ភាគ ៤១: ឯងត្រូវតែជួយយើង

Start from the beginning
                                        

ព័ត៌មានទាន់ហេតុការណ៍ចាក់ផ្សាយភ្លាមៗនៅម៉ោង ១ យប់បណ្តាលឲ្យអ្នកកាសែតដណ្តើមគ្នាចាក់ផ្សាយព្រោះតែរឿងនេះពិតជាល្បីរន្ទឺខ្លាំងណាស់ដែលមិនអាចឲ្យអ្នកកាសែតគ្រប់រូបអូសរំលងបាន ។
________________

មួយរយៈចុងក្រោយ ជុងហ្គុក ក៏អនុញ្ញាតឲ្យ ថេយ៉ុង ចូលបម្រើការជាអ្នកកាសែតវិញដូចគ្នាដើម្បីកុំឲ្យគេមានពាក្យចោទប្រកាន់ថាមិនមានការងារអ្វីផងហេតុអ្វីមានលុយជួយមនុស្សអស់ជាច្រើនអឺរ៉ូ? ម៉ៃឡូត្រូវទទួលបន្ទុកតាមមើលថែ ថេយ៉ុង ពីចម្ងាយព្រោះគ្មានអ្នកណាស្គាល់គេថាជាកូនចៅរបស់ ជុងហ្គុក ឡើយខុសពីម៉ៃខ័រដូច្នេះទើបមិនសូវជាមានការសង្ស័យ ។ បានទទួលបន្ទុកមើលថែមាឌតូចនេះដោយសារក្រែងល៎មានរឿងអាក្រក់ៗកើតឡើងទៅលើ ថេយ៉ុង ដោយប្រការណាមួយ ។

#News Center

«ថេយ៉ុង?» សូហ្វី
«បាទ បង» ថេយ៉ុង
«ថ្ងៃនេះទៅព័ន្ធធនាគារដើម្បីយកព័ត៌មានទេ?» ថ្ងៃនេះ ហ្រ្វេនឌី ដែលជាកូនរបស់លោកប៊ូសត្រូវបានប៉ូលិសនាំចូលទៅព័ន្ធធនាគារហើយក្រោមការកាត់ក្តីឲ្យជាប់គុករបស់ពេល ៥០ ឆ្នាំ ប៉ុណ្ណឹងហើយនៅមានប្រជាជនមិនពេញចិត្តទៀតព្រោះពួកគេខឹងស្អប់ដែលកូនអ្នកមានបានរស់នៅកន្លែងសុខស្រួក ចាយលុយពេញៗដៃខុសពីប្រជាជនត្រូវបានរងគ្រោះដោយសារបង់ព័ន្ធនិងត្រូវពួកមន្ត្រីរាជការពុករលួយកេងប្រវ័ញ្ច ។
«ទៅតើស៎បង ! បងទៅពេលណា?»
«ម៉ោង ១០ ព្រឹកនេះគេបញ្ចូនលោកហ្រ្វេនឌីទៅហើយមកថាទៅមុន ១ ម៉ោងល្អទេ?»
«ល្អណាស់ ជេគគីទៅឬអត់?»
«ទៅតើស៎មេដាក់បញ្ជាមកឲ្យទៅជាមួយដែរ»
«បើអញ្ចឹងយើងឆាប់ទៅៗម៉ោង ៨ ហើយ» សូហ្វី

«អ្នកប្រុស?» ឃើញ ថេយ៉ុង ចុះមកចំណតឡានខាងមុខក្រុមហ៊ុន ម៉ៃឡូ ក៏រហ័សទៅសួរនាំ ។
«ខ្ញុំត្រូវទៅព័ន្ធធនាគារដើម្បីយកព័ត៌មាន»
«ឡើងមកទាន» ម៉ៃឡូ មើលទ្វារឲ្យ ថេយ៉ុង នេះជាបញ្ជាដាច់ខាតពីលោកម្ចាស់គឺមិនអនុញ្ញាតឲ្យ ថេយ៉ុង ជិះឡានជាមួយក្រុមការងារឡើយដើម្បីសុវត្ថិភាព ។

«ថេយ៍...ថេយ៉ុង» រៀបលើកជើងឡើងឡានទំនើបទៅហើយសម្លេងស្រួយស្រេសដែលខានឮអស់រយៈពេលជាច្រើនខែបន្លឺឡើងពីក្រោយខ្នងជាអ្នកស្រី ឈីអារ៉ា អាល់រ៉ូរ៉ា ម្តាយរបស់គេ ។
«អ្នកម៉ាក់!»
«បាត់ទៅណារាប់ខែហេតុអ្វីមិនទៅលេងម៉ាក? ហើយនេះប្រុងឡើងឡានទៅណា? អាម្នាក់នេះជាអ្នកណា?» ឈីអារ៉ា លើកចិញ្ចើមសម្លក់សម្លឹងទៅ ម៉ៃឡូ ដោយឬកពារមិនពេញចិត្តជាខ្លាំង ។
«អ្នកម៉ាក់មានការអីបានមករកខ្ញុំដល់ទីក្រុង? លុយខ្ញុំផ្ញើឲ្យម៉ាក់ហើយៗ»
«គិតថាលុយហ្នឹងម៉ាក់ចាយហើយមានសេចក្តីសុខ? ម៉ាក់នឹកឯងបានមករកឯងល្មមទៅស្រុកខ្លះហើយ»
«ហេតុអ្វី?» គេសួរដោយសារតែនៅសុខៗមិនមែនម្តាយរបស់គេអូសទាញគេទៅស្រុកទេសឡើយច្បាស់ជាមានរឿងនៅពីក្រោយនោះជាក់ជាមិនខាន ។
«មានហេតុផលមែនទេទើបទៅស្រុកបាន? ឯងត្រូវតែទៅស្រុកជាមួយម៉ាក់នៅពេលនេះឆាប់ដាក់ពាក្យសុំច្បាប់ទៅ»
«ទៅឥឡូវនេះមិនបានទេខ្ញុំត្រូវទៅយកព័ត៌មាន» ថេយ៉ុង បដិសេធជាធម្មតាមនុស្សដូចជាលោកស្រី ឈីអារ៉ា មិនដែលខ្វល់ខ្វាយជាមួយគេដល់ថ្នាក់នេះទេត្រឹមមានលុយក៏លែងសួរនាំទៀត ។
«ការងារសំខាន់ជាងម៉ាក់ឯងទៀត? ឆាប់មក» ឈីអារ៉ា ស្រាប់តែអូសទាញ ថេយ៉ុង មួយទំហឹងតែក៏មានដៃមកចាប់ដៃលោកស្រីជាប់ ។

រឿង: ចិត្តវិបល្លាស 🚩 (Ended) Where stories live. Discover now