ក្រោយពីញ៉េះញ៉ោះគ្នាអស់មួយព្រឹកទីបំផុត ថេយ៉ុង អាចគេងដោយស្ងប់សុខបានហើយ ។ រាងក្រាស់បិទវាំងននជិតឈឹងមិនឲ្យពន្លឺចាំងចូលឲ្យសំណព្វចិត្តពិបាកក្នុងការគេងនោះទេនៅក្នុងបន្ទប់ក៏មានភ្លើងបង្គប់ពណ៌ពងមាន់បញ្ជាំងតិចៗរាងកាយតូចក្នុងអាវសមីពណ៌ពិតជាស្រស់ស្អាតណាស់ ។
«ហឹម» ថេយ៉ុង រើបន្តិចកាលបើ ជុងហ្គុក ឡើងមកគេងជាមួយនាយមិនបានពាក់អាវនោះទេមានតែខោខ្លីសាច់ហាប់ណែនក្តៅគគុកមកឱបគេ ។
«សឺត» គេកំពុងតែញៀនជាមួយរាងកាយមួយនេះ ក្លិនមួយនេះ គេមិនចេះជិនណាយសោះ ។ រាងក្រាស់ឱបមាឌតូចយ៉ាងណែនស្ទះតែលឹបចូលមកក្នុងកាយគេដៃវិញនៅមិនស្ងៀមអង្អែលភ្លៅ អង្អែលពោះរបស់មាឌតូចមិនឈប់ ។
កាយតូចរើបម្រើសបែរទៅរករាងក្រាស់វិញព្រោះគិតថាបើបែរមុខមកគេៗអាចនឹងឈប់ប៉ះពាល់ខ្លួនតែមានឯណាមកអង្អែលខ្នងនិងគូទគេជំនួសវិញថែមច្របាច់ទៀត ។
«អ្ហឹកៗ ឈប់ទៅ» ថេយ៉ុង បញ្ចេញសម្លេងយំរំអួយចេញរើពេញក្នុងដៃគេ ។
«អា៎ៗ គេងហើយ» ប្តូរមកច្របាច់មកទះគូទគេថ្នមៗដើម្បីបំពេរឲ្យថេយ៉ុងគេងបន្ត ពេលយំគួរឲ្យស្រឡាញ់បែបនេះហើយទើបខ្លួនចេះតែចូលចិត្តញ៉ោះគេនោះ ។
______
រសៀលបន្តិចជុងហ្គុកក៏ចុះមកខាងក្រោយព្រោះត្រូវមានកិច្ចប្រជុំតាមរយៈអនឡាញដោយខ្លួនត្រូវនាំពាក្យរបស់លោកនាយករដ្ឋមន្រ្តីដែលបានទៅប្រជុំជាមួយដៃគូទំនាក់ទំនងនៅឯក្រៅប្រទេសឯណោះ ។
«យើងនឹងស្វាគមន៍អ្នកនាំពាក្យរបស់អាឡឺម៉ង់ទៅទស្សកិច្ចនៅអ៉ីតាលីនៅអាទិត្យក្រោយនេះមុនពេលរៀបចំគម្រោងសាងសងសាលារៀនអាឡឺម៉ង់នៅប្រទេសយើង» លោកប៊ូស គោះហៅមន្រ្តីថ្នាក់ខ្ពស់ទាំងអស់មកប្រជុំតាមអនឡាយ ។
«លោកនាយករដ្ឋមន្រ្តីនឹងនៅបន្តទស្សនៈកិច្ចនៅអាឡឺម៉ង់ទៀតមែនទេនៅអាទិត្យក្រោយ?» លោកចន
«ពិតមែន! ចំណែកបន្ទុកនេះខ្ញុំនឹងឲ្យក្រសួងទេសចរណ៍ជាអ្នកចាត់ចែងចុះ ជុងហ្គុកកុំភ្លេចធ្វើសេចក្តីថ្លែងការណ៍អំពីព័ត៌មាននេះឲ្យបានមុនអាទិត្យក្រោយ!»
«បាទ លោកនាយករដ្ឋមន្រ្តី» ជុងហ្គុក
«បើអញ្ចឹងប៉ុណ្ណឹងចុះ អរគុណអ្នករាល់គ្នាដែលបានចូលប្រជុំ» លោកប៊ូស
«ជំរាបលាលោកនាយករដ្ឋមន្រ្តី»
ESTÁS LEYENDO
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
