ម៉ៃខ័រ បានជួយមើលរៀបរាប់រយឲ្យលោកម្ចាស់ជាមុនសិនសឹមអនុញ្ញាតឲ្យ ថេយ៉ុង និងក្រុមការងារបើកកាមេរ៉ាចាប់ផ្តើមថតយកតែម្តង ។
"ជំរាបសួរលោក ជុងហ្គុក ឡូរ៉េនហ្សូ"
"បាទ ជំរាបសួរ"
"ថ្ងៃនេះខាង News Center យើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលលោកបានអនុញ្ញាតឲ្យខាងយើងខ្ញុំមកសម្ភាសលោកផ្ទាល់តែម្តង! ខ្ញុំឈ្មោះ ថេយ៉ុង អារ៉ូរ៉ា ជាអ្នកកាសែតមកពីខាង News Center ដោយផ្ទាល់សង្ឃឹមថាលោកនឹងមិនប្រកាន់ខឹងរាល់ការសម្ភាសរបស់យើងខ្ញុំផងទៅចុះ" ថេយ៉ុង និយាយបណ្តើរក៏ញញឹមបណ្តើរទៅតាមធម្មតាដែលអ្នកកាសែតត្រូវធ្វើ ។
"ខ្ញុំមិនប្រកាន់ខឹងច្រើននោះទេ! សំណួរណាដែលខ្ញុំអាចឆ្លើយបានខ្ញុំនឹងឆ្លើយ" ជុងហ្គុក
"អញ្ចឹងខ្ញុំសុំចាប់ផ្តើមតែម្តងហើយ! ដោយសារតែលោកជាអ្នកនាំពាក្យវ័យក្មេងមានមនុស្សជាច្រើនហៅលោកខ្ញុំថាជាមនុស្សនៃអនាគតតើលោកមានអារម្មណ៍ថាទទួលរងសម្ពាធខ្លះដែលឬទេនៅពេលដែលមានភ្នែកជាច្រើនសម្លឹងមើលមកលោកគ្រប់ទីកន្លែងបែបនេះ?"
"សម្ពាធមែនទេ? សម្រាប់ខ្ញុំសម្ពាធដែលមានតម្លៃអាចឲ្យខ្ញុំគិតគូរបានលុះត្រាតែមានក្រសែរភ្នែកដែលសម្លឹងមើលមកខ្ញុំខុស! តែសម្រាប់ក្រសែរភ្នែកខ្លះខ្ញុំមិនប្រកាន់នោះទេ''
ហ៎ក ក្រសែរភ្នែកខ្លះ? ចង់សម្តៅមកលើគេមែនទេ? បើមែនគេគិតថាខ្លួនឯងមើលមក ជុងហ្គុក ឡូរ៉េនហ្សូ មិនខុសឡើយគឺជឿជាក់ទៅលើក្រសែរភ្នែកខ្លួនឯង ១០០ ភាគរយថា ជុងហ្គុក នេះជាមនុស្សដែលគិតតែពីខ្លួនឯង ចូលចិត្តគាបសង្កត់អ្នកដទៃ ។
"បើតាមខ្ញុំទទួលដឹងព័ត៌មានមកថាកាលវិភាគរបស់លោកគឺរវល់ឥតឈប់ឈរតែម្តងទម្រាំតែខាងយើងខ្ញុំអាចមកសម្ភាសលោកបានគឺប្រើរយៈពេលជិតកន្លះឆ្នាំ! អញ្ចឹងតើលោកអាចស្វែងរកពេលវេលាឯណាសម្រាកទៅ?''
"ខ្ញុំមិនត្រូវការសម្រាកអីណាស់ណាទេដោយការតែខ្ញុំត្រូវបម្រើជាតិណា! មួយវិញទៀតខ្ញុំមានមនុស្សដែលអាចធ្វើឲ្យខ្ញុំងើបបាន" មាត់និយាយកែវភ្នែកសម្លឹងមើលទៅថេយ៉ុង យ៉ាងជ្រាលជ្រៅដល់ថ្នាក់ធ្វើឲ្យម៉ៃខ័រ ហេមស្វឺត និងលេសស្លីអៀនតាមទៅហើយ ។
ESTÁS LEYENDO
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
