាវាយកញ្ចក់ឡានរបស់អ្នកប្រុសទាន» ម៉ៃឡូ
«វាចង់ងាប់ហើយឬយ៉ាងម៉េច? ជាកូនចៅរបស់អ្នកណា?» មកវាយកញ្ចក់ឡានរបស់សំណព្វចិត្តគេ? ហ៊ានធ្វើឲ្យកូនឆ្មារបស់គេភ័យខ្លាចផង?
«ជាកូនចៅរបស់អេឡិចស៊ុន» ម៉ៃឡូ
«ពួកឯងចេញពីនេះឲ្យអស់ទៅ» ជុងហ្គុក ស្រែកដេញកូនចៅចេញឲ្យអស់នាយមិនចង់ ថេយ៉ុង មានអារម្មណ៍ថាតានតឹងសូម្បីតែពេលដកដង្ហើមនោះទេ ។
«ចាំបងបីអូនណា៎»
«អឹម» ថេយ៉ុង ងក់ក្បាលសឹមលើកដៃទៅឱបកគេដើម្បីឲ្យនាយបីចូលទៅក្នុងផ្ទះ ។
«ដោះអាវអូនចេញបងលាងរបួសឲ្យ!» វាជាកញ្ចក់ច្បាស់ណាស់ថានឹងមានកំទិចកញ្ចក់ខ្ទាត់ត្រូវ ។
«ត្រូវតែដៃទេ» គេបង្វិលដៃទៅឲ្យរាងក្រាស់មើលព្រោះខ្លួនបានលើកដៃរង ។ ជុងហ្គុក ចាប់លាត់ដៃអាវគេចេញសឹមទាញថ្នាំពីក្រោមយកមកលាងរបួសឲ្យ ថេយ៉ុង ទាំងក្នុងចិត្តកំពុងតែខឹង គេខឹងណាស់សាច់មួយនេះគេទើបតែវាកាលតែប៉ះ ឱបថើបកាលពីម្សិលមិញអ្នកណាឲ្យពួកវាហ៊ានបង្ករបួសស្នាមបែបនេះ ។
«សឺត» ថេយ៉ុង ក្រញ៉ោខ្លួនបន្តិចពេលទទួលបានអារម្មណ៍ផ្សារ ។
«ស្រាតខោអូនផង»
«អ្ហឹម?» ថេយ៉ុង បើកភ្នែកធំៗភ្ញាក់ផ្អើលពេលឬ ជុងហ្គុកឲ្យគេស្រាតខោ...ប្រុងធ្វើអី?
«បងខ្លាចកញ្ចក់ខ្ទាតត្រូវអូនលើកដៃតែទះមុខហ្នឹងមិនបានបាំងភ្លៅឯណាត្រូវទេ?»
«អត់ទេខ្ញុំអៀនណាស់!»
«ធ្លាប់ស្រាតទល់មុខគ្នាហើយអូនអៀនធ្វើអី? ចាំបងស្រាតឲ្យអញ្ចឹង» នាយមិនបានប្រកាន់ខឹងទេបើមាឌតូចធ្វើស្រាតខោ នាយស្រាតឲ្យក៏បាន ។
YOU ARE READING
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
