ភាគ ៤៣: មនុស្សអាក្រក់ត្រូវបានកាត់ទោស

Start from the beginning
                                        

ស្រ្តីវ័យចំណាស់ម្នាក់អាយុប្រាណជា ៧៥ ឆ្នាំបានដើរចូលមកក្នុងសាវនាការដែលជាហេតុឲ្យលោកប៊ូសបញ្ចេញអាការៈបែបភ័យចេញមក ។

«លោកស្គាល់ស្រ្តីម្នាក់នេះទេ?» ចៅក្រម
«អត់...អត់ទេ» លោកប៊ូស
«សូមអញ្ចើញលោកស្រីនិយាយអ្វីដែលជាការពិតមកចុះ»
«ចាស៎ ! នាងខ្ញុំឈ្មោះរ៉ូសស្វេលជាអ្នកជិតខាងរបស់អាលេសសៀរនិងប៊ូសកាលពី ២៥ ឆ្នាំមុនកាលពីពួកគេរើទៅនៅធ្វើជាអ្នកជិតខាងខ្ញុំមុនដំបូងពួកគេស្រឡាញ់គ្នាប៉ុន្តែមួយរយៈចុងក្រោយឮសម្លេងពួកគេឈ្លោះគ្នារាល់ថ្ងៃជាពិសេសគឺសម្លេងយំរបស់អាលេសសៀរ ថ្ងៃណាក៏នាងមកអង្គុយសំកុកនៅខាងក្នុងផ្ទះយំដែរ ! អាលេសសៀរជាអ្នកជិតខាងល្អរបស់ខ្ញុំ នាងជាម្តាយល្អរបស់កូននិងប្រពន្ធល្អរបស់គ្រួសារមិនចេះមាត់ធំដាក់នរណាឡើយ ជាមនុស្សចិត្តល្អជួយយកអាសារគេគ្រប់គ្នាលុះដល់ថ្ងៃកើតហេតុនៅពេលយប់នាងខ្ញុំឮសូរសម្លេងស្នូរកាំភ្លើងយកខ្លាំងចេញពីផ្ទះរបស់នាងទើបខ្ញុំរត់ចេញមកមើលប៉ុន្តែក៏ឃើញប៊ូសរត់ចេញពីផ្ទះយ៉ាងស្លន់ស្លោរទើបនាងខ្ញុំដើរទៅមើលឃើញថាអាលេសសៀរបានគេងស្លាប់នៅក្នុងត្លុកឈាមបាត់ទៅហើយ ក្មេងប្រុសជំទើរម្នាក់ក៏យំឱបសពម្តាយទាំងឈឺចាប់គឺជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ជុងហ្គុក ឡូរ៉េនហ្សូ ! ពេលនោះខ្ញុំគិតថានឹងខលទៅប្តឹងប៉ូលិសប៉ុន្តែគាប់ជួនអីមានមនុស្សមួយក្រុមទម្លុះចូលមកហើយគម្រាមខ្ញុំព្រមទាំងឲ្យខ្ញុំទៅរស់នៅឲ្យឆ្ងាយធ្វើជាមិនដឹងមិនឮអ្វីទាំងអស់មិនដូច្នោះនាងខ្ញុំនឹងត្រូវស្លាប់ជាមិនខាន» លោកស្រីរ៉ូសស្វេលនិយាយបណ្តើរទឹកភ្នែកហូរបណ្តើរព្រោះអាណិតទៅដល់ម្តាយកូនដែលទទួលរងទុក្ខ ។
«ខ្ញុំចាំទេថាអ្នកណាជាអ្នកបញ្ជាមនុស្សមួយក្រុមនោះ?» ចៅក្រម
«ចាស៎ ពេលចេញមកខាងក្រៅផ្ទះខ្ញុំឃើញជីអូណាជាប្រពន្ធថ្មីរបស់ប៊ូសឈរនៅខាងមុខផ្ទះ»
«អត់ទេ...មិនពិតទេស្រីម្នាក់ហ្នឹងកុហក មិនពិតទេ» ជីអូណា ដែលអង្គុយនៅម្ខាងកញ្រ្ជោលខ្លួនឡើងបដិសេធឡើងញ័រខ្លួន ។

ផាំង...
«អ្នកណាអនុញ្ញាតឲ្យដល់វេណលោកស្រីតវ៉ា?» ចៅក្រម
«នៅឲ្យស្ងៀម» ប៉ូលិសនៅជិតខ្លួនរបស់ជីអូណាចាប់សង្កត់នាងឲ្យអង្គុយចុះវិញ ។
«លោកស្រីនិយាយមកនេះជាការពិតមែនទេ?» ចៅក្រម
«ចាស៎ នាងខ្ញុំនិយាយដោយមានសតិសម្បជញ្ញៈគ្រប់ទាំងអស់ មិនបានវង្វេងវង្វាន់ឡើយ នាងខ្ញុំនៅចាំហេតុការថ្ងៃនោះរាល់ថ្ងៃ នាងខ្ញុំពិតជាបានប្រព្រឹត្តខុសណាស់ដែលមិនមានភាពរឹងមាំមកប្តឹងផ្តល់ពីរឿងនោះទៅកាន់ប៉ូលិសប៉ុន្តែនាងខ្ញុំក៏ខ្លាចស្លាប់ដូចគ្នា អ្ហឹកៗ»
«មិនអីទេអរគុណណាស់លោកស្រីអាចទៅវិញបាន» ចៅក្រម
«អរគុណណាស់លោកចៅក្រម សូមជួយរកយុត្តិធម៌ឲ្យអាលេសសៀរនិងកូនប្រុសគេផងពួកគេទទួលរងអយុត្តិធម៌មកជិតកន្លះជីវិតហើយ» រ៉ូសស្វេល

រឿង: ចិត្តវិបល្លាស 🚩 (Ended) Where stories live. Discover now