ភាគ ២៨: លោកជាមនុស្សទីពីរក្នុងបេះដូងខ្ញុំ

Start from the beginning
                                        

ធ្វើដំណើរអស់ជិត ១ ម៉ោងពេលខ្លួនបានត្រឡប់មកជាន់វីឡាដែលបានធ្លាប់បានចាកចេញទៅអស់រយៈពេលជាច្រើនខែម្តងទៀតហើយ ។ ទេសភាព មានស្រស់ស្អាតរបស់វីឡាមួយនេះនៅតែមានដដែលបើទោះបីជាឮដំណឹងថាជុងហ្គុកបានទៅស្នាក់នៅវិមានផ្សេងអស់ពេលជាយូរ ។

វីឡាដែលធ្វើកញ្ចក់ឆ្លុះបញ្ជាំងឲ្យឃើញបុរសវ័យសមល្មមកំពុងតែអង្គុយលើកស្រាមកអកនៅក្នុងទីកន្លែងងឹតមានតែពន្លឺភ្លើងពងមាន់បើកមកតិចៗ ។ មាឌតូចដកដង្ហើមធំសម្លឹងមើលទៅដងស្រានៅលើតុគឺមានដល់ទៅ ៤ ដបឯណោះផឹកឬក៏ងូតឲ្យពិតប្រាកដ?

«បានហើយឈប់ផឹកទៅ» មាឌតូចដើរទៅកញ្ឆក់កែវស្រាចេញពីដៃរបស់រាងក្រាស់ ។
«សម្លេងអ្នកណាដូចជាប្រហែលៗដល់ហើយ?» ជុងហ្គុក និយាយក្ងួរៗភ្នែកក៏ខំប្រឹងផ្ទៀងមើលថាជាអ្នកណា ។
«ខ្មោចស្រាចូលខ្លួនមែនទេ?»
«សម្លេងញ៉េតៗបែបនេះមានតែមួយទេនៅលើលោក ហិហិ» នាយដើមនៅដើមមគ្រាន់តែស្រមៃឃើញមុខម្ចាស់សម្លេងក៏មានសេចក្តីសុខដែរ ។
«លោកផឹកស្រាក៏ងូតស្រាហ្នឹង?»
«បងផឹកស្រា»
«និយាយបងបែបនេះចាំបានហើយមែនទេថាជាអ្នកណា?»
«មានតែអូនទេហ៊ានឈរច្រត់ចង្កេះជេរបងនោះណា៎» ដៃនាំស្រវ៉េស្រវ៉ាយកទៅឱបជើងអ្នកឈរស្តីឲ្យខ្លួន ។
«ជាព្រះមែនទេបានជាគ្មានអ្នកហ៊ានស្តីឲ្យនោះ? ឆាប់ងើបមកទៅសម្អាតខ្លួនហើយទៅផ្ទះវិញប្រពន្ធរកបែកផ្ទះហើយទេដឹង?»

«ទៀតហើយ! អូនរំឮកពីនាងទៀតហើយ» នាយប្រលែងដៃចេញពីយើងមាឌតូច យកមកឱបជាប់ទ្រូងវិញបង្ហាញពីការខឹង ឱនអន់ចិត្តហេតុអ្វីគ្រាន់តែឲ្យគេមានសេចក្តីពេលនៅជាមួយខ្លួនមិនបាន?
«នាងជាប្រពន្ធលោកមិនឲ្យខ្ញុំរំឮកពីនាង ចង់ឲ្យខ្ញុំរំឮកពីអ្នកណា?» ថេយ៉ុង អស់សំណើចនេះមែនទេជាសភាពរបស់លោកនាយករដ្ឋមន្ត្រីថ្មីថ្មោងក្រោយពេលត្រូវជាតិសូរានោះ?
«ឈប់រំឮកទៅបងមិនចង់ដឹងឮពីរឿងនាងទេ! បងចង់ដឹងឮពីរឿងប្រពន្ធឯកបងជាង» ជុងហ្គុក ទាញ ថេយ៉ុងឲ្យមកអង្គុយនៅលើភ្លៅដាក់ដៃឱបកាយតូចជាប់ ចុងច្រមុះឈ្មួលទៅរកកញ្ចឹងកមានក្លិនក្រអូបប្រហើរពិតជានឹកក្លិននេះណាស់ ។
«មានដឹងថាខ្លួនឯងកំពុងតែប្រព្រឹត្តខុសឬអត់?» រាងក្រាស់គ្រវីក្បាលតតាក់កាលបើឮសំណួរចេញពីមាត់របស់មាឌតូច ។
«លោកមានប្រពន្ធហើយ លោកមិនអាចធ្វើអ្វីផ្តេសផ្តាសបានទេជាពិសេសគឺដូចទង្វើពេលនេះអញ្ចឹង ! លោករត់ចោលផ្ទះមកអង្គុយឱបខ្ញុំតើវាសមជាទង្វើដែលលោកនាយករដ្ឋមន្ត្រីគួរធ្វើទេ ? លោកធ្វើនេះមិនខុសពីការមើលងាយខ្ញុំនោះទេ លោកកំពុងតែធ្វើឲ្យខ្ញុំឈឺចាប់ ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាត្រូវលោកមើលងាយជាន់ឈ្លីខ្ញុំអញ្ចឹង ! លោកជាមនុស្សដែលខ្ញុំស្រឡាញ់បន្ទាប់ពីម្តាយរបស់ខ្ញុំប៉ុន្តែមើលចុះខ្ញុំកំពុងតែផ្តល់សេចក្តីស្រឡាញ់ទៅឲ្យមនុស្សខុសហើយ លោកបានទាំងខ្លួនខ្ញុំ បានទាំងបេះដូងរបស់ខ្ញុំ លោកនៅឲ្យអ្នកដទៃមកមើលងាយខ្ញុំទៀត លោកគិតថាខ្ញុំជាអ្វី? លេងសើចជាមួយខ្ញុំមិនទាន់អស់ចិត្តទេ?» ទឹកភ្នែកស្រក់ពីថ្ពាល់ក្រពុំទៅប៉ះជាមួយនិងថ្ពាល់មានស្នាមឆូតរបស់អ្នកកំលោះ ខ្លួនមិនដឹងដូចគ្នាថាឲ្យតែពេលនៅជិតជុងហ្គុកគឺមិនអាចទប់ទឹកភ្នែកជាប់ ខ្លួននិយាយរៀបរាប់ពាក្យដែលកប់ទុកនៅក្នុងចិត្តមកឲ្យនាយស្តាប់ដោយគិតថានាយស្រវឹង នាយអាចនឹងភ្លេចនៅថ្ងៃស្អែកប៉ុន្តែខ្លួនមិនបានដឹងនោះទេថានាយកំពុងតែធ្វើពត់ជាស្រវឹង ។ ពាក្យទាំងបម្បាលមាណចេញពីមាត់របស់មាឌតូច នាយស្តាប់ឮ និងដឹងទាំងអស់ នាយកាន់តែដឹងច្បាស់ថាតាមការពិតទៅថេយ៉ុងគ្រាន់តែសម្តែងធ្វើជាមនុស្សរឹងមាំប៉ុណ្ណោះ តាមពិតទៅថេយ៉ុងមានរឿងដែលលាក់កប់ទុកជាច្រើន ហើយអ្វីដែលខ្លួនបានដឹងនោះគឺមាឌតូចក៏ស្រឡាញ់គេដូចគ្នា ។
________________
ពេលនេះដឹងខ្លួនតិចៗហើយថាខ្លួនឯងអាត្មានិយម
Comment ម្នាក់មួយផងណា៎
សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត

រឿង: ចិត្តវិបល្លាស 🚩 (Ended) Where stories live. Discover now