ពេលវេលាកន្លងផុតទៅពិតជាលឿនណាស់ ខណៈពេលនេះស្នេហារបស់ ជុងហ្គុកនិងថេយ៉ុង បានបើកចំហរអស់រយៈពេលមួយឆ្នាំមកហើយប៉ុន្តែគ្រប់គ្នាក៏បានឃើញថានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្នមិនបានយកស្នេហាជាធំឡើយផ្ទុយទៅវិញពីមួយថ្ងៃទៅមួយថ្ងៃលោកជុងហ្គុកក៏ត្រិះរិះរកវិធីដើម្បីជួយផ្គត់ផ្គង់ប្រទេសឲ្យចេះតែរីកចម្រើនទៅ ។
ចំណែក ថេយ៉ុង វិញត្រូវបានគេទទួលស្គាល់ថាមនុស្សដែលល្អនៅក្នុងសង្គមមិនដែលឃើញបង្កគ្រោះមកដល់ប្រទេសឬទៅកាន់ដៃគូស្នេហាឡើយមានតែចុះទៅជួយផ្សព្វផ្សាយអំពើល្អហើយមុខងារជាអ្នកកាសែតនៅតែមិនបោះបង់ទោះជាមានអ្នកខ្លះនិយាយថាជាគូស្នេហ៍លោកនាយករដ្ឋមន្ត្រីទៅហើយមិនចាំបាច់ធ្វើការក៏រស់ស្រួល ។
«ម៉ៃឡូជួយយករបស់របរខ្ញុំផងណា៎» ថេយ៉ុង
«បងប្រុស» ក្មេងៗក្នុងមណ្ឌលកុមារកំព្រារត់ត្រសងគ្នាសម្តៅមករក ថេយ៉ុង ក៏មិនភ្លេចដណ្តើមគ្នាឱបយ៉ាងមានសេចក្តីសុខ ។ ថេយ៉ុង នេះហើយគឺជាអ្នកជួយឧបត្ថម្ភនកសាងមណ្ឌលកុមារកំព្រាដែលមានទំហំដីយ៉ាងធំក្មេងៗនៅទីនេះមិនក្រោមពី ១០០០ នាក់ឡើយបើទោះបីជាមិនបានមកដោយខ្លួនឯងផ្ទាល់ ថេយ៉ុង តែងតែឲ្យគេជួយផ្តល់ស្បៀងអាហារនិងសម្ភារៈមកជារាងរាល់ខែ ។
«អ្នកប្រុស» អ្នកគ្រូដែលចាំមើលការខុសត្រូវនៅក្នុងមណ្ឌលមកស្វាគមន៍ ថេយ៉ុង ។
«សុខសប្បាយទេអ្នកគ្រូ?» ថេយ៉ុង
«ខ្ញុំសុខសប្បាយទេអរគុណអ្នកប្រុសណាស់ដែលបញ្ចូនរបស់របរមកជារៀងរាល់ខែមិនឲ្យខ្វះខាតគ្រាន់តែថាមួយរយៈនេះក្មេងៗរអ៊ួថានឹកអ្នកប្រុសណាស់»
«គឺរវល់ណាស់មិនសូវទំនេរទើបមិនបានមកញឹកញាប់ ! អ្នកគ្រូជួយហៅពួកគេឲ្យមកជុំគ្នាបានទេថ្ងៃនេះខ្ញុំយកអាហារក្តៅមកឲ្យពួកគេភ្លក់» ថេយ៉ុង
«បានៗ ក្មេងៗឆាប់មកតម្រង់ជួរគ្នាមកបង ថេយ៉ុង មានអីឲ្យណា៎» ថេយ៉ុង តែងតែប្រាប់ឲ្យក្មេងៗហៅគេថាជាបងដើម្បីឲ្យមានភាពស្និតស្នាល ។
«យេ៎ៗ បានរបស់ឆ្ងាញ់ៗញ៊ាំហើយ» ក្មេងៗ
ថេយ៉ុង និងអ្នកគ្រូៗជួុយគ្នាដួសអាហារដើម្បីចាយទៅឲ្យក្មេងៗញ៊ាំនៅកន្លែងឲ្យបានត្រឹមត្រូវ ។ មាឌតូចតែងតែផ្តល់ស្នាមញញឹមទៅឲ្យពួកគេជានិច្ចមិនដែលត្រគួសបោះបោកម្តងណាឡើយទើបធ្វើឲ្យអ្នកគ្រូៗនិងក្មេងៗចូលចិត្តគេណាស់ ។
YOU ARE READING
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
