«ឯងលែងដៃយើង!» ឈីអារ៉ា បែរទៅសម្លក់ ម៉ៃឡូ គេនេះជាអ្នកណាអីក៏ថ្លើមធំពាសមេឃម្លេះ?
«លែងមិនបានទេ» ម៉ៃឡូ
«ឯងជាស្អីបានមកនិយាយពាក្យនេះជាមួយយើង? ថេយ៉ុងជាកូនយើងរឿងអីយើងយកគេទៅជាមួយមិនបាន?»
«បានហើយប្រលែងគាត់ទៅម៉ៃឡូ» ថេយ៉ុង ដឹងពីអត្តចរិតរបស់ម្តាយខ្លួនច្បាស់ណាស់ថាគាត់ជាមនុស្សដែលធ្វើអ្វីតាមតែអំពើចិត្ត បើអ្វីដែលគាត់បានសម្រេចរួចហើយគាត់ត្រូវតែធ្វើគ្មានអ្នកណាអាចហាមគាត់បានទេ ។
«ប៉ុន្តែម្ចាស់តូច!»
«គាត់ជាម្តាយខ្ញុំ ចង់ឲ្យខ្ញុំអកតញ្ញូចំពោះគាត់មែនទេ?»
«ឯង—ឯងហៅកូនយើងថាយ៉ាងម៉េច» បម្បិញមិញគាត់ឮច្បាស់ណាស់ថាគេហៅកូនប្រុស ម្ចាស់តូច! ថេយ៉ុងក្លាយជាម្ចាស់តូចហើយ? ជាម្ចាស់តូចរបស់នរណា?
«ថេយ៉ុងនេះមិនទាន់ឡើងឡានទៀត?» សូហ្វី បើកកញ្ចក់ឡានស្រែកសួរ ថេយ៉ុង ។
«ខ្ញុំប្រហែលជាទៅតាមក្រោយណាបង»
«ឯងទៅណាមិនបានទាំងអស់ ! ថ្ងៃនេះឯងត្រូវទៅស្រុកវិញជាមួយម៉ាក់» ឈីអារ៉ា លូកមាត់ភ្លាមៗនេះកូនរបសគាត់លែងស្តាប់សម្តីម្តាយហើយឬ? លែងខ្វល់ពីម្តាយហើយមែនទេទើបចេះតែចង់គេចវេសពីម្តាយ?
«ទៅមិនបានទេបើគ្មានការអនុញ្ញាតពីលោកម្ចាស់!» ម៉ៃឡូ
«អ្នកជាលោកម្ចាស់? មានអ្នកណាធំជាងយើងទៀតយើងជាម្តាយរបស់គេៗត្រូវតែតាមយើង» ឈីអារ៉ា
«ខ្ញុំសុំទោសផងណាបងបែបទៅមិនបានទេ» ថេយ៉ុង បែរទៅសុំទោស សូហ្វី ទាំងក្រែងចិត្តប៉ុន្តែធ្វើម្តេចបើម្តាយគេនៅតែប្រកាន់ធ្វើតាមតែចិត្តគាត់ដូច្នេះ? ក៏ដោយសារតែយោគយល់ហើយមើលទៅម្តាយរបស់ ថេយ៉ុង ដូចជាកាចណាស់ទើបសូហ្វីព្រមធ្វើដំណើរចេញទៅ មិនប្រកាន់ឬខឹងនឹងថេយ៉ុងនោះឡើយ ។
«ឆាប់ប្រាប់ម៉ាក់មក ថេយ៉ុង ឯងទៅទាក់ទងជាមួយអ្នកណា? ធ្វើជាប្រុសរបស់អ្នកណា? កូនចង្រៃហេតុអ្វីក៏ល្ងង់ដូច្នេះ» ដោយសារតែមិនឮ ម៉ៃឡូ តបតគួបផ្សំជាមួយ ថេយ៉ុង មិនខ្វល់ខ្វាយនឹងសំណួររបស់លោកស្រីថែមទៀត ឈីអារ៉ា ធ្វើជាសន្និដ្ឋានដោយផ្ទាល់ ក្នុងចិត្តចេះសន្ធោសន្ធៅខឹងជាខ្លាំងលើកដៃវាយកូនមិនបន្ធូរដៃនោះទេ ។
«អួយ ម៉ាក់ខ្ញុំឈឺ» ទាំងមួល ទាំងក្តិចគិតថាគេជាម៉ានីកាំងមែនទេ?
«អាកូនមិនស្គាល់ល្អ មិនស្គាល់អាក្រក់! យើងឈប់ឲ្យឯងនៅទីក្រុងទៀតហើយមោរទៅស្រុកវិញជាមួយយើង» ឈីអារ៉ា ខឹងនិងកូនប្រុសជាខ្លាំងក៏ចាប់អូសទាញគេទៅជាមួយភ្លាមៗ ។
«ម៉ាក់ចង់យកវាជាលេសមែនទេ? ម៉ាក់ទៅធ្វើអីមកទៀតហើយបានមកយកខ្ញុំទៅស្រុក» ថេយ៉ុង ដឹងក្នុងចិត្តច្បាស់ណាស់មិនមែននៅសុខៗម្តាយមករកខ្លួនដល់ទីក្រុងទេគាប់ជួនក៏មានរឿងជាលេសតែម្តង ទើបគាត់យកមូលហេតុនេះមកធ្វើជាលេសបាន ។
«បើម៉ាក់ឲ្យឯងទៅទីនេះឯងច្បាស់ជាធ្វើរឿងឆ្កួតៗជាមិនខាន» នៅតែមិនប្រាប់ដដែលមិនថា ថេយ៉ុង ចាប់ចំណុចខ្សោយរបស់គាត់បាន ។
«ម៉ាក់» ថេយ៉ុង ឈរធ្មឹងមួយកន្លែងស្រែកហៅម្តាយដើម្បីឲ្យប្រាប់ពីការពិត ។
«ម្ចាស់តូចអញ្ជើញឡើងឡានវិញលោកម្ចាស់មិនអនុញ្ញាតឲ្យម្ចាស់តូចទៅណាទេលុះត្រាតែលោកម្ចាស់បានដឹងរឿងនេះសិន» ម៉ៃឡូ
«បើម៉ាក់មិនប្រាប់ការពិតដល់ខ្ញុំទេខ្ញុំនឹងឡើងឡានទៅជាមួយគេហើយ» ថេយ៉ុង ដាក់លក្ខខណ្ឌជាមួយម្តាយព្រមជាមួយទឹកមុខមាំទាំបញ្ជាក់ថាខ្លួននឹងធ្វើមែន ។
«ឯងបានទាក់ទងជាមួយអ្នកធំអ្ហេស៎ទើបឯងចង់បោះបង់យើងចោល? ត្រូវហើយគ្មានអ្នកណាមកចង់មានម្តាយឆ្កួតឡប់ដូចជាយើងទេបើឯងចង់ទៅណាស់ក៏ទៅៗទុកឲ្យគេចាប់យើងចូលគុកចុះពេលនោះឯងនឹងអស់កម្មពារហើយ» ឈីអារ៉ា
«ជាប់គុក? អ្នកម៉ាក់ទៅធ្វើអីមក?» ចិត្តជាកូនរឿងអីថាមិនបារម្ភពីម្តាយ ទោះមួយរយៈនេះខ្លួនមិនបានទៅលេងគាត់ក៏ពិតមែនប៉ុន្តែលុយតែងតែផ្ញើឲ្យគាត់ទៅជារឿងរាល់ខែហើយទៀងថ្ងៃល្អណាស់ ។
«ម៉ាក់...ម៉ាក់» ឈីអារ៉ា ញ័រមាត់ទទ្រើកមិនដឹងថាត្រូវនិយាយយ៉ាងម៉េច ។
«ម៉ាក់ឡើងឡានសិនមកហើយត្រូវប្រាប់ខ្ញុំពីរឿងទាំងអស់»
«ឯងនឹងទៅស្រុកវិញជាមួយម៉ាក់ត្រូវទេថេយ៉ុង? ម៉ាក់...ម៉ាក់មិនចង់ចូលគុកទេណាកូន អ្ហឹកៗ ម៉ាក់មិនចង់ចូលគុកទេ» ឈីអារ៉ា ចង់ដៃកូនរលាក់សុំការអាណិត ទឹកភ្នែកហូរមកព្រោះតែភ័យនឹងរឿងដែលខ្លួនបានប្រព្រឹត្តមក ។
«ម៉ាក់ត្រូវតែប្រាប់ខ្ញុំការពិតទាំងអស់»
«បាន អ្ហឹកៗ ម៉ាក់ប្រាប់គ្រប់យ៉ាង» មានការយល់ព្រមពីម្តាយ ថេយ៉ុង បែរទៅផ្តល់សញ្ញាឲ្យម៉ៃឡូដើម្បីនាំគាត់ឡើងឡានទៅជាមួយ ។
«ម៉ាក់ប្រាប់ខ្ញុំបានហើយ»
«គឺម៉ាក់—ម៉ាក់បានទៅយកលុយពីមេភូមិអស់ ៩៦០០ អឺរ៉ូណាកូន អ្ហឹកៗ ពេលនេះមេភូមិដាក់បញ្ជាមកគេចង់បានកូនជាកូនប្រសារបើកូនទៅរៀបការជាមួយកូនប្រុសគេៗនឹងមិនទារសំណងទេ»
«អ្នកម៉ាក់! នេះខ្ញុំផ្ញើប្រាក់ឲ្យម៉ាក់រាល់ខែមួយខែ ១៨០០ អឺរ៉ូជារៀងរាល់នៅតាមស្រុកភូមិប៉ុណ្ណឹងម៉ាក់អាចរស់បានស្រួលហើយហេតុអ្វីម៉ាក់ទៅខ្ចីលុយគេសម្បើមម្លេះម៉ាក់យកលុយទៅធ្វើអី?» ឮហើយគេចង់ធ្លាក់ថ្លើមហេតុអ្វីជំពាក់លុយគេច្រើនដល់ម្លឹង? ប្រាប់ខែគេមួយខែបាន ២៧០០០ អឺរ៉ូគេទុកនៅខ្លួនបានតែមួយចំណែកបើទោះបីជា ជុងហ្គុក ឲ្យលុយគេចាយក៏គេមិនដែលប្រើមួយកាក មួយសេនព្រោះយល់ថាវាមិនសម ។
«មកពីម៉ាក់ចង់យកលុយនោះទៅទិញដីទុកសាងសង់ផ្ទះប៉ុន្តែអ្នកណាទៅដឹងថាម្ចាស់លុយនោះបោកម៉ាក់វាបានលុយហើយក៏រត់ចោលបាត់លុយក៏គ្មាន ប្លង់ផ្ទះក៏គ្មាន អ្ហឹកៗ ជួយម៉ាក់ផងណាកូនម៉ាក់មិនចង់ជាប់គុកទេ»
«ខ្ញុំចង់តែឆ្កួតឲ្យបាត់ទេ» មិនដឹងថាត្រូវយកពាក្យអ្វីមកនិយាយឲ្យសម ។
«ជីវិតយើងហេតុអ្វីម្លេះ ឈីអារ៉ា អើយប្តីក៏ស្លាប់ចោលកូនមានតែមួយមិនយល់ពីទុក្ខលំបាកម្តាយ អ្ហឹកៗ វាសនានាងឯងមានតែជាប់គុកហើយ អ្ហឹកៗ» ឈីអារ៉ា ស្តីបន្ទោសឲ្យខ្លួនឯង ទឹកភ្នែកហូរមិនឈប់ ។ ម៉ៃឡូ វិញបញ្ចេញទឹកមុខដូចជាជ្រេញឬកលោកស្រីណាស់ទាំងដែលទឹកមុខសម្តែងឲ្យគេអាណិតសោះ ។
____________
Comment ម្នាក់មួយផង
សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត
YOU ARE READING
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
ភាគ ៤១: ឯងត្រូវតែជួយយើង
Start from the beginning
