⚠️ ដោយសារតែភាគនេះនិយាយពីការកាត់ក្តីដូច្នេះអេតមីនសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនគិតថាភាគនេះគួរឲ្យធុញឡើយព្រោះវាក៏ជាចំណុចសំខាន់នៅក្នុងសាច់រឿង ! មួយវិញទៀតអេតមីនក៏សូមខន្តីអភ័យទោសប្រសិនបើអេតមីនសរសេរខុសកន្លែងណាមួយដោយអចេតនាព្រោះថាអេតមីនមិនមែនជាសិស្សខាងច្បាប់អ្វីនោះទេគ្រាន់តែចង់បំពេញសាច់រឿងនេះឲ្យពេញអត្តន័យតែប៉ុណ្ណោះ ។
៙៙៙៙៙៙៙
ថ្ងៃអាទិត្យ ទី៣០ ខែមិនា ឆ្នាំ ២០៣០ ម៉ោង ១ រសៀល
នាទីបំផុតថ្ងៃកាត់ក្តីរបស់លោកប៊ូសក៏បានមកដល់ហើយបន្ទាប់ពីខាងក្រុមស៉ើបអង្កេតបើកក្តីរឿងលោកសម្លាប់ប្រពន្ធដើមអស់រយៈពេលជិតកន្លះឆ្នាំ ។ ខណៈពេលនេះនៅក្នុងសវនាការមានជនល្មើសនិងមេធាវីទាំងសងខាងអង្គុយទល់មុខគ្នាក្រោមការកាត់ក្តីរបស់ចៅក្រម ។
«នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៨ ជនបង្កហេតុឈ្មោះ ប៊ូស ខេននីឌី ឡូរ៉េនហ្សូ បានប្រើអំពើហិង្សាទៅលើនារីឈ្មោះ អាលេសសៀរ ឡូរ៉េនហ្សូ ដែលត្រូវជាភរិយាដើម្បីបង្ខិតបង្ខំឲ្យលែងលះគ្នារួមជាមួយកូនប្រុសម្នាក់ទៀតឈ្មោះ ជុងហ្គុក ឡូរ៉េនហ្សូ ! ក្រោយពីពេលដែលបានវាយធ្វើបាបនិងបង្ខិតបង្ខំឲ្យលោកស្រី អាលេសសៀរ សញ្ញេក្រដាសលែងលះរួចហើយលោកប៊ូសក៏បានធ្វើការបាញ់សម្លាប់អតីតប្រពន្ធនៅថ្ងៃតែមួយតែម្តងដោយនេះជាវីដេអូដែលយកបានពីកាមេរ៉ាសុវត្តិភាពនៅក្នុងផ្ទះ ! តើលោកប៊ូសនឹងព្រមទទួលស្គាល់ពីកំហុសដែលខ្លួនបានធ្វើទេ?» ចៅក្រម
«ខ្ញុំមិនទទួលទេខ្ញុំមិនបានសម្លាប់អាលេសសៀរឡើយ»
«អញ្ចឹងលោកជួយឆ្លើយសំណួររបស់ខ្ញុំ ! តើលោកពិតជាបានរៀបការជាមួយលោកស្រីអលេសសៀរមែនទេ?»
«បាទ»
«តើលោកពិតជាមានកូនប្រុសឈ្មោះជុងហ្គុកមែនទេ?»
«បាទ»
«តើលោកពិតជាបានប្រើអំពើហិង្សាទៅលើម្តាយនិងកូនមែនទេ?»
«បាទ»
«តើលោកពិតជាបានសម្លាប់លោកស្រីអលេសសៀរនៅនឹងមុខកូនប្រុសមែនដែរឬទេ?»
«អត់ទេ» លោកប៊ូសនៅតែប្រកាន់ភ្ជាន់ពាក្យដដែលថាមិនបានសម្លាប់លោកស្រីអាលេសសៀរ ។
«បើអញ្ចឹងលោកចង់និយាយថាវីដេអូនេះជាវីដេអូកាត់ត?»
«ពិតមែនហើយ ! វាជាវីដេអូកាត់តខ្ញុំនិងអាលេសសៀរបានព្រមព្រៀងរឿងលែងលះគ្នារួចហើយហេតុអ្វីខ្ញុំទៅសម្លាប់នាង?» លោកប៊ូស
«លោកមេធាវីហៅសាក្សីចូលមក» ចៅក្រម ប្រាប់ទៅមេធាវីរបស់ជុងហ្គុក ។
YOU ARE READING
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
