ប៉ូលិសជាច្រើននាក់កំពុងតែមមាញឹកក្នុងការឃាំងឃាត់ ការពារសុវត្ថិភាពរបស់ប្រជាជនជៀសវាសក្រែងមានការវាយដំគ្នាបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង ។
ជុងហ្គុក ចេញមកពីកោះនៅម៉ោង ៨ ព្រឹកព្រោះបើជិះពីព្រឹកពេកទឹកជោរអាចបង្ករឲ្យមានគ្រោះថ្នាក់ ។ ទម្រាំតែធ្វើដំណើរមកដល់ទីក្រុងវិញគឺនៅម៉ោង ២ ថ្ងៃត្រង់ហើយនាយក៏បានឲ្យម៉ៃខ័រជួយរៀបចំធ្វើសន្នីសីតកាសែតផងដែរព្រោះមិនអាចទុកយូរបានទៀតទេ ។
«ជុង» ថេយ៉ុង ដង្ហើយហៅឈ្មោះមនុស្សជាទីស្រឡាញ់ពេលនេះនាយរៀបនឹងឡើងទៅផ្តល់ព័ត៌មានគ្រប់យ៉ាងទៅកាន់ប្រជាជនឲ្យបានយល់ ឈប់មានមន្ទិលសង្ស័យតទៅទៀត ។
«មិនអីទេ ! អូនកុំពិបាកចិត្តអី» នាយដឹងយ៉ាងច្បាស់ថាមាឌតូចកំពុងតែគិតអ្វី ក្រសែរភ្នែកភ័យខ្លាច ព្រួយបារម្ភបញ្ចេញមកអស់ហើយ ។
«បងបែកពីអូនក៏បាន»
«មិនឲ្យនិយាយពាក្យនេះឲ្យបងឮម្តងទៀតទេ ! ឋានៈមិនសំខាន់ដល់អូនឡើយ» តើត្រូវឲ្យនាយប្រាប់គេប៉ុន្មានដងថាគេសំខានៀសម្រាប់នាយប៉ុណ្ណា?
«តែវាជាក្តីស្រមៃរបស់ម៉ាក់បងៗមិនគួរបោះបង់វាចោលដោយងាយៗនោះទេ»
«បងដឹងថាអ្នកម៉ាក់នឹងជឿទុកចិត្តហើយយល់ស្របពីគំនិតរបស់បង ឋានៈនាយករដ្ឋមន្ត្រីវាពិតជាធំធេងមែនប៉ុន្តែក៏ត្រូវមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដូចគ្នាប្រសិនបើគេស្អប់បងតើអូនឲ្យបងនៅឈរជើងបានយ៉ាងដូចម្តេច? ខុសពីអូនបងដឹងថាអូនស្រឡាញ់បងទោះបងទៅជាបែបណាក៏អូននៅតែស្រឡាញ់បងដែរមែនទេ?» នាយលើកដៃមកដាក់ពីលើដៃរបស់មាឌតូចទាំងកាយវិការនិងក្រសែរភ្នែកពេលនេះមានទៅលើតែ ថេយ៉ុង ម្នាក់ប៉ុណ្ណោះឯង ។
«បងនឹងមិនសម្រេចចិត្តដោយចិត្តក្តៅទេមែនទេ? បងជឿជាក់បានយ៉ាងដូចម្តេចថាបងពិតជាមិនស្តាយក្រោយនូវអ្វីដែលបងបានធ្វើ? ឋានៈជានាយករដ្ឋមន្ត្រីបងប្រើពេលរៀនមិនក្រោមពី ២០ ឆ្នាំឡើយហើយទម្រាំតែបងយកឈ្នះពីឪពុករបស់បងទៀត? អូនដឹងថាបងស្រឡាញ់អូន ប៉ុន្តែអូនមិនចង់ឲ្យបងប្រើជីវិតរស់នៅដោយស្ពាយពាក្យថាស្តាយក្រោយឡើយ ជួនកាលខ្លះមនុស្សយើងរស់នៅមានសេចក្តីសុខដោយសារតែរស់នៅក្រោមអ្វីដែលខ្លួនបានធ្វើបានសម្រេចចិត្តហើយដើរតាមគោលបំណង»
«គោលបំណងរបស់បងនៅពេលនេះគឺប្រើជីវិតដែលនៅសេសសល់ជាមួយមនុស្សដែលបងស្រឡាញ់ ហើយអ្នកដែលបងស្រឡាញ់គឺជា ថេយ៉ុង អាល់រ៉ូរ៉ា មិនថាអូនជាមនុស្សប្រុសឬស្រីក៏បងមិនខ្វល់ អ្វីដែលបងខ្វល់ថាតើបងត្រូវរស់នៅបានដូចម្តេចប្រសិនបើគ្មានវត្តមានអូននៅក្នុងជីវិតបងទៀយ? បងមិនខ្វល់ឡើយថាពួកគេគិតបងជាមនុស្សបែបណាព្រោះពួកគេចេះតែរិះគន់ ចេះតែមើលងាយពួកគេមិនចេះគិតឡើយថាស្នេហានឹងតួនាទីជារឿងពីរផ្សេង ! បើទោះបងស្រឡាញ់អូនជាមនុស្សប្រុសតើវាយ៉ាងម៉េច? បងនៅតែប្រកាន់ភ្ជាប់ជាមួយនឹងគោលជំហរដែលធ្វើជាមេដឹកនាំល្អដែរប៉ុន្តែមកពីពួកគេគិតថាបងអាក្រក់តាំងពីដំបូងមកទើបគេយករឿងនេះមកជិះជាន់បងដូច្នេះអូនឈប់ខ្វល់ទៅកុំគិតថាអូនជាអ្នកអូសទាញបងឲ្យចុះទាប អូនជាមនុស្សសំខាន់ ជាមនុស្សដែលបងស្រឡាញ់គ្មានអ្នកណាអាចបំបែកអូនចេញពីបងបានទេ ! បងទៅសិនហើយបន្តិចទៀតបងមកវិញ» ថេយ៉ុង បានត្រឹមតែញញឹមដោយទឹកភ្នែកក្រោយឮពាក្យសម្តីចេញពីមាត់របស់មនុស្សជាទីស្រឡាញ់ នាយពិតជាឆ្កួតណាស់ ឆ្កួតពេកហើយដែលយកក្តីស្រឡាញ់ធំជាងតួនាទីតើមានអ្នកណាខ្លះដែលធ្វើការសម្រេចចិត្តឆ្កួតៗដូចជានាយទៅ?
_______________
Comment ម្នាក់មួយផងណា
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត
YOU ARE READING
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
ភាគ ៤៦: អូនសំខាន់ជាងអ្នកណាៗទាំងអស់
Start from the beginning
