ភាគ4 ឈ្លោះមិនដែលឈ្នះ

Start from the beginning
                                        

«មកហើយៗ»ម៉ូនីតាក៏រត់ឡើងឡាន
«អីយ៉ាស់ ថ្ងៃនេះធ្វើខ្លួនខ្ជីខ្ជូតម្លេះនុង»អេឡា
«នាងឯងប្រុងទៅដាក់ស្នេហ៍ក្រាសនាងឯងឬនាងតា»សារ៉ា
«ថាចឹងក៏បាន»
«នៅតាប៉ែនឹងកុំគិតចេញឡាន»អេឡា
«ម៉ាអាងាប់ យាយមួយគ្នាសោះ»ជេរហើយសារ៉ាក៏បើកឡានចេញទៅ ចំណាយពេល20នាទីទើបមកដល់កន្លែង តារាងបាល់ សារ៉ាក៏បានយកឡានទៅចតនៅកន្លែងផ្ញើ រួចពួកគេក៏ដើរទៅអង្គុយក្បែរតារាងនោះ ពួកគេមកទាន់ពេលគេចាប់ផ្ដើមចូលលេង
«អេស៎នេះក្រាសឯងប្រកួតជាមួយលោកហ្វៀលឡិចទេតើ»អេឡា
«ឆុយ!អាម៉េចក៏ចឹង »សារ៉ា
«ឆឺសរាងឡើងសង្វិតហើយមកលេងបាល់ប្រកួតជាមួយក្រាសយើងផងគិតថាឈ្នះឬ»តាមពិតហ្វៀលឡិចគ្មាមទៅស្វិតអីដូចម៉ូនីតាថាឡើយ
«ឯងមើលនួកលីនណាក៏មកដែរ»សារ៉ា
«ហ៊ើយកុំទៅខ្វល់ជាមួយនាងនឹង»ម៉ូនីតា
«តែនាងដើរមករកឯងហើយ»អេឡា

«នេះម៉ូនីតា អេឡា សារ៉ា ក៏មកមើលការប្រកួតបាល់ដែរហែស៎»លីនណា
«អត់ផង»អេឡា
«ហាក៎បើអត់ហេតុអីក៏មកអង្គុយទីនេះ»លីនណា
«ខ្ញុំមកអង្គុយសុំទានទេដឹង»សារ៉ា បើមិនអោយមកមើលគេលេងបាល់គិតថាគេមកសុំទានឬយ៉ាងម៉េច
«នេះនាង!យើងសួរធម្មតាទេណា»លីនណា ចាប់ផ្ដើម ក្ដៅមុខភាយៗហើយ នេះនាងខំមករាក់ទាក់សួរនាំស្រួលបួលសោះបែជាឆ្លើយដាក់នាងបែបនឹងអ្នកណាមិនខឹង
«ហាស៎ៗ តើនាងជាព្រលឹងអន្ទងតាមប្រាណមែនទេ ទើបបានជាតាមមកដល់ទីនេះទៀត»ម៉ូនីតា
«ខ្ញុំគ្រាន់តែមកមើលហ្វៀលឡិចប្រកួតប៉ុណ្ណាះមិនបានធ្វើជាព្រលឹងតាមនាងទេ !ថាតែយើងហើយចុះនាងវិញនោះ ឃើញតាមញ៉ែហ្វៀលឡិចរហូតមិនចេះហត់ទេឬ នែ៎យើងប្រាប់ចុះហ្វៀលឡិចជារបស់យើងតែម្នាក់គត់នាងកុំមកចង់លូកថ្លើមយើងនោះ»លីនណា
«សួរតាមត្រង់តើនាងយកភ្នែកខាងណាមើលទើបបានជាឃើញថាខ្ញុំញ៉ែអាប៉ិនឹង?នាងយកភ្នែកជើងមើលមែន?ហើយមិនបាច់ខ្លាចយើងលូកថ្លើមនាងទេ ព្រោះបើយើងចង់លូក យើងលូកដល់ពោះវៀនឯណោះ»ម៉ូនីតា
«ផ្ញើទុកសិនចុះ»លីនណាដោយដឹងថាខ្លួនមិនអាចតតាំងនឹងម៉ូនីតាបានក៏ដើរចេញទៅអង្គុយដោយឡែក
«នែ៎ឯងសិស្សច្បងសុងយ៉ុលស៊ុតបាន2គ្រាប់ហើយ»អេឡា
«ចំណែកខាងលោកហ្វៀលឡិចវិញបានតែ1គ្រាប់ទេ»សារ៉ា
«ឃើញទេៗ យើងថាហើយ អាខ្មោចឆៅនឹងលេងមិនឈ្នះបងសុងយ៉ុលយើងទេ»ម៉ូនីតា
ការលេងបាល់ចេះតែបន្តពីមួយទឹកទៅមួយទឹករហូតដល់ទឹកទី4ខាងសុងយ៉ុលបាន15គ្រាប់ ចំណែកឯខាងក្រុមហ្វៀលឡិចបានតែ13គ្រាប់ទេ ពួកគេក៏ឈប់សម្រាក15នាទី ។ ស្របពេលនោះសុងយ៉ុលក៏បានដើរមកម៉ូនីតាក៏ប្រញ៉ាប់យកភេសជ្ជៈដែលខ្លួនបានទិញដើរយកទៅអោយសុងយ៉ុល
«អឺ...អឺសិស្សច្បងនេះភេសជ្ជៈដែលខ្ញុំទិញយកមកអោយសិស្សច្បង»ម៉ូនីតាក៏ហុចអោយទៅសុងយ៉ុល
«បាទ អរ..អេ!លោក»សុងយ៉ុលមិនទាន់អរគុណចប់ផងហ្វៀលឡិចក៏ដើរមកយកពីដៃគេបាត់
«សុំទោស នាងជាសង្សារខ្ញុំ ដោយសារតែនាងខឹងនឹងខ្ញុំទើបនាងមិនយកភេសជ្ជៈនេះមកអោយខ្ញុំ រួចក៏អោយទៅលោកដើម្បីឌឺខ្ញុំ សុំទោសម្ដងទៀតចំពោះសង្សារខ្ញុំផង»ហ្វៀលឡិច ក្រោយពីកញ្ឆក់បានពីដៃរបស់សុងយ៉ុលហើយនាយក៏និយាយសុំទោស ដែលធ្វើអោយសុងយ៉ុលជឿពិតៗតែម្ដង ចំណែកឯម៉ូនីតាវិញ ធ្វើមុខចង់យំបន្តិចអីបន្តិច
«អរ ចឹងទេហែស៎ បើចឹងខ្ញុំទៅទិញអីផឹកសិនចឹង»សុងយ៉ុលគេមិនបានចាប់អារម្មណ៍នឹងម៉ូនីតាទេ ពេលឮហ្វៀលឡិចបកស្រាយបែបនេះទៀតគេក៏គិតថាម៉ូនីតាសង្សារហ្វៀលឡិច និតាយហើយគេក៏ដើរចេញទៅ ព្រោះមិនមានពេលសម្រាកយូរទេ
«ភូស»what??
«អួយ បែកក្បាលខ្ញុំហើយទេដឹងនៀគ»គឺថាសម្លេងមិញនេះគឺម៉ូនីតាកញ្ឆក់អាភេសជ្ជៈដែលនៅនឹងដៃហ្វៀលឡិចមិញនឹងមកវ៉ៃលើក្បាលហ្វៀលឡិចឮសូរតែភូស
«អាបែកថ្នាំ លោកឯងនេះពិតជាតាមចងកម្មពារនឹងខ្ញុំមិនលែងសោះហើយ ម៉េចក៏ទៅប្រាប់ក្រាសខ្ញុំថាខ្ញុំជាសង្សារលោកហាស៎អាខ្មោចឆៅ»ម៉ូនីតាខឹងឡើងចង់ចេញផ្សែងតាមស្លឹកត្រចៀកហើយ
«មកពីខ្ញុំដឹងថានាងក្រាសគេនឹងហើយទើបខ្ញុំធ្វើចឹង ព្រោះកុំអោយបំណងនាងបានសម្រេចនោះអី»ធ្វើបាបគេហើយនៅញាក់ចិញ្ចើមឌឺគេទៀតកម្លោះហ្វៀលឡិច
មួយសន្ទុះមក ក៏ឃើញសុងយ៉ុងដើរមកក្នុងតារាងវិញ ម៉ូនីតាឯណេះប្រញ៉ាប់យកកាហ្វេមួយកែវអោយទៅសុងយ៉ុល
«អើសិស្សច្បង មិញនេះគឺខ្ញុំអាចបកស្រាយបានណា សិស្សច្បងការពិតមិនដូចគេនិយា...»
«ឈប់ខឹងគេទៅគេខំលួងនាងហើយ ហើយកុំទិញអោយខ្ញុំអីតែសង្សារអ្នកនាងឃើញស្លាប់ខ្ញុំឥឡូវ ខ្ញុំអរគុណហើយតែសុំទោសខ្ញុំមិនអាចទទួលយកបានទេ»សុងយ៉ុលក៏ដើរចូលតារាងប្រកួតបន្តព្រោះថាដល់ម៉ោងចូលវិញហើយ ទឹកនេះជាទឹកទី5ជាទឹកបញ្ចប់
ចំណែកឯម៉ូនីតាក្រោយឮក្រាសរបស់នាងនិយាយបែបនេះហើយនាងខូចចិត្តណាស់ មិនទាន់នឹងបានសារភាពផងក្រាសបដិសេដមុនរួចទៅហើយ ខំក្រាសគេឡើងកន្លះឆ្នាំ
ការប្រកួតត្រូវបានបញ្ចប់នៅទឹកទី5ដោយក្រុមសុងយ៉ុលស៊ុតបាន15គ្រាប់និងក្រុមហ្វៀលឡិចស៊ុតបាន20គ្រាប់។ ម៉ូនីតាគ្រាន់តែឃើញលទ្ធផលហើយក្នុងចិត្តនាងកាន់តែខឹងគុំគួននិងហ្វៀលឡិចទ្វេដង ដោយសារតែហ្វៀលឡិចធ្វើអោយនាងបាត់បង់ស្នេហារបស់នាង ឥឡូវមកហ្វៀលឡិចប្រកួតឈ្នះក្រាសរបស់នាងទៀត

                                                          Sunflower🌻

រឿង ស្នេហាឆ្មាកណ្ដុរWhere stories live. Discover now