«អ្នកប្រុសជួយលោកម្ចាស់ផងទៅ ! អ្នកប្រុសគួរតែដឹងថាលោកម្ចាស់មានតែអ្នកប្រុសម្នាក់ទេក្នុងជីវិតពាក្យសម្តីគាត់ពេលខ្លះគំរោះគំរើយ អាត្មានិយមបន្តិចប៉ុន្តែដោយសារតែបទពិសោធន៍ជីវិតគាត់ទើបគាត់និយាយបែបនេះ គាត់ហែលឆ្លងព្យុះមកតែម្នាក់ឯង អ្នកខ្លះមាននាមជាឪពុកប៉ុន្តែគ្មានចេះអ្វីក្រៅពីស្តីបន្ទោសនិងគម្រាមគាត់នោះទេ ដូច្នេះទើបគាត់ត្រូវសងសឹក ! រាល់ថ្ងៃនេះគាត់ខាំមាត់សង្គត់ចិត្តណាស់ជាពិសេសជាមួយអ្នកដែលមើលងាយអ្នកប្រុស គាត់និងម្តាយគាត់ដើម្បីតែថ្ងៃណាមួយគាត់អាចសងសឹកជូនចំពោះម្តាយគាត់និងអ្នកប្រុសប៉ុណ្ណោះ សូមអ្នកប្រុសយល់ព្រមទៅមើលគាត់ផង គាត់ត្រូវការអ្នកប្រុសទៅលួងលោមគាត់ ពេលនេះគ្មានអ្នកណាអាចទៅជិតគាត់បានទេក្រៅពីអ្នកប្រុស» ពាក្យអស់នេះម៉ៃឡូ និយាយចេញមកគឺមិនមែនសម្តែងទាមទារការអាណិតពី ថេយ៉ុង ឡើយប៉ុន្តែអ្វីដែលគេនិយាយគឺជាការពិត អ្នកដទៃអាចមើលមកឃើញថាជុងហ្គុក ជាមនុស្សរឹងមាំ មានអំណាច ជោគជ័យនៅក្នុងជីវិតទាំងវ័យក្មេងប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងទេថា ជុងហ្គុក បានហែលឆ្លងព្យុះភ្លៀងម្នាក់ឯងប៉ុន្មានដង ។
«លោកជូនខ្ញុំទៅៗ» ថេយ៉ុង ដើរសម្តៅទៅរកឡានដែលខ្លួនធ្លាប់ជិះជាមួយ ម៉ៃឡូ ។
«យេស៎ រស់បានមួយថ្ងៃទៀតហើយឯង» ម៉ៃឡូ អររំភើបសឹងតែលោតបុកដំបូលអាគារ ។
«ផ្ញើសារទៅលោកម្ចាស់សិន» ម៉ៃឡូ ម្នីម្នាទាញទូរស័ព្ទចេញមកដើម្បីផ្ញើសារទៅកាន់ចៅហ្វាយ ។
ទីង
{ លោកម្ចាស់កុំភ្លេចពិសារស្រាឲ្យបានច្រើនៗផងព្រោះមុននេះខ្ញុំប្រាប់អ្នកប្រុសថេយ៉ុងថាចៅហ្វាយស្រវឹងខ្លាំងណាស់គ្មានអ្នកណាហាមស្តាប់ទេទើបគាត់យល់ព្រមទៅ } សារផ្ញើចូលពីម៉ៃឡូ អានហើយឲ្យនាយហួសចិត្តជាខ្លាំងប៉ុន្តែក៏សរសើរពីគំនិតឆ្លាតវ័យរបស់ម៉ៃឡូ ។
ជុងហ្គុក ដើរទៅរកទូរស្រាដែលដាក់តាំងមានតាំងពីស្រាក្រហម សាំប៉ាញ គ្រប់ម៉ូតគ្រប់ម៉ាក ។ នាយទាញស្រាមួយដបមកគាស់ហើយលើកផឹកយកៗរហូតដល់អស់មួយដប សឹមទាញស្រាមួយដបទៀតដើរទៅអង្គុយនៅលើសាឡុង ។
ESTÁS LEYENDO
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
ភាគ ២៨: លោកជាមនុស្សទីពីរក្នុងបេះដូងខ្ញុំ
Comenzar desde el principio
