ភាគ ៤៤: ពេលវេលាតែពីរនាក់

2.3K 145 2
                                        

   ជិះពីផ្លូវចូលរហូតដល់កោះឯកជនត្រូវចំណាយពេលប្រមាណជា ២០ នាទី ជុងហ្គុកក៏ចតកាប៉ាល់នៅមុខច្រាំងសឹមចុះទៅជាមុនដើម្បីជួយកាន់ដៃរបស់មាឌតូច ។

«ស្អាតណាស់» ជើងជាន់នៅលើកោះឯកជនដែលមានលក្ខណៈស្ងប់ស្ងាត់ ថេយ៉ុង រត់ពេញដីខ្សាច់សក្បុសបើទោះបីជាអ៉ីតាលីនៅលើទឹកសមុទ្រក៏ពិតមែនប៉ុន្តែនេះគឺជាកោះដែលនៅដាច់ឆ្ងាយពីទឹកដីអ៉ីតាលីបន្តិចទើបវាមានទេសភាពខុសដាច់ពីនៅអ៉ីតាលីផ្ទាល់ ។
«ក៏ដឹងហើយថាអូននឹងពេញចិត្ត» នាយកាន់អីវ៉ាន់ពេញដៃដើរតាមពីក្រោយមាឌតូច ។
«បងនៅក្នុងចិត្តអូនមែនទេទើបដឹង?»
«ប្រាកដហើយ បងត្រូវតែដឹងគ្រប់យ៉ាងពីអូនជានិច្ច»
«អ៊ែក និយាយបានតែមាត់»
«បងនិយាយបានតែមាត់របៀបម៉េច? អូនចូលចិត្តស្លៀកពាក់អីក៏បងដឹង អូនចូលចិត្តញ៊ាំអីក៏បងដឹង អូនចូលចិត្តកន្លែងបែបណាក៏បងដឹង»
«ចុះបងដឹងឬអត់ថាអូនស្រឡាញ់ឬមួយមិនស្រឡាញ់បង?»
«អូនច្បាស់ជាស្រឡាញ់បងហើយ» ជុងហ្គុក ឆ្លើយដោយឥតស្ទាក់ស្ទើនៅជាមួយគ្នាយូរគួរសមល្មមអាចដឹងពីចិត្តគំនិតគ្នាហើយ ។
«ចុះបើអូនថាអូនមិនស្រឡាញ់បង?» មានបំណងចង់ញោះនាយច្បាស់ណាស់ ។
«មាត់អាចកុហកបានប៉ុន្តែកែវភ្នែកមិនអាចកុហកបានទេ»
«និយាយលួងចិត្តខ្លួនឯងហ៎?» ថេយ៉ុង បន្តនិយាយឌឺដងនាយដើម្បីចង់ឲ្យនាយផ្ទុះហ្នឹងឯងអាចគេនឹងបានសើចឲ្យណាណៃម្តង ។
«ឈប់ញោះបងទៅ»
«អូនមានបានញោះឯណា ! បងនិយាយហ្នឹងគឺបងកំពុងលួងចិត្តខ្លួនឯង ហិហិ»
«ថេយ៉ុង ឡូរ៉េនហ្សូ?»
«អូនជា ថេយ៉ុង អាល់រ៉ូរ៉ា មិនមែនឡូរ៉េនហ្សូទេ អាយ៎» មាឌតូចរត់បះដៃបះជើងនិយាយមិនទាន់ចប់ស្រួលបួលផងនាយបោះអីវ៉ាន់ចោលនៅលើខ្សាច់រត់ដេញចាប់មាឌតូចដើម្បីចាប់ច្រញិចឲ្យខ្ទេចប៉ិនណាស់ខាងញោះ ។

«ម៉ៃឡូទៅរើសអីវ៉ាន់លោកម្ចាស់មក» ម៉ៃខ័រ ដែលដើរពីចម្ងាតស្រែកបញ្ជា ពួកគេទាំងពីរមិនហ៊ានដើរទៅជិតចៅហ្វាយប៉ុន្មានទេដើម្បីចង់ទុកពេលវេលាផ្ទាល់ខ្លួនឲ្យចៅហ្វាយ ។
«ចៅហ្វាយបងហ្នឹងដើរទៅរើសទៅ»
«អាម៉ៃឡូ!»
«ចៅហ្វាយខ្ញុំជាម្ចាស់តូច ! ខ្ញុំដើរមើលទេសភាពសិនហើយ បាយ» ម៉ៃឡូ លាបងដើរទៅមើលទេសភាពនៅជិតៗឲ្យម៉ៃខ័រខឹងសឹងតែហក់ទៅធាក់ពីក្រោយប៉ុន្តែមានត្រឹមតែដើរទៅយកអីវ៉ាន់ចៅហ្វាយទៅដាក់នៅក្នុងផ្ទះលំហែរ ។ 

រឿង: ចិត្តវិបល្លាស 🚩 (Ended) Where stories live. Discover now