Part 39 ពិសោធន៍ទេ?

1.2K 106 18
                                        

ព្រឹកថ្មី....

ពន្លឺព្រះអាទិត្យរះខ្ពស់ផុតមេឃទៅហើយ អ្នកដែលកំពុងតែគេងក៏បើកភ្នែកមក គេក៏ស្រាប់តែនឹកឃើញដល់រឿងមួយភ្លាម។
« ខ្ញុំសុបិន្ដមែនទេ?»ជេគអង្គុយនិយាយតិចៗ
« ពូ...មកលងខ្ញុំទេដឹង»

តុកៗ

« ជេគ ដល់ម៉ោងញ៉ាំបាយហើយ»ជុងវ៉ុនហៅកូនប្រុស
« បាទ ខ្ញុំទៅឥឡូវហើយ»ជេគក៏ក្រោកចូលងូតទឹក នឹងចុះមកខាងក្រោមដែលមានសមាជិកច្រើនជាងរាល់ដង
« ពូ..ហ៊ុន»គេបើកភ្នែកធំៗសម្លឹងមើលមនុស្សចំពោះមុខទាំងស្លុតចិត្ត ជាពូឬ? ពូអង្គុយនៅចំពោះមុខគេ កែវភ្នែកសម្លឹងមកគេដោយស្ងៀមស្ងាត់
« ជេគ...អង្គុយមកចៅ»ជេគសឹងតែរត់ទៅអោបពូ ចង់ប្រាប់ថានឹកណាស់ តែគេមិនហ៊ាន គេមានអារម្មណ៍ប្លែកពូមានចំហាយចម្លែកធ្វើឪ្យចិត្តគេដែលចង់រត់ទៅអោបស្រាប់តែស្ទាក់ស្ទើដាក់គូទអង្គុយជិតលោតាផាក
« រកកូនឯងហេ៎ស?»
« បាទ»
« គេទៅសាលាបាត់ហើយ»ឮហើយជេគក៏ញ៉ាំបាយវិញ
« ខ្ញុំមានរឿងចង់និយាយឪ្យគ្រប់គ្នាបានដឹង»ម្នាក់ៗក៏ងើបសម្លឹងមុខស៊ុងហ៊ុន ជេគសម្លឹងមុខពូតែពូមុខមាំ
« នេះជាវីជីនាងជាភរិយារបស់ខ្ញុំ!!»ឮហើយជេគគាំង ស្ដាប់សឹងមិនជឿនឹងត្រចៀក គេមិនមែនស្ដាប់ច្រឡំទេមែនទេ? ពូមកវិញកាយវិការចម្លែកទៀតហើយ
« ឯងនិយាយស្អី?»ជេយ៍គំហកទាំងខឹង
« ក៏ដូចឯងឮ!!»
« ជេគ...ចាប់ពីពេលនេះទៅនាងជាប្រពន្ធចុងរបស់យើងហើយ សង្ឃឹមថាឯងនឹងមិនជំទាស់»ជេគសម្រក់ទឹកភ្នែកមកយ៉ាងខ្លាំង គេយំចេញមកសម្លឹងមុខពូនឹងនាង គេសឹងមិនជឿការវិលត្រឡប់របស់ពូធ្វើឪ្យគេឈឺចាប់បែបនេះ
« ពូ...»ជេគហៅនាយទាំងអួលដើមក
«.....»នាយងើបឡើងចាប់ដៃជេគទៅនិយាយគ្នានៅក្រោយវិមានវិញ
« ពូ អ្ហឹកៗ...ពូធ្វើអញ្ចឹងបានយ៉ាងមិច?»
« យើងយ៉ាងមិច?»
« ពូ..មានប្រពន្ធចុង ហេតុអ្វីទៅ?»ជេគស្រែកយំសួរនាយ គេឈឺណាស់ ប្ដីមកវិញ ណែនាំប្រពន្ធចុងឪ្យស្គាល់ថែមទាំងមិនឪ្យជំទាស់ទៀត
« ហើយយ៉ាងមិច? មនុស្សប្រុសមានប្រពន្ធ2-3គ្មានខុសស្អីទេ? កុំបានយើងស្រឡាញ់ឯងចង់បញ្ជាក្បាលយើងបានតាមចិត្ត»នាយតបដោយសំឡឹងធម្មតាតែសង្កត់ពាក្យមួយៗ
« ពូសាហាវពេកហើយ!! ខ្ញុំមិននឹកស្មានថាពូនឹងធ្វើបែបនេះឡើយ»សរសើចិត្តពូណាស់
« ពូ...កុំមានប្រពន្ធចុងអី!! ខ្ញុំសុំអង្វរ»គេអង្វរពូ គេសុំចិត្ត
« ទេ!! ឯងគ្មានសិទ្ធិមកបញ្ជាយើងទេ មានតែយើងដែលអាចសម្រេចបាន»តែពូម្នាក់គត់
« ខ្ញុំសុំអង្វរពូ..ហ្អឹក..អ្ហឺសៗ ពូកុំធ្វើបែបនេះអី»គេអង្វរនាយពិតមែន តែពូឈរត្រង់ឆ្កឺត
« ទោះឯងអង្វរយើងប៉ុន្មានលានដងក៏យើងមិនប្រែចិត្តដែល»ចិត្តដែលចង់បាននាងជាប្រពន្ធចុង
« ពូ..ហ្អឹកៗ មកវិញមក! សុំអង្វរ..ពូកុំទៅអី »
« ពូដាច់ចិត្តណាស់ ឯណាពាក្យសន្យា? ពូមិនបានធ្វើវាឡើយ»
« ពូ..កុហក..ពូបោកប្រាស់ខ្ញុំ ហ្អឹកៗ... ខ្ញុំស្អប់ពូណាស់»
« ខ្ញុំ..អ្ហឹក ចាំពូប៉ុន្មានឆ្នាំមកនេះវាគ្មានបានការឡើយមែនទេ?»
« ក្ដីស្រឡាញ់របស់ខ្ញុំចំពោះពូ វាគ្មានតម្លៃបន្ដិចទេមែនទេ?»
« ត្រូវហើយ!! វាគ្មានតម្លៃទេ យើងអស់ចិត្តស្រឡាញ់ឯងតាំងពីយើងបានជួបនាងមកម្លេះ»
« ពូកុំស្រឡាញ់នាងបានទេ! ខ្ញុំស្រឡាញ់ពូណាស់ ពូកុំដាច់ចិត្តបានទេ»ជេគសុំអង្វរពូ សុំកុំឪ្យពូស្រឡាញ់នាង
« យើងឈប់ស្រឡាញ់ឯងហើយ»
« ពូ...សុំអង្វរ..សុំឲ្យខ្ញុំក្លាយជាមនុស្សដែលពូស្រឡាញ់បានទេ?» តែម្ដងក៏បាន
« ចេញទៅ!! យើងរអើមឯងណាស់»នាយច្រានជេគដួលលើដី
« ពូ...កុំទៅអី!! អ្ហឹកៗ សុំអង្វរណាពូ...ហ្អឹកៗ មកវិញមក..»ជេគយំ ស្រែកឃាត់កុំឪ្យពូទៅ ទឹកភ្នែកហូរប្រដេញគ្នាមិនឪ្យបាត់ ជេគសម្លឹងមើលពូដែលចាកចេញទៅរហូតបាត់ខ្លួនចូលភាពងងឹត
« កុំទៅអី!!»ជេគស្រែកយ៉ាងស្លុតចិត្ត ដឹងខ្លួនឡើងបែកញើសជោគថ្ងាស
« អូនកើតអី?»សំឡេងស្រទន់ដែលជេគខានឮយូរមកហើយតែគេមិនភ្លេចឡើយ ជេគងាកទៅរកប្រភពសំឡេងឃើញកាយមាំឈរក្បែរវាំងននោន
«......»គេគាំងអស់ហើយ សុខៗក៏លិចមកឡើងមក
« អូនមិនស្រួលខ្លួនមែនទេ?»ស៊ុងហ៊ុនរហ័សអង្គុយក្បែរជេគ ជេគកាន់តែភ័យ ទឹកភ្នែកក៏ស្រក់ចុះមក
« ជេគ...អូនកើតអីទៅ?»នាយភ័យស្លេកមុខហើយ
« ខ្ញុំសុបិន្ដមែនទេ?»គេមិនជឿនឹងភ្នែកខ្លួនឯងទេ ថាជាស៊ុងហ៊ុនពិតមែននោះ
« សឺត...ជាការពិត»នាយថើបថ្ពាល់ក្មួយ
« ផាច់...»
« អួយ»
« ខ្ញុំមិនបានសុបិន្ដទេហេ៎ស? ជាពូពិតមែន»ជេគក្រសោបមុខពូជាប់និយាយឡើងទាំងរំភើបផងចង់យំផង គេអោបពូយ៉ាងណែន គេនឹកណាស់ គេចង់អោប គេចង់ប៉ះ គេចង់ថើប ទឹកភ្នែកមិនដឹងមកពីណាហូរកាន់តែច្រើន ស៊ុងហ៊ុនអោបក្មួយជាប់អង្អែលក្បាលគេតិចៗ
« អ្ហឺសៗ ពូនៅមានជីវិត!! ខ្ញុំមិនមែនស្រមើស្រមៃទេ ជាពូពិតមែន»ជេគយំផងនិយាយផង គេពិបាកនិយាយអារម្មណ៍នឹងណាស់
« ពិសោធន៍ទេ? ថាជាការពិតឬអូនស្រមើស្រមៃ»

សូមរងចាំភាគបន្ដ.....
ពិសោធន៍អីប្រូហ៊ុន🌚

ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]Where stories live. Discover now