នៅឯផ្ទះរបស់ហ្វៀលឡិច ក្រោយពេលហ្វៀលឡិចមកដល់ផ្ទះនាយក៏ដើរចូលទៅក្នុងផ្ទះធម្មតា តែក៏ឃើញប៉ាម៉ាក់នាយអង្គុយចាំរួចជាស្រេចនៅបន្ទប់ទទួលភ្ញៀវ
«ប៉ាម៉ាក់»នាយក៏ដើរសំដៅទៅរកលោកទាំងពីរ
«អា៎!ហ្វៀលឡិចមកហើយ អង្គុយចុះសិនមកកូន»អ្នកស្រីឃីម
«យ៉ាងម៉េចហើយការប្រឡង ធ្វើបានច្រើនទេ?»លោកសម្បត្តិ
«ច្រើនគួរសមណាប៉ា»ហ្វៀលឡិច
«ល្អហើយចឹង!ហើយប៉ាមានរឿងនិយាយជាមួយឯង»លោកសម្បត្តិ
«លោកបង!អូនថាកុំអីហី»អ្នកស្រីឃីម គាត់ដឹងពីគំនិតប្ដីគាត់
«ប្រពន្ធសម្លាញ់អូននៅអោយស្ងៀមទៅ បងជួយអូនតើ»ក្រែងចង់ផ្សំផ្គុំកូនជាមួយមិត្តភក្ដិហីឡូវគាត់ជួយហើយតើ
«តើមានរឿងអ្វីទៅប៉ា»ហ្វៀលឡិច
«ប៉ាអោយឯងបែកគ្នាជាមួយសង្សារឯងនោះយ៉ាងម៉េចទៅហើយ បែកឬនៅ?»លោកសម្បត្តិ
«ប៉ា!ខ្ញុំមិនបែកទេ »ហ្វៀលឡិច
«ហេតុអី?ឯងទើបតែទាក់ទងគ្នាតើហី»លោកសម្បត្តិ
«ទើបតែទាក់ទងគ្នា តែខ្ញុំមានចិត្តលើគ្នាយូរហើយណាប៉ា»ហ្វៀលឡិច ព្យាយាមពន្យល់ទៅកាន់ប៉ារបស់ខ្លួន
«ប៉ាអត់ខ្វល់សំខាន់ឯងត្រូវតែបែកគ្នា »លោកសម្បត្តិ ទោះហ្វៀលឡិចខំនិយាយយ៉ាងណាក៏គាត់មិនខ្វល់ដែរ
«បើអញ្ចឹងខ្ញុំសុំហេតុផលសមស្របមួយមកចឹង»ហ្វៀលឡិច នាយចង់ដឹងណាស់ថាហេតុអ្វីក៏ប៉ានាយចង់អោយនាយបែកគ្នាយ៉ាងនេះ
«ប៉ា បានរៀបចំឯងជាមួយនឹងកូនមិត្តភក្ដិម៉ាក់ឯងហើយ »លោកសម្បត្តិ
«លោកបង!»អ្នកស្រីឃីមក៏ឃាត់ម្ដងទៀត ត្បិតថាគាត់ពេញចិត្តកូនអ្នកស្រីអនចង់ផ្សំផ្គុំជាមួយនឹងកូនគាត់ក៏ដោយ តែគាត់ក៏មិនចង់បំបែកបំបាក់ស្នេហាកូនគាត់ដែរ
«អូនតាមបងម្ដងតើបានទេ»លោកសម្បត្តិ គាត់ដឹងថាក្នុងចិត្តប្រពន្ធគាត់នៅតែចង់បានម៉ូនីតាជាកូនប្រសារ បែបនេះហើយទើបបានជាប្រពន្ធគាត់មិនតវ៉ាច្រើន
«រឿងជីវិតគូររបស់ខ្ញុំ ប៉ាមិនចាំបាច់ចាត់ចែងទេ»ហ្វៀលឡិចស្រែកដាក់ឪពុកខ្លួនទាំងខឹង រឿងគូរជីវិតនាយចេះរើសខ្លួនឯងហើយមិនចាំបាច់គាត់មកចាត់ចែងទេ
«យើងជាប៉ាឯង អញ្ចឹងយើងមានសិទ្ធិគ្រប់យ៉ាងទៅលើឯង»លោកសម្បត្តិ គាត់តបធម្មតាទឹកមុខត្រជាក់ស្រេបតែម្ដង ទោះហ្វៀលឡិចឆ្លើយមកគាត់ទាំងកំហឹងក៏ដោយ
«លោកប៉ា គ្មានសិទ្ធិមកចាត់ចែងរឿងបេះដូងរបស់ខ្ញុំទេ »ថាហើយហ្វៀលឡិចក៏ កញ្ឆក់ខ្លួនដើរទៅកាំជណ្ដើរឡើងទៅបន្ទប់របស់ខ្លួនបាត់
«ហ៊ឹម លោកបង អូនពិបាកចិត្តណាស់»អ្នកស្រីឃីមឃើញបែបនេះគាត់ក៏អាណិតកូនដែរ
«បងដឹងថាអូនមើលមនុស្សមិនចេះខុសទេ ចឹងអូនពេញចិត្តកូនអ្នកស្រីអន បងត្រូវតែជួយចាត់ចែងរឿងនេះ ហើយអូនក៏មិនបាច់ពិបាកចិត្តដែរ »លោកសម្បតិ្តក៏អង្អែលស្មាអ្នកស្រីឃីមដើម្បីលួងលោម
ងាកមកមើលគ្រួសារលោកសារ៉ាត់វិញ ពេលនេះកំពុងតែនាំគ្នាញ៉ាំបាយ ឮតែសម្លេងចាននិងស្លាបព្រាប៉ះទង្គិចគ្នា
នៅពេលញ៉ាំរួចអ្នកស្រីអនក៏និយាយឡើង
«ម៉ូនីតាម៉ាក់មានរឿងចង់សួរកូន»អ្នកស្រីអន ក៏និយាយទៅកាន់ម៉ូនីតាដែលកំពុងតែឈ្ងោកញ៉ាំបាយនោះ
«សួររឿងអ្វីទៅម៉ាក់»
«កូននឹងហ្វៀលឡិចត្រូវជាអ្វីនឹងគ្នាអោយប្រាកដ ព្រោះមួយរយៈនេះឃើញហ្វៀលឡិចឧហ្សាហ៍ជូនកូនមកផ្ទះណាស់»អ្នកស្រីអន គាត់ចង់ដឹងណាស់ថា2នាក់នឹងមានទំនាក់ទំនងអ្វីនឹងគ្នា
«ជ...ជា»ម៉ូនីតាឮសំណួរនេះហើយនាងឆ្លើយមិនចង់ចេញទេ ចិត្តមួយខ្លាចម្ដាយមិនពេញចិត្ត
«ជាអីកូន»អ្នកស្រីអន
«ជ..ជា ..ជាសង្សារណាម៉ាក់»ម៉ូនីតាឆ្លើយហើយក៏អោនមុខចុះ ខ្លាចម៉ាក់របស់ខ្លួនស្ដីបន្ទោស
«ពីពេលណា?»អ្នកស្រីអន សួរបែបនេះធ្វើអោយម៉ូនីតាកាន់តែភ័យ
«យូរហើយម៉ាក់ ពួកខ្ញុំស្រឡាញ់គ្នាណាស់ម៉ាក់ បើម៉ាក់ដឹងហើយសូមម៉ាក់កុំបំបែកស្នេហារបស់ពួកខ្ញុំអី»ម៉ូនីតានិយាយជាមួយនឹងទឹកមុខអង្វរក សុំក្ដីអាណិតពីម្ដាយ
«ជ័យយោ ក្ដីស្រមៃនិងគោលបំណងរបស់អូនបានសម្រេចហើយលោកបង សម្រេចដោយអូនមិនទាន់បានធ្វើអ្វីសោះ»អ្នកស្រីអន ពោលទៅកាន់លោកសារ៉ាត់ ដែលអង្គុយស្ងាត់អស់ជាយូរ គាត់សប្បាយចិត្តជាងត្រូវឆ្នោតទៀត
«ម៉ាក់!តើនេះមានន័យថាម៉េច»ម៉ូនីតាពេលនេះអង្គុយឆ្ងល់តែម្ដង
«គឺម៉ាក់កូនចង់ផ្សំផ្គុំកូនជាមួយនឹងហ្វៀលឡិចដែលត្រូវជាកូនមិត្តភក្ដិគាត់»លោកសារ៉ាត់ក៏និយាយម្ដង កុំអោយថាគាត់ស្ងាត់មិននិយាយ
«ពិតមែនឬម៉ាក់?»ម៉ូនីតាក៏ងាកសួរទៅម្ដាយរបស់ខ្លួន ទាំងអារម្មណ៍រំភើបរកនិយាយមិនត្រូវ
«ពិតណាកូន»អ្នកស្រីអន ទឹកមុខរីកដូចគ្រាប់ជីចឹង
«មិញកូនខំតែភ័យ»ម៉ូនីតា
«ហ៊ឹស ហ៊ឹស»លោកសារ៉ាត់ក៏សើចនឹងទឹកមុខឡេឡឺមិនដឹងខ្យល់អីរបស់ម៉ូនីតា
Sunflower 🌻
VOCÊ ESTÁ LENDO
រឿង ស្នេហាឆ្មាកណ្ដុរ
Aventuraស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
ភាគ 27 ថ្ងៃប្រឡងបាក់ឌុបបញ្ចប់
Começar do início
