ថេយ៉ុង លើកដៃបន្លាក្រូចមកជូតទឹកភ្នែកខ្លួនឯងចេញ ខ្លួនមិនអាចលាក់ភាពឈឺចាប់នេះតទៅទៀតបានទេសុំត្រឹមតែបញ្ចេញនាពេលនេះក៏អស់ចិត្តដែរ ។
«សុំទោស» មានពាក្យតែមួយម៉ាត់ដែលនិយាយទៅកាន់ ថេយ៉ុង នាយមិនដឹងជារកពាក្យអ្វីមកនិយាយជំនួសបាន ។ ទឹកភ្នែកស្រក់ចុះមកប៉ះថ្ពាល់គេ គេពិតជាស្អប់ខ្លួនឯងខ្លាំងណាស់ដែលឲ្យ ថេយ៉ុង មកទទួលរងថ្មបាក់ជំនួសគេ ។
«ងើបចេញទៅ»
«បងសុំឱបអូនបន្តិចមក បងពិតជានឹកអូនណាស់ នឹកស្ទើដាច់ខ្យល់ស្លាប់ទៅហើយ»
«ត្រឡប់ទៅផ្ទះវិញទៅហើយឈប់ធ្វើខ្លួនបែបនេះទៀត ពេលនេះលោកបានផ្លាស់ប្តូរឋានៈហើយ លោកមិនមែនជាអ្នកនាំពាក្យទៀតទេ លោកជានាយករដ្ឋមន្ត្រីនៅប្រទេសអ៉ីតាលីត្រូវតែរក្សាកេរ្តិ៍ដែលលោកខិតខំយកវាមកឲ្យល្អ កុំឲ្យកេរ្តិ៍ឈ្មោះមានរឿងអសោចដោយសារតែរឿងមិនគប្បីអី»
«អូនស្រឡាញ់បងទេ?» ក្រសែរភ្នែកមានពន្លឺចោទសួរទៅកាន់ ថេយ៉ុង គេចង់បានចម្លើយចេញពីមាត់របស់មាឌតូច នាយចង់ឮមាឌតូចនិយាយចេញពីចិត្តថាតើមាឌតូចធ្លាប់មានចិត្តមកឲ្យខ្លួនដែរទេ ? មាឌតូចឈឺចាប់ទេនៅពេលខ្លួនទៅរៀបការជាមួយអ្នកផ្សេង ? ហេតុអ្វីមាឌតូចមិនអាចធ្វើដូចជាអាន់ណាខ្លះដែលមានចិត្តកំណាញ់ចំពោះមនុស្សខ្លួនឯងស្រឡាញ់ មិនឲ្យអ្នកណាមកប៉ះពាល់បាន ហាមនាយបែបនេះបែបនោះខ្លះ នាយនឹងមិនខឹងនោះទេប្រសិនបើ ថេយ៉ុង ហាមនាយ ។
«ខ្ញុំស្រឡាញ់លោកណាស់ទើបខ្ញុំកាត់ចិត្តឈប់ស្រឡាញ់លោក ទាន់ស្នេហាយើងនៅមានផ្លូវចាកចេញបានខ្ញុំនឹងចាកចេញ ខ្ញុំស្រឡាញ់លោកតែខ្ញុំមិនអាចទ្រាំទ្រជាមួយពាក្យមើលងាយរបស់អ្នកដទៃបានកាន់ខ្ញុំបានទេជាពិសេសពេលភរិយាលោកមកស្តីបន្ទោស មើលងាយមើលថោកខ្ញុំៗសុខចិត្តលះបង់មនុស្សខ្លួនស្រឡាញ់ទៅឲ្យអ្នកដទៃ ខ្ញុំមិនចង់ឃើញលោកត្រូវបរាជ័យចំពោះរឿងដែលលោកតែងតែប្រាថ្នាចង់បានទេ ! ខ្ញុំដឹងថាលោកបានឈឺចាប់មកគ្រប់គ្រាន់ហើយ ទោះបីជាខ្ញុំមិនដឹងថាលោកហែលឆ្លងអ្វីមកខ្លះតែខ្ញុំដឹងថាក្នុងចិត្តលោកមានគំនុំចង់សងសឹកណាស់ដូច្នេះលោកធ្វើចុះប៉ុន្តែខ្ញុំចង់ក្រើនរំឮកលោកថាគំនុំ ការសងសឹកវាមិនបានជួយកែប្រែអ្វីៗដែលបានកន្លងហួសទៅហើយទេ មិនប្រាកដថានៅពេលដែលលោកសងសឹកហើយលោកនឹងសប្បាយចិត្តដូចគ្នា» មាឌតូចយកដៃអង្អែលក្បាល ជុងហ្គុក ថ្នមៗបញ្ជាក់ពីការលួងលោមទៅកាន់នាយ ។
YOU ARE READING
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
