ភាគ ១០: សន្និសីទកាសែត

Start from the beginning
                                        

«នេះហើយអ្នកដែលបែករូបជាមួយអ្នកនាំពាក្យកាលពីព្រឹកមិញ!»
«មុខមាត់ស្អាតបាតហេតុអ្វីមកត្រូវស្រឡាញ់មនុស្សប្រុសទៅ?»
«លោកអ្នកនាំពាក្យមាននោះអីទើបខំតោងទាមណាស់»

«នែ៎! មានមាត់ហេតុអ្វីមុននឹងនិយាយអ្វីមួយមិនប្រើខួរគិត? ចេះដឹងរឿងគេណាស់មែនទេ មានទូរស័ព្ទអូសលេងហើយហេតុអ្វីមិនអ្វីមិនចេះប្រើខួរគិតខ្លះឃើញត្រឹមតែរូបប៉ុន្មានសន្លឹកក៏យកមិវិនិច្ឆ័យហើយមែនទេ?» មនុស្សដូចជាថេយ៉ុងមិនសូវជាចេះទ្រាំទ្រប៉ុន្មានទេជាពិសេសរឿងដែលប៉ះទង្គិចផ្លូវចិត្តគេ ។ 

«ទ្រាំស្តាប់ពាក្យពិតមិនបានទើបតវ៉ាអ្ហេស៎?»
«ខ្ញុំប្រាកដជាតវ៉ាព្រោះវាពាក់ព័ន្ធជាមួយខ្ញុំ! និយាយបរិហាកេរ្តិ៍ខ្ញុំទាំងដែលមិនពិតបែបនេះចង់អស់លុយមែនទេប្រយ័ត្នខ្ញុំប្តឹងទៅ» ថេយ៉ុង
«ឆឹស» អ្នកទាំងពីរបាត់មាត់ឈឹងមិននឹកស្មានថា ថេយ៉ុង កាចដូច្នេះ ។ ថេយ៉ុង សម្លក់ពួកគេជាមុនសឹមទម្លាក់ខ្លួនអង្គុយវិញព្រមទាំងយកកាសមកពាក់ខ្ជិលស្តាប់ពាក្យសម្តីឥតប្រយោជន៍ ។
៙៙៙៙៙

ទម្រាំតែហើយការងារអស់ក៏ល្ងាចល្មមជុងហ្គុកដើររកមើលថេយ៉ុងមួយល្ងាចប៉ុន្តែមិនឃើញស្រមោលគេសោះឃើញតែសូហ្វីនិងហេមស្វឺត ។

«សួស្តី» ជុងហ្គុក
«អូ សួស្តីលោក» សូហ្វី
«ចុះឯណាថេយ៉ុងនោះ?»
«គេឡើងទៅទីក្រុងវិញហើយ! លោកមានបញ្ហាអ្វីជាមួយគេមែនទេ?»
«ហេតុអ្វីគេឡើងទៅភ្លាមៗបែបនេះ?»
«នេះលោកមិនទាន់ដឹងពីព័ត៌មាននេះទេឬ?» ហេមស្វឺត
«ព័ត៌មានអី?» ជុងហ្គុក ជ្រួញចិញ្ចើមពេញមួយថ្ងៃហើយគេមិនកាន់ទូរស័ព្ទទេឯម៉ៃខ័រក៏ដូចគ្នាណាមួយគេមិនបានបើកអ៉ីធើណេតទៀត ។
«នេះ» ហេមស្វឺត ហុចទូរស័ព្ទរបស់ខ្លួនឲ្យទៅជុងហ្គុក ។
«ចំជាឆ្កួតមែន! អរគុណណាស់» ជុងហ្គុក

«លោកម្ចាស់! ទៅណាហេតុអ្វីប្រញាប់បែបនេះ?» ម៉ៃខ័រ
«រូបថតយើងជាមួយនឹងថេយ៉ុងកាលពីព្រឹកមិញបានបែកធ្លាយ» ជុងហ្គុក
«ហាស៎?»
«ឯងទៅស៉ើបមើលអ្នកណាបង្ហោះរូបនេះ! ចាត់ការគេតាមវិធានការទៅ»
«បាទ ទាន»

រ៉ីងៗ...គ្រាន់តែឮសម្លេងទូរស័ព្ទក៏ដឹងបាត់ទៅហើយថាអ្នកណាគេខលមកច្បាស់ណាស់មានតែមួយប៉ុណ្ណោះគឺលោកប៊ូសដែលជានាយករដ្ឋមន្រ្តី ។

រឿង: ចិត្តវិបល្លាស 🚩 (Ended) Where stories live. Discover now