«ពួកយើងគួរតែជួយគ្នាផុសលើកទឹកចិត្តអ្នកទាំងពីរទៅ» ជេគគី
«អ្នកទាំងអស់គ្នាមានបានឃើញព័ត៌មានឬនៅ?» លោកប៉ៃដិន ដើរចូលមកក្នុងទីស្នាក់ការអ្នកសារព័ត៌មាន ។
«ចាស៎ លោកប្រធាន» សូហ្វី
«ខ្ញុំជឿថាអ្នកទាំងអស់គ្នាស្គាល់ពីថេយ៉ុងច្បាស់ណាស់ដូច្នេះអ្នកទាំងអស់គ្នាក៏ដឹងថាសម្រេចចិត្តរបស់គេក៏មិនងាយខុសដូច្នេះខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាជួយទៅលើកទឹកចិត្តគេនិងផ្សព្វផ្សាយរាល់អំពើល្អដែលថេយ៉ុងបានធ្វើកន្លងមកផងដើម្បីឲ្យគេដឹងថា ថេយ៉ុង មិនមែនជាប្រភេទមនុស្សចាំតោងស៉ីឬមនុស្សអាក្រក់ឡើយ គេជាមនុស្សល្អក្នុងសង្គម ស្រឡាញ់អ្នកជុំវិញខ្លួន ! ការដែលស្រឡាញ់ភេទដូចគ្នាមិនបានធ្វើឲ្យ ថេយ៉ុង ក្លាយជាមនុស្សអាក្រក់ទេ» លោកប៉ៃដិន
«អរគុណណាស់ អ្ហឹក អរគុណជំនួសថេយ៉ុងណាស់លោកប្រធាន» សូហ្វី បង្ហាញការដឹងគុណទាំងទឹកភ្នែក ថេយ៉ុងជាមនុស្សល្អមិនអាចត្រឹមតែទំនាក់ទំនងស្នេហាធ្វើឲ្យក្លាយជាមនុស្សអាក្រក់បានទេ ។
បុគ្គលិកនៅ News Center ពិតជាស្រុះដៃស្រុះជើងគ្នាល្អណាស់ព័ត៌មានចុះផ្សាយពីរឿងល្អៗជាច្រើនដែល ថេយ៉ុង បានប្រព្រឹត្តមានដូចជាជួយប្រជាជន ចុះទៅយកសារព័ត៌មានទាំងទឹកជំនាន់ គ្រោះធម្មជាតិជាច្រើនទៀតដែលមានតែស្នាមញញឹមមិនរើសអើងទៅលើពូជសាសន៍ វណ្ណៈឬពណ៌សម្បុល ។ អ្នកគ្រប់គ្នាគួរណាតែឃើញពីទង្វើទាំងអស់ដែល ថេយ៉ុង បានធ្វើមិនមែនត្រឹមតែរឿងដែលគេមានទំនាក់ទំនងស្នេហាជាមួយលោកនាយករដ្ឋមន្ត្រីឡើយ ។
#កោះឯកជន
«លោកម្ចាស់» ម៉ៃខ័រ រត់បះដៃបះជើងសម្តៅទៅរក ជុងហ្គុកនិងថេយ៉ុង គេងមើលថ្ងៃលិចជាមួយគ្នាដូចជាគ្មានរឿងអ្វីកើតឡើងសោះ ។ ជាធម្មតាឲ្យតែថ្ងៃសម្រាកលោកម្ចាស់របស់គេមិនសូវចំណាយពេលទៅលើទូរស័ព្ទឡើយព្រោះចង់ចំណាយពេលជាមួយម្ចាស់តូច ។
«មានការអីបានជាឯងស្រែកឮម្លេះ?» ជុងហ្គុក ជ្រួញចិញ្ចើមទាំងមិនពេញចិត្តក្រោយ ម៉ៃខ័រ មករំខានពេលវេលាល្អៗ ។ ម៉ៃខ័រ លេបទឹកមាត់ក្អឹកផ្សើមកសឹមសម្រេចចិត្តឱនទៅខ្សឹបចៅហ្វាយជុំវិញរឿងដែលខ្លួនបានដឹងមក ។
«ទៅវិញទៅ» ក្រោយបានស្តាប់ ដឹងឮចំពោះរឿងបានកើតឡើង ជុងហ្គុក ក៏ដេញឲ្យម៉ៃខ័រទៅកន្លែងដើមវិញ ។ នាយដូចជាមិនបញ្ចេញប្រតិកម្មអ្វីឲ្យ ថេយ៉ុង សង្ស័យសោះមិនថាទឹកមុខនោះឡើយដូចជាគ្រប់គ្រងបានល្អណាស់ ។
«បងរវល់មែនទេ?» នេះជាអ្វីដែល ថេយ៉ុង ចង់សួរព្រោះ ជុងហ្គុក មានឋានៈជានាយករដ្ឋមន្ត្រីច្បាស់ណាស់ថាប្រទេសជាតិអត់នាយមួយថ្ងៃមិនបានឡើយគេមិនគួររំខានពេលវេលានាយច្រើនពេកទេ ។
«អូនចង់នៅដើរលេងបន្តទៀតទេ?»
«អត់ទេបើបងរវល់យើងត្រឡប់ទៅវិញទៅ»
«ថេយ៉ុង»
«អ្ហឹម?» សុខៗនាយហៅឈ្មោះគេដោយសម្លេងស្រាលៗបំផុត ម្រាមដៃមាំលើកមកឱបក្រសោបដៃស្រលូនរបស់មាឌតូចថ្នមៗជាហេតុឲ្យមាឌតូចមានអារម្មណ៍មិនស្រួល ។
«អូនត្រូវដឹងមិនថាមានរឿងអ្វីកើតឡើងក៏ដោយបងស្រឡាញ់ហើយបងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយើងពីរនាក់» តាំងពីដើមរហូតមកទល់ពេលនេះនាយតែងតែនិយាយប្រយោគមួយនេះទៅកាន់មាឌតូចរហូត ។ ទោះនាយយល់តែពីចិត្តខ្លួនឯង គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននឹងដើម្បីតែសេចក្តីសុខផ្ទាល់ខ្លួនក៏ដោយចុះ ។
«មានរឿងអ្វីមែនទេ?»
«ថ្ងៃស្អែកយើងនឹងត្រឡប់ទៅទីក្រុងវិញពេលនោះអូននឹងដឹងគ្រប់យ៉ាង»
៙៙៙៙៙៙៙៙
នៅកណ្តាលទីក្រុងរ៉ូម ប្រទេសអ៉ីតាលីកំពុងតែមានបាតុកម្មយ៉ាងធ្ងន់ធ្ងរគួរសមពីសំណាក់មនុស្សពីរក្រុម មួយគឺក្រុមប្រឆាំងនឹងនាយករដ្ឋមន្ត្រីសុំឲ្យទម្លាក់ដំណែងចេញ មួយជាក្រុមគាំទ្រលោកនាយករដ្ឋមន្ត្រីដដែលភាគច្រើនគឺជាក្រុមយុវវ័យ ។
YOU ARE READING
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
ភាគ ៤៦: អូនសំខាន់ជាងអ្នកណាៗទាំងអស់
Start from the beginning
