កាត់មកពេលរសៀលហ្វៀលឡិចក៏បានចេញពីក្រុមហ៊ុនត្រឡប់ទៅផ្ទះវិញ ទៅដល់ផ្ទះនាយក៏ឡើងទៅបន្ទប់ងូតទឹកផ្លាស់សម្លៀកបំពាក់រួចក៏ចុះមកញ៉ាំបាយជាមួយប៉ាម៉ាក់របស់នាយ នៅតុបាយគ្មានអ្នកណានិយាយអ្វីឡើយ ឮសូរតឬសម្លេងចានស្លាបព្រាប៉ះទង្គិចគ្នាតែប៉ុណ្ណោះ។បន្ទាប់ពីហូបបាយរួចហើយ លោកសម្បត្តិក៏ទៅអង្គុយនៅសាឡុងអានកាសែតរបស់គាត់ ចំណែកអ្នកស្រីឃីមកំពុងមើលព័ត៌មានតាមទូរទស្សន៍ ហ្វៀលឡិចក៏ដើរទៅជិតពួកគាត់
«ប៉ាម៉ាក់!»ហ្វៀលឡិច
«មានការអីហេស៎ហ្វៀលឡិច»លោកសម្បត្តិ
«មានការអីកូន»អ្នកស្រីឃីម
«កូនរៀនចប់ហើយ»ហ្វៀលឡិច
«ដឹងតើ»លោកសម្បត្តិ
«ខ្ញុំសុំលោកប៉ានិងអ្នកម៉ាក់រឿងមួយតើបានទេ»ហ្វៀលឡិច
«និយាយមកកូន»អ្នកស្រីឃីម
«ខ្ញុំចង់អោយប៉ាម៉ាក់ចូលស្ដីដណ្ដឹងសង្សារខ្ញុំ»ហ្វៀលឡិច
«ហ្វៀលឡិច!នេះឯងមិនស្ដាប់ប៉ាទេឬ ប៉ាអោយឯងបែកគ្នាឯងមិនព្រមបែកហើយមកអោយយើងស្ដីដណ្ដឹងអោយទៀត»លោកសម្បត្តិគាត់ចាប់ផ្ដើមខឹងតែម្ដង ចុះកូនអីក៏ក្បាលរឹងម៉្លេះនិយាយមិនចេះស្ដាប់គ្នាសោះ
«ជាកូនចៅអ្នកណា»អ្នកស្រីឃីមគាត់ក៏ចង់ដឹងដែរថាជាអ្នកណាកូនចៅអ្នកណា
«កូនអ្នកមីងអនណាម៉ាក់»ហ្វៀលឡិចនិយាយភ្លាម អ្នកស្រីឃីមចំហរមាត់តែម្ដង
«កូនឯងថាម៉េច»អ្នកស្រីឃីមសួរបញ្ជាក់ម្ដងទៀត ខ្លាចគាត់ស្ដាប់ច្រឡំ
«គឺម៉ូនីតាកូនអ្នកមីងអនលោកពូសារ៉ាត់ណាម៉ាក់»ហ្វៀលឡិច
«លោកបង លោកបង»អ្នកស្រីឃីមក៏ងាកមកនិយាយជាមួយស្វាមី
«អូនហា៎ អ្នកស្រីអន ជាមិត្តភក្ដិដែលអូនណាត់ជួបថ្ងៃមុននឹងតើមែនទេ»លោកសម្បត្តិភ្ញាក់អោយព្រឺត
«នឹងហើយៗបងកូនម៉ាអនដែលអូនចង់ផ្សំផ្គុំជាមួយហ្វៀលឡិចនឹង»អ្នកស្រីឃីម
«អាកូនឆ្កួតម្ដេចមិនប្រាប់ប៉ាតាំងពីយូរ»លើកនេះស្វាងដូចគេចាប់ទះចឹង កូននេះលេងស្អីនឹងយូរហើយមិនព្រមប្រាប់
«អញ្ចឹងប៉ាយល់ព្រមទេ»ហ្វៀលឡិច
«រៀបចំបណ្ដារការទៅផ្ទះអ្នកដន្លងយើងអូន»លោកសម្បត្តិមិនបានឆ្លើយតបនឹងហ្វៀលឡិចទេ គាត់បែជាទៅនិយាយជាមួយភរិយាគាត់ទៅវិញ
«តោះៗបងអូនអោយគេរៀបចំសិន ព្រឹកស្អែកយើងចេញទៅ»អ្នកស្រីឃីម សប្បាយជាងស្អីទៅទៀត
«តោះអូនយើងឡើងទៅដេក កុំខ្វល់មួយអាកូនឡប់នេះ»លោកសម្បត្តិក៏ដឹកដៃប្រពន្ធដើរទៅបន្ទប់ដើម្បីសម្រាក
«ហ៊ឺ មើលគាត់ធ្វើ យើងគួរតែសប្បាយចិត្តឬអត់នៀគ តែដូចហួសចិត្តច្រើនជាង ស្រែកក្ដែងៗអោយយើងបែកគ្នាដល់ពេលប្រាប់ថាជាកូនអ្នកណាលើកបណ្ដារការទៅភ្លាមៗតែម្ដង ប៉ាអើយប៉ា»ហ្វៀលឡិចគ្រវីក្បាលហាក់ហួសចិត្តនឹងឪពុករបស់ខ្លួន
ហ្វៀលឡិចក៏មិនបាននៅយូរទៀតដែរនាយក៏ឡើងទៅបន្ទប់របស់នាយដូចគ្នា រួចក៏យកទូរស័ព្ទខលវីដេអូទៅសង្សារនាយ
{ហេឡូកូនខ្លា}ហ្វៀលឡិច
{អូនមិនមែនខ្លាទេហ្វៀលឡិច}ម៉ូនីតា
{បើកកាមេរ៉ាមក បងចង់ឃើញមុខនឹកណាស់}ហ្វៀលឡិច
{បោកអោយសុទ្ធ}ម៉ូនីតាក៏បើកកាមេរ៉ា
{បងនិយាយមែនណា នឹកអើយសែននឹកចង់ថើបចង់ជួបមុខ}ហ្វៀលឡិច
{បើនឹកម៉េចមិនរកអូន}
{បងរវល់ការងារអូនសម្លាញ់ បងសុំទោសពៅ ស្អែកបងទៅជួបអូនដល់ផ្ទះតែម្ដង}ហ្វៀលឡិច
{ពិតមែនឬ}
{បងមិនចេះកុហកទេ}
{អូនគេងហើយណាថ្ងៃនេះរាងអស់កម្លាំង}
{គេងចុះអូនបងក៏គេងដែរ Good night future wife ជុប ជុប}
{good night bby }ម៉ូនីតាក៏ចុចបិទបាត់ទៅ
Sunflower 🌻
YOU ARE READING
រឿង ស្នេហាឆ្មាកណ្ដុរ
Adventureស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
ភាគ30 រៀបចំបណ្ដារការ
Start from the beginning
