❗️មានពាក្យមិនសមរម្យប្រសិនបើមានអារម្មណ៍ថាមិនចង់អានអាចអូសរំលងភាគនេះចោលសិនបាន ❗️
ក្នុងបន្ទប់ធំទូលាយម៉ោង ៩ ព្រឹកថ្ងៃរះផុតចុងដូងទៅហើយកាយតូចនៅគេងលក់យ៉ាងសុខស្រួលគ្មានកម្រើកខ្លួនសូម្បីបន្តិច ។
ក្រាក...ទ្វារបើកដោយដៃរាងក្រាស់ នាយបានចេញទៅបញ្ចប់ការងារនៅបន្ទប់ធ្វើការតាំងពីព្រឹកមិនហ៊ានធ្វើការនៅទីនេះឡើយព្រោះខ្លាចរំខានដល់អ្នកកំពុងតែគេង ។
«សឺតៗ ងើបបានហើយកូនខ្លា?» ជុងហ្គុក យកច្រមុះទៅស្រង់ក្លិនក្រអូមចេញពីខ្នងម៉ដ្ឋខៃ ។
«អឹម អត់ទេ» ថេយ៉ុង ពត់ពែនខ្លួនទាំងខ្ជិលច្រអូសគេបែរមកឱបរឹត ជុងហ្គុក ក៏មិនភ្លេចដាក់ក្បាលទៅលើទ្រូងមាំដូចគ្នា ។
«ឥឡូវខ្ជិលដល់ហើយ ហឹម?»
«អ្នកណាធ្វើឲ្យអូនខ្ជិលមិនមែនជាបងទេអ្ហេស៎? អូនធ្វើអីក៏មិនបាន ហាមនេះហាមនោះដល់អូនខ្ជិលក៏បន្ទោសអូន» តាំងពីដើមមកគេឯណាជាមនុស្សខ្ជិលនោះ? ធ្វើខំរកលុយមកតាំងតែពីតូចទើបតែជួបនាយទេទើបគេខូចមនុស្សអស់ពិតជាគួរឲ្យខឹងណាស់ ។
«បងមិនបានបន្ទោសអូនទេបងគ្រាន់តែនិយាយតើស៎ ! ពិតជាកាចដល់ហើយប្រយ័ត្នបងវាយហើមគូទកាត់ព្រឹក»
«បើបងវាយអូនៗនឹងស្រែកប្រាប់ឲ្យគេដឹងថាលោកនាយករដ្ឋមន្ត្រីប្រើអំពើហិង្សាជាមួយសង្សារចាំមើលបងនៅហ៊ានទៀតទេ?»
«ប៉ុន្តែបងវាយអូនព្រោះមានហេតុផល»
«ហេតុផលបងនេះមានអ្នកណាគាំទ្រទៅក្រែងរៀនច្បាប់អ្ហេស៎? ទាល់អូនទៅរករឿងបងទើបបងមានសិទ្ធិវាយអូន នេះគ្រាន់តែអូនខ្ជិលសោះវាយដែរ?»
«ខ្ជិលក៏ជាហេតុផលមួយ»
«និយាយហ្នឹងចង់វាយអូនមែនអ្ហេស៎?» ថេយ៉ុង ស្ទុះងើបមកអង្គុយទាំងចងចិញ្ចើមក្រោយរាងក្រាស់តវ៉ារឿងវាយគេមិនឈប់ ក្នុងចិត្តចង់វាយមែនអ្ហេស៎?
«ហឹះៗ បងឯណាទៅវាយអូនទេ ! វាយលើគ្រែ បងវាយ»
ផ្លាច់...មួយដៃចូលកណ្តាលមាត់ពេលនេះក៏ឃើញច្បាស់នឹងភ្នែកហើយថាអ្នកណាវាយអ្នកណា ។ ហ៊ានមកធ្វើពាក្យសម្តីឈ្លើយៗជាមួយគេផងឲ្យភ្លក់កណ្តាប់ដៃកាត់ព្រឹកចុះ ។
«អួយ ហេតុអ្វីដៃរហ័សបែបនេះ?» ជុងហ្គុក លើកដៃមកស្ទាបថ្ពាល់ដែលត្រូវមាឌតូចវាយបម្បិញមិញដូចជាស្ពឹកមុខដល់ហើយ ។
«ថ្ងៃក្រោយកុំឈ្លើយជាមួយអូនទៀត អាយ៎» និយាយមិនទានឭផុតមាត់ផងរាងក្រាស់ចាប់ផ្តួលមាឌតូចមួយទំហឹងទៅលើពូក ។
«បងនឹងដាក់ឲ្យរាងតែម្តងពីបទប្រើអំពើហិង្សាមកលើបង»
«ជួយផង អ្ហឹកៗ អាយ៎» ថេយ៉ុង ស្រែកសឹងបែកបន្ទប់តើមានអ្នកណាហ៊ានឡើងមកមើលគេទៅ? ណាមួយបន្ទប់នេះទោះចង់ចាក់បាសបើកសម្លេងដល់អស់ក៏មិនចេញលេចសម្លេងទៅខាងក្រៅដែរអញ្ចឹងមានតែត្រូវឲ្យ ថេយ៉ុង លេបពាក្យស្រែកនោះចូលទៅក្នុងពោះ ជំនួសដោយសម្លេងថ្ងូចថ្ងូរក្រោមការដាក់ទោសរបស់ ជុងហ្គុក ហើយ ។
៙៙៙៙៙
YOU ARE READING
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
