ភាគ31 ស៊ុបប្រាយខ្នាតធំ

Comincia dall'inizio
                                        

ថ្ងៃឡើងម៉ោង3ហ្វៀលឡិចក៏មកយកម៉ូនីតាទៅដើរលេងនៅអ៊ីអនម៉ល(ÆOn mall)ដែលសម្បូរទៅដោយកន្លែងលេងជាច្រើន
«ហ្វៀលឡិចអូនចង់បានតុក្តាបងចាប់អោយអូនមក»ម៉ូនីតាដើរសុខៗក៏ក្រឡេកឃើញទូរចាប់តុក្តា
«អូខេបេប៊ី ចាំបងចាប់អោយ»ហ្វៀលឡិចក៏យកលុយទៅដូរយកជាកាក់រួចក៏ដាក់ទៅក្នុងនឹង នាយក៏ចាប់ផ្ដើមចាប់
«បងសម្លាញ់ យកអានោះៗអាគូរូមិនោះ»ម៉ូនីតាក៏ចង្អុលទៅតុក្តាkuromi ពណ៌ស្វាយនោះ
«នេះៗបានហើយអូន»ហ្វៀលឡិចក៏ចាប់បាន
«ចាប់ទៀត មក អានោះខ្ជូតណាស់បង»ម៉ូនីតា
«អូខេពៅមាស»ហ្វៀលឡិចក៏ចាប់បន្តទៀត អស់ពីមួយចូលមួយអស់មួយចូលមួយចេះតែចាប់ៗពេលនេះតុក្តាដល់ទៅ5ពេញដៃម៉ូនីតា
«អោយបងចាប់មិនឈប់ដល់ហើយមកអោយបងកាន់ឡើងពេញដៃ»ហ្វៀលឡិច
«រអ៊ូច្រើនណាស់»ម៉ូនីតាក៏ដើរទៅមុខទៀត ស្រាប់តែមានអ្នកណាមិនដឹងដើរមកបុកនាង
«អុសសុំទោសអ្នកនាង»បុរសនោះ
«ចាស៎មិនអី...»និយាយហើយក៏ងើយមុខមើលទើបដឹងថាជាអ្នកណា
«អូនសម្លាញ់»អេរិច តាមពិតម្នាក់ដែលដើរបុកម៉ូនីតាមិញនេះគឺជាអេរិច
«ឯងហៅអ្នកណាអូនសម្លាញ់»ហ្វៀលឡិចគ្រាន់តែឮហើយក្ដីស្លឹកត្រចៀកតែម្ដង
«គឺអូននេះ»អេរិចក៏សម្លឹងមុខម៉ូនីតា
«អូនស្គាល់គេហែស៎?»ឃើញបែបនេះហ្វៀលឡិចក៏សួរម៉ូនីតា
«មិនស្គាល់ទេ»ម៉ូនីតាក៏និយាយថាមិនស្គាល់ ស្អប់មុខអាប៉ិនឹងណាស់
«កុហកមិនសមសោះអូន បងទើបតែទៅហាងពេជ្រអូនម្សិលមិញ»អេរិច
«អោយវាល្មមបានហើយ ខ្ញុំមិនស្គាល់លោកទេកុំមកនិយាយអូនបងជាមួយខ្ញុំ លោកមានឃើញសង្សារខ្ញុំនៅទីនេះទេ»ម៉ូនីតាខឹងយកតែមែនទែន ចិត្តមួយខឹងអេរិច ចិត្តមួយភ័យខ្លាចហ្វៀលឡិចខឹង
«នេះមានន័យថាម៉េច»ហ្វៀលឡិចលោតសញ្ញាសួរពេញក្បាលតែម្ដង វិលវល់អស់ហើយ ហើយក៏រាងចុកៗក្នុងទ្រូងពេលឮអេរិចហៅសង្សារខ្លួនថាអូន
«ទៅវិញចាំអូនប្រាប់»ម៉ូនីតាក៏នាំហ្វៀលឡិចដើរចេញពីនឹងបាត់ រួចក៏មិនបានដើរលេងទៀតដែរ ហ្វៀលឡិចក៏បានយកឡានបើកចេញពីកន្លែងនឹងបាត់ទៅ តាំងពីចេញពីÆON Mallមកហ្វៀលឡិច ស្ងាត់រហូតមិននិយាយអ្វីឡើយ ដែលធ្វើអោយម៉ូនីតាឃើញហើយតឹងទ្រូងណាស់
«បង!»
«...»ហ្វៀលឡិចនៅបើកឡានដដែលមិនឆ្លើយក៏មិនងាកមកដែរ
«ហ្វៀលឡិចហា៎»
«...»
«បងខឹងអូនមែន»
«ប្រុសចង្រៃម្ដេចមិនឆ្លើយនឹងអូន»
«ហ្វៀលឡិច បងកើតអី»
«រឿងមិញអូនអាចបកស្រាយបាន»
«...»ទោះម៉ូនីតាខំនិយាយយ៉ាងណាក៏ហ្វៀលឡិចមិនឆ្លើយតបដដែល
«ហ្វៀលឡិច បងឈប់ស្រឡាញ់អូនហើយមែន»
«ហ៊ឹម»ហ្វៀលឡិចគ្រាន់តែគ្រហ៊ឹម តែមិនមែនដូចន័យដែលម៉ូនីតានិយាយទេ នាយគ្រាន់តែហត់ប៉ុណ្ណោះ តែបែជាធ្វើអោយម៉ូនីតាយល់ថាហ្វៀលឡិចពិតជាឈប់ស្រឡាញ់ខ្លួនពិតមែន
«អូនយល់ហើយ»ឮគេគ្រហ៊ឹមហើយម៉ូនីតាចាប់ផ្ដើមឆួលចុងច្រមុះក្នុងទ្រូងខាងឆ្វេងចាប់ផ្ដើមឈឺពឺតៗ
«...»ហ្វៀលឡិចក៏បែមុខមើលមុខម៉ូនីតា
«បងចូលកោះនរាបន្តិចបានទេ»ម៉ូនីតា
«...»ហ្វៀលឡិចក៏ងាកទៅវិញមិនបាននិយាយស្ដីអ្វីទេ ហើយក៏កាច់ចង្កូតឡានបត់ចូលកោះនរា ពេលដែលហ្វៀលឡិចឈប់ឡានក៏ចុះទៅអង្គុយនៅក្បែរមាត់ទឹកទន្លេ ហ្វៀលឡិចក៏ដើរទៅអង្គុយក្បែរ តែគ្មានអ្នកណានិយាយអ្វីទេម៉ូនីតាក៏លែងនិយាយហ្វៀលឡិចក៏ស្ងាត់។អង្គុយស្ងាត់អស់មួយសន្ទុះហ្វៀលឡិចក៏ដើរទៅទិញការ៉េម
«បងមិនដែលបែបនេះពីមុនមកទេហ្វៀលឡិច តើជាការពិតទេដែលបងលែងស្រឡាញ់អូន»ពេលហ្វៀលឡិចដើរទៅបាត់ម៉ូនីតាក៏ងាកមើលផែនខ្នងនាយក្រាសរួចក៏ពោលម្នាក់ឯងតិចៗទាំងទឹកភ្នែកចាប់ផ្ដើមហូរចេញពីរង្វង់ភ្នែក មួយសន្ទុះក្រោយមកហ្វៀលឡិចក៏ដើរមកវិញជាមួយនឹងការ៉េមរសជាតិសូកូឡាមួយកែវ ហើយក៏ហុចអោយទៅម៉ូនីតាដែលកំពុងអង្គុយសម្លឹងមើលទៅទឹក
«នេះ»ហ្វៀលឡិចក៏ហុចអោយម៉ូនីតា តែម្ខាងទៀតមិនបានទទួលការ៉េមឡើយ ឃើញបែបនេះហ្វៀលឡិចក៏ចាប់បង្វែមុខម៉ូនីតាអោយបែមករកខ្លួន
«អូន!»បែមកនាយក៏ឃើញថា សង្សារខ្លួនទឹកភ្នែកជោគថ្ពាល់បាត់ទៅហើយ
«ម៉ូនីតា ម្ដេចក៏អូនយំ»ហ្វៀលឡិចពេលដែលឃើញទឹកភ្នែកមនុស្សជាទីស្រឡាញ់នាយពិតជាឈឺចាប់ណាស់ នាយក៏យកដៃជូតទឹកភ្នែកអោយម៉ូនីតា
«ឈប់យំទៅព្រះនាងរបស់បង បងសុំទោស»ហ្វៀលឡិច
«បងលែងស្រឡាញ់អូនហើយ»ម៉ូនីតាក៏និយាយទាំងទឹកភ្នែកនៅហូររហាម
«មានឯណា អូនគួរអោយស្រឡាញ់យ៉ាងនេះបងដាច់ចិត្តឈប់ស្រឡាញ់អូនដោយរបៀបណា »ហ្វៀលឡិចក៏ព្យាយាមជូតទឹកភ្នែកអោយសំណព្វចិត្តខ្លួន
«ហ៊ឹក ហ៊ឹក»ម៉ូនីតាកាន់តែយំលើសដើម
«បណ្ដូលចិត្តជីវិតបង បងស្រឡាញ់អូនជាងជីវិតបងទៅទៀត អូនកុំយល់ច្រឡំថាបងឈប់ស្រឡាញ់អូនអី សុំអង្វរឈប់យំទៅណាអូនណា ឃើញអូនយំបងពិតជាឈឺចាប់ណាស់»ហ្វៀលឡិច
«ហេតុអីបងប្រងើយដាក់អូន»ម៉ូនីតា
«បងគ្រាន់តែខឹងអូនបន្តិចប៉ុណ្ណោះ»ហ្វៀលឡិច
«ចុះអូនអាចបកស្រាយបានតើ»ម៉ូនីតា
«អញ្ចឹងអូននិយាយមក បងចាំស្ដាំណា»ហ្វៀលឡិច
«ប្រុសម្នាក់នោះគេបានទៅទិញពេជ្រនៅហាងអូនកាលពីម្សិលមិញ ហើយគេក៏ញ៉ែអូន តែអូនមិនបានគិតអីទៅលើគេទេ អូនក៏ដេញគេចេញពីហាង តែមិនដឹងគេឆ្កួតអីមកហៅអូនបែបនេះ បងជឿអូនណា»ម៉ូនីតាក៏ក្រសោបមុខហ្វៀលឡិចបកស្រាយប្រាប់កុំអោយនាយយល់ច្រឡំ
«បងជឿអូន សឺត»និយាយក៏លោមុខទៅថើបថ្ពាល់បណ្ដូលចិត្តមួយខ្សឺត

«អូនស្រឡាញ់បង»ម៉ូនីតា
«បងស្រឡាញ់អូនខ្លាំងជាងអូនស្រឡាញ់បងទៅទៀត»

Sunflower 🌻

រឿង ស្នេហាឆ្មាកណ្ដុរDove le storie prendono vita. Scoprilo ora