ភាគ ៣០: គ្មានអ្នកណាអាចគម្រាមគេបានទៀតទេ

2.8K 179 6
                                        

  ក្រដាសអេតាស៉ីវិលមានបានត្រៀមរួចជាស្រេចដែលទទួលស្គាល់ពីតុលាការត្រឹមត្រូវហើយឈ្មោះរបស់ស្វាមីគឺ ជុងហ្គុក ឡូរ៉េនហ្សូ និងភរិយា ថេយ៉ុង ឡូរ៉េនហ្សូ ។ ឈ្មោះទាំងពីរសរសេរក្រោមទឹកប៊ិចមិនមែនជាម៉ាស៉ីនឡើយប្រាកដណាស់ថា ជុងហ្គុក នឹងមិនឲ្យលេចដំណឹងនេះជាសាធារណៈទេ ។

ថេយ៉ុង សឹងមិនជឿនឹងភ្នែកថានេះជាក្រដាសអេតាស៉ីវិលទទួលស្គាល់ពីតុលាការពិតមែន មានទាំងត្រាទៀតផង ។ ពេលនេះគេអស់ចម្ងល់ហើយថាហេតុអ្វីបានជានាយមិនចេះខ្លាចនិងចាញ់ក្រោមស្នាដៃអ្នកណាសោះ ។

«ឆាប់ងើបមកអូនសម្លាញ់» នាយតឿនមាឌតូចម្តងហើយម្តងទៀតក្រែងចង់ក្លាយជាភរិយាពេញសិទ្ធិរបស់គេ? ឥឡូវគេធ្វើវាហើយ ។
«ខ្ញុំមិនសញ្ញេ»
«អូនចង់បានអ្វីឲ្យប្រាកដ? ចង់ធ្វើជាប្រពន្ធតែមួយរបស់បងឥឡូវបងយល់ព្រមហើយហេតុអ្វីបដិសេធ?»
«ចុះប្រពន្ធលោកម្នាក់ទៀត?»
«បងមានប្រពន្ធស្របច្បាប់តែមួយទេ»
«ខ្ញុំមិនសញ្ញេដាច់ខាតដរាបណាខ្ញុំនៅតែជាប់ឈ្មោះដណ្តើមប្តីគេ»
«ទាល់តែសន្លប់មែនទេទើបអូនព្រមសញ្ញេ?»
«កុំមកគម្រាមខ្ញុំ»
«បងមិនចេះគម្រាមទេអូនដឹងស្រាប់ហើយ» ថេយ៉ុង គួរតែដឹងជាងអ្នកណាៗទាំងអស់ថាបើគេធ្វើគេនឹងធ្វើ លើកនេះដាក់ឲ្យបាក់ស្បាតតែម្តងកុំឲ្យពូកែតមាត់ជាមួយគេពេក ។ 

«ខ្ញុំមិនសញ្ញេ» ថេយ៉ុង នៅតែទន្ទេញពាក្យដដែល ។
«អូខេ ក្រដាសបងទុកនៅលើតុនេះពេលណាចង់សញ្ញេក៏សញ្ញេតាមចិត្តអូន ! ពេលថ្ងៃបងត្រូវទៅធ្វើការចាំបងឲ្យគេលើកអាហារមក»
«អត់ទេឲ្យខ្ញុំទៅផ្ទះវិញ ខ្ញុំមិនត្រូវការនៅទីនេះឡើយ»
«អូនត្រូវនៅទីនេះ នៅជាមូយបង អូនមិនអាចចេញពីទីនេះបានទេបើគ្មានការអនុញ្ញាតពីបងហើយកុំគិតចង់រត់ចេញឲ្យសោះ» 
«ខ្ញុំមិនមែនជាអ្នកទោសទេ លោកមិនអាចយកខ្ញុំមកឃុំឃាំងបែបនេះបាននោះទេ លែងខ្ញុំវិញទៅ» គេសឹងតែស្រែកយំមិនយល់ថានាយគិតអ្វីទើបហារស្តី ធ្វើទង្វើបែបនេះមកកាន់ខ្លួន ។ ខ្លួនមិនចេញចិត្តនៅទីនេះទេ ខ្លួនមិនចង់បង្កើតសត្រូវជាមួយអ្នកណាដូចគ្នាជាពិសេសជាមួយអាន់ណា និងលោកប៊ូស ហើយខ្លួនក៏យល់ពីអារម្មណ៍របស់អាន់ណាដូចគ្នាថានាងមានអារម្មណ៍បែបណា សួរថាអ្នកណាមិនឈឺចាប់ពេលស្វាមីនាំអ្នកដទៃចូលដល់ក្នុងផ្ទះ? ត្រឹមខ្លួនឈឺចាប់ម្នាក់ឯងគ្រប់គ្រាន់ហើយ ។ 

រឿង: ចិត្តវិបល្លាស 🚩 (Ended) Where stories live. Discover now