ភាគ ២៨: លោកជាមនុស្សទីពីរក្នុងបេះដូងខ្ញុំ

Start from the beginning
                                        

"បាទ លោលម្ចាស់?" ទទួលបានការហៅចូលពីលោកម្ចាស់ ម៉ៃឡូ លើកទូរស័ព្ទផងភ្នែកចង់មើលសុវត្ថិភាពរបស់ ថេយ៉ុង ផង ។ មិនថារយៈពេលប៉ុន្មានខែ ជុងហ្គុក នៅតែឲ្យកូនចៅចាំមើលការខុសត្រូវមាឌតូចជានិច្ច ។

"ថេយ៉ុង នៅឯណាពេលនេះ?"
"គាត់នៅក្រុមហ៊ុននៅឡើយទេទានមិនទាន់ចេញឡើយ"
"ចាប់គេមកវីឡាមក"
"បាទ?"
"ម៉ោង ៩:៣០ យប់ត្រូវតែចាប់គេមកវីឡាឡូរ៉េនហ្សូបើឯងធ្វើបានត្រៀមខ្លួនទៅ"

ទឺតៗ...មិនចាំស្តាប់ការបកស្រាយរបស់ ម៉ៃឡូ នាយរហ័សបិទទូរស័ព្ទចោលហើយបើកឡានផ្ទាល់ខ្លួន មានកញ្ចក់ខ្មៅមិនឲ្យអ្នកណាអាចមើលធ្លុះដល់ខាងក្នុងបានសម្តៅទៅវីឡាឡូរ៉េនហ្សូ ។ នាយពិតជានឹកផ្ទះផ្ទាល់ខ្លួនណាស់ ជាពិសេសកន្លែងដែលមានតែអនុស្សាវរីយ៍ល្អៗរវាងនាយនិងថេយ៉ុង ។

«ធ្វើយ៉ាងម៉េចៗអាម៉ៃឡូ គិតៗៗៗ» ម៉ៃឡូ ដើរទៅវិញទៅមកនៅកន្លែងច្រកផ្ញើឡានចង់តែស្រែកយំទេ បើគេមិនអាចយក ថេយ៉ុង ទៅជួបលោកម្ចាស់បានច្បាស់ណាស់ថានឹងដាច់ក ។
«ម៉ៃឡូ?»
«អ្ហឺស ស្លាប់ហើយ» ម៉ៃឡូ បើកភ្នែកធំៗកាលបើឮសម្លេងអ្នកនៅពីក្រោយខ្នង ខ្លួនត្រូវគេចាប់បានហើយមែនទេ?
«ហេតុអ្វីនៅទីនេះ?» ថេយ៉ុង
«ហិះ អ្នកប្រុសថេយ៉ុងជួយផង» ម៉ៃឡូ ស្រាប់តែបញ្ចេញសម្លេងញញីញញ័រចង់យំអីបន្តិច ។
«មានរឿងអីឆាប់និយាយប្រាប់ខ្ញុំមក»
«គឺលោកម្ចាស់ ! លោកម្ចាស់ឈ្លោះគ្នាជាមួយលោកនាយរដ្ឋមន្ត្រីគឺមិនមែនទេលោកប៊ូសខ្លាំងណាស់ពេលនេះគាត់នៅអង្គុយផឹកនៅវីឡាមិនស្តាប់អ្នកណាទេ»
«ម៉េចបានមកប្រាប់ខ្ញុំហេតុអ្វីមិនទៅប្រាប់ភរិយារបស់គេ?» ស្លាប់ហើយតើគេត្រូវរកពាក្យអ្វីមកដោះស្រាយទៅ? តិចស្លាប់របស់លោកម្ចាស់ទៅ?
«អ្នកប្រុសមិនដឹងទេឬថាលោកម្ចាស់ស្រឡាញ់តែអ្នកប្រុស? តាំងពីរៀបការជាមួយស្រីម្នាក់នោះមកលោកម្ចាស់មិនដែលស្នាមញញឹមទេម្ងៃៗដើរគេចតែផ្ទះ បាយក៏មិនបាននឹងពោះដែរ ផឹករហូត ! ក្រោយពីអ្នកប្រុសលោកម្ចាស់គាត់មិនស្តាប់អ្នកណានោះទេទាន»
«បើគេស្តាប់ខ្ញុំ គេស្តាប់យូរហើយ» ហេតុអ្វីបានជាខ្លួននិយាយដូច្នេះ? ក៏ព្រោះតែខ្លួនធ្លាប់សុំឲ្យនាយកុំឈរឈ្មោះជានាយករដ្ឋមន្ត្រីប្រសិនបើនាយចង់បានងារនេះចំពោះតែការសងសឹកប៉ុន្តែនាយមិនស្តាប់ខ្លួននោះទេ ។ រវាងពួកគេទាំងពីរបានផ្តាច់ទំនាក់ទំនងជាមួយគ្នាតាំងតែពីថ្ងៃមានភ្លើងឆេះនៅវីឡានោះមកម្លេះ ។

រឿង: ចិត្តវិបល្លាស 🚩 (Ended) Where stories live. Discover now