"ជំរាបសួរលោកនាយករដ្ឋមន្រ្តី"
"ត្រឡប់មកទៅក្រុងវិញឥឡូវថ្ងៃស្អែកយើងរៀបខំសន្និសីទការសែតឲ្យនៅម៉ោង ១០ ព្រឹក! ឯងដឹងច្បាស់មែនទេថាទម្រាំតែមកដល់ចំណុចនេះឯងពិបាកប៉ុណ្ណា? កុំឲ្យការខិតខំរបស់ឯងក្លាយទៅជារឿងឥតប្រយោជន៍ឲ្យសោះ ឯងកំពុងតែឈរឈ្មោះជាតំណាងរាស្រ្តបើបែកធ្លាយរឿងអស់នេះឯងលែងមានសិទ្ធិជាមិនខាន''
"បាទ ខ្ញុំដឹងហើយ"
ទឺតៗ...
«លោកនាយករដ្ឋមន្រ្តីកំពុងតែដាក់សម្ពាធឲ្យលោកម្ចាស់ទៀតហើយមែនទេទាន?»
«ឆាប់ទៅសណ្ឋាគារយកអីវ៉ាន់យើងមក! យើងត្រូវទៅទីក្រុងឥឡូវនេះ»
«បាទ» មិនហ៊ានសួរដេញដោលច្រើននោះទេត្រឹមឃើញទឹកមុខលោកម្ចាស់ក៏អានសន្និដ្ឋានបានថាលោកម្ចាស់កំពុងតែទទួលរងសម្ពាធទៀតហើយមួយវាក្តីស្រមៃដែលខ្លួនស្រឡាញ់តាំងពីតូចចង់ធ្វើជាមនុស្សដែលមានអំណាចគ្រប់គ្រងបានមួយប្រទេស ឯមួយទៀតជាមនុស្សដែលខ្លួនឯងស្រឡាញ់ ។
#ទីក្រុងរ៉ូម
រថភ្លើងល្បឿនលឿនប្រើពេលត្រឹមតែមួយម៉ោងកន្លះ ថេយ៉ុង ក៏បានដល់ទីក្រុងដោយសុវត្ថិភាព ។ គេរហ័សទៅ News Center ភ្លាមៗដោយមិនទម្លាក់អីវ៉ាន់នៅខនដូរអីនោះទេ ។
តុក តុក...
«ចូលមក» លោកប៉ៃដិន
«ជំរាបសួរចៅហ្វាយ» ថេយ៉ុង
«ថេយ៉ុងនឹងបកស្រាយយ៉ាងម៉េចចំពោះរឿងដែលកើតឡើង?»
«ខ្ញុំនិងគាត់គ្មានរឿងអ្វីនោះទេចៅហ្វាយ! លោកជុងហ្គុកគ្រាន់តែឃើញខ្ញុំហើយជូនទៅធ្វើការតែប៉ុណ្ណោះព្រោះគាត់ក៏ទៅទីនោះដែរ»
«ថ្ងៃក្រោយមិនឲ្យមានរឿងអស់ទាំងនេះកើតឡើងទៀតទេ! លោកជុងហ្គុកនឹងធ្វើសន្និសីទកាសែតនៅថ្ងៃស្អែកហើយដូច្នេះថេយ៉ុងក៏ត្រូវចូលរួមដែរ»
«បាទ» ថេយ៉ុង
ថ្ងៃស្អែកម៉ោង ១០ ព្រឹក
នៅសាលមហោស្របមួយកន្លែងមានសន្និសីទកាសែតមកពីគ្រប់ទិសទីចាំស្តាប់ការបកស្រាយរបស់លោកជុងហ្គុក ឡូរ៉េនហ្សូហើយអ្វីដែលគួតឲ្យភ្ញាក់ផ្អើលនោះគឺថេយ៉ុងក៏ចូលរួមដូចគ្នា ។
«ពិតជាមុខក្រាស់មែននៅហ៊ានមកចូលរួមទៀត?»
«ពិតមែនហើយបើជាខ្ញុំៗមិនហ៊ានចូលរួមទេ» ពាក្យខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយពិតជាធ្វើឲ្យ ថេយ៉ុង ឥតទ្រាំពុំបានដល់ថ្នាក់សង្រ្គឺតធ្មេញចង់ហក់ទៅវាយគេហើយ ។
«ថេយ៉ុងមិនអាចធ្វើអ្វីផ្តេសផ្តាសនោះទេ» លេសស្លីចាប់ដៃថេយ៉ុងដែលប្រុងរៀបជើងដើរទៅរកអ្នកនិយាយពីខ្លួន ។
«បងមើលគេនិយាយចុះ?»
«បន្តិចទៀតលោកជុងហ្គុកក៏និយាយបង្ហាញភាពស្អាកស្អំឲ្យឯងហើយទ្រាំបន្តិចទៅ! នៅទីនេះមនុស្សច្រើនណាស់មិនអាចធ្វើអ្វីតាមតែចិត្តបានទេ»
«បាទ»
រង់ចាំដល់លើស ១០ នាទីទីបំផុតជុងហ្គុកក៏ឈានជើងមកដល់វេទិការហើយកាមេរ៉ាជាច្រើនគ្រឿងចាប់ផ្តើមបើកផ្លាសបង្វិលទៅរកនាយ ។
«មកហើយៗ»
«លោកជុងហ្គុកជួយបកស្រាយពីរឿងនេះឲ្យបានច្បាស់លាស់ផង!»
«លោកពិតជាទាក់ទងជាមួយអ្នកកាសែតថេយ៉ុង អាល់រ៉ូរ៉ាតើមែនទេ?»
«លោកពិតជាមានទំនាក់ទំនងជាមួយបុរសភេទគ្នាឯងមែនឬ?»
«តើលោកនឹងបកស្រាយយ៉ាងណាពេលនេះប្រជាជនសម្តែងការខកចិត្តចំពោះលោកខ្លាំងណាស់»
«ជួយបកស្រាយឲ្យបានច្បាស់លាស់ផងលោកជុងហ្គុក» សំនួនជាច្រើនដែលធ្វើឲ្យនាយសឹងតែឆ្លើយមិនទាន់ទៅហើយ ។
កែវភ្នែករបស់ជុងហ្គុកសម្លឹងមើលទៅកាន់ថេយ៉ុងដែលកំពុងតែមើលមកកាន់គេដូចគ្នា ។ ពេលនេះអារម្មណ៍ហាក់បីដូចវិលវ៉ល់បន្តិចជាពិសេសនៅពេលដែលឃើញថេយ៉ុងតែម្តងចម្លើយរបស់គេពិតជាមិនអាចក្បត់នឹងចិត្តគំនិតរបស់គេពេលនេះបានឡើយ ។
_________
ជុងហ្គុកនឹងឆ្លើយបែបណា??
Comment ឲ្យច្រើនៗណា៎
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត...
YOU ARE READING
រឿង: ចិត្តវិបល្លាស 🚩 (Ended)
Fanfictionជុងហ្គុក ឡូរ៉េនហ្សូ - ថេយ៉ុង អាល់រ៉ូរ៉ា ចិត្តលោកប្រែប្រួលបីដូចជាទឹកនៅក្នុងបឹងដែលខ្ញុំនឹកស្មានចិត្តដល់ថាជាអាចគួចខ្ញុំបាន...
ភាគ ១០: សន្និសីទកាសែត
Start from the beginning
