ពេលនេះគ្រប់គ្នាកំពុងតែវ៉ឹកវរតាមស្វែងរកស៊ុងហ៊ុន ហ៊ីស៊ឹងចាត់អូប័រ5-6តាមស្វែងរកប្អូនប្រុស ម្នាក់ៗភ័យស្លេកមុខ ជេគវិញក៏ចូលពេទ្យដូចគ្នាព្រោះតែគេដួលមួយទំហឹងថែមទាំងប៉ះពាល់ដល់កូនក្នុងផ្ទៃទៀតផង។
« សូមថែរក្សាកូនចៅខ្ញុំផង»អ្នកស្រីលីពោលឡើងសម្លឹងមើលកាយតូចដែលគេងស្ដូកស្ដឹងលើគ្រែពេទ្យ
« ម៉ាក់យាយ សម្រាកសិនទៅ»ជុងអ៉ីនក៏ដើរមកប្រាប់អ្នកស្រីលី
« ចា៎ស»
« អាប់ប៉ា »
« បងដឹងខ្លួនឬនៅ?»
« នៅទេ»
« ជេគ....ហ្អឹក...»ជុងវ៉ុនស្រក់ទឹកភ្នែកចុះមក គេយំតាំងពីជេជូដល់សេអ៊ូលឃើញមុខកូនប្រុសម្ដងណា គេឈឺខ្លាំងស្ទើស្លាប់
« អាប់ប៉ា...បងប្រុសនឹងមិនអីទេ»
« ជេគឆាប់ដឹងខ្លួនណាកូន កុំគេងយូរបែបនេះ»ទឹកភ្នែកហូរមកជោគជាំ អង្វរកូនប្រុសដែលមិនទាន់ដឹងខ្លួន
« អាប់ប៉ា...ពូហ៊ុនគាត់យ៉ាងមិចហើយ?»
« ....អាប់ប៉ាមិនដឹងទេ»
ក្នុងបន្ទប់ប្រែជាស្ងាត់ ជុងវ៉ុនសម្លឹងមុខកូនប្រុសដោយភាពសោកសៅ មុខមាត់ស្លេកស្លាំង បបូរមាត់ស្ងួតប្រេះ ជេគធ្លាក់មកដល់ចំណុចនេះបានយ៉ាងមិច?
« អាឡូ បង!!»
( ជេគដឹងខ្លួនឬនៅ?)
« នៅទេបង ចុះប្អូនថ្លៃ?»
(រកអស់ហើយតែមិនឃើញទេ)
« បង...ហ្អឹក..កូនយើង»
(អូនកើតអី?)
« កូនជេគ...រលូ-តហើយ....បង»
(ថាមិច? )
« បង...អូនទទួលយកមិនបានទេ»
(អូនសម្រួលអារម្មណ៍សិនណា ម៉ោង3បងនឆងឡើងទៅ)
« បាទបង»
ទូរស័ព្ទបានផ្ដាច់ ជុងវ៉ុនងាកមកវិញក៏ឃើញជេគបើកភ្នែកសម្លឹងមកគេ។
« ជេគ....»
« អាប់ប៉ា តើវាជាការពិតឬ?»សំឡេងអួលៗ និយាយសឹងមិនឮ
« មិនពិតទេ....មិនមែនជាការពិត»ជុងវ៉ុនរហ័សមកចាប់ដៃមូនប្រុសនិយាយញ័រមាត់តតាត់
« កូនឮ!! តើកូនធ្វើឲ្យបាត់បង់គេហើយមែនទេ?»ជេគកាន់តែយំមក តាមពិតគេដឹងខ្លួនយូរហើយតែគេខំបិតភ្នែកដើម្បីប្រាប់ខ្លួនឯងថាវាជាសុបិន្ដអាក្រក់
«.....»
« ហ្អឹក...បើពូដឹង តើគាត់នឹងខឹងកូនប៉ុណ្ណាទៅ?»ជេគយំកាន់តែខ្លាំង នៅពេលដែកដុំឈាមដែលកំពុងតែរីកលូតលាស់បែជាបាត់បង់ទៅមួយពព្រិចភ្នែក
« មិនមែនជាកំហុសកូនទេ!! ស៊ុងហ៊ុនមិនខឹងទេ»ជុងវ៉ុនព្យាយាមលួងលោមទាំងទ្រូងអួល
« ពូនៅឯណា?»
« គឺ.....»
« ប្រាប់មកគាត់នៅទីណា? អាប់ប៉ាប្រាប់ខ្ញុំមក អ្ហឹក..អ្ហឺ..»
« អាប់ប៉ាមិនដឹងទេ»ជុងវ៉ុនអោនមុខចុះឈួលច្រមុះរកយំ
« ប្រាប់មកពូមានសុវត្ថិភាព ពូមិនបានកើតអីទេមែនទេ?»ជេគនៅឋតែស្រែកសួរទាំងទឹកភ្នែក គេមិនអាចទទួលយកបានឡើយ
« ខ្ញុំអស់អ្វីគ្រប់យ៉ាងហើយ!! កូនក៏ទៅចោល ប្ដីក៏ទៅចោល.....» ជេគនិយាយទាំងក្ដីឈឺចាប់ ក្នុងទ្រូងឈឺខ្លាំងណាស់ គ្មានអ្នកណាយល់អារម្មណ៍មួយនេះច្បាស់ឡើយ
« ជេគ...កូនស្ងប់អារម្មណ៍សិនទៅ»ជុងវ៉ុនក៏ឈឺមិនចាញ់កូនដែល
« អាប់ប៉ា...ខ្ញុំឈឺខ្លាំងណាស់ ហេតុអ្វីមិនព្រមសម្លាប់ខ្ញុំតែម្ដងទៅ? អ្ហឹកៗ....»
« ជេគ...ជេគ»
« ខ្ញុំសូមពិនិត្យ»លោកគ្រូពេទ្យក៏ចូលមកពិនិត្យជេគដែលសន្លប់ឈឹង
« អ្នកជំងឺកំពុងតែមានសុខភាពខ្សោយខ្លាំង ស្មារតីមិនប្រក្រតី ផ្លូវចិត្តប៉ះទង្គិចខ្លាំង ដូច្នេះអ្នកជំងឺងាយនឹងសន្លប់ហើយក៏ខ្សោយផងដែល»
« អរគុណលោកគ្រូពេទ្យ»
« នេះជាថ្នាំ បើមានអ្វីអាចទាក់ទងមកខាងយើងខ្ញុំបាន»
នៅជេជូវិញគ្រប់គ្នាបានតាមស្វែងរកយ៉ាងខ្លាំង តែមិនមានឃើញសូម្បីមនុស្ស តើស៊ុងហ៊ុនអាចមានជីវិតឬអត់?
« រកសព្វអស់ហើយនៅតែមិនឃើញ»ហ៊ីស៊ឹងឈរលើអូប័រធំសម្លឹងសមុទ្រធំ
« បើស្លាប់ត្រូវឪ្យឃើញសព»ជេយ៍ពេលនេះ បារម្ភប្អូនផង បារម្ភកូនប្រុសផង
« ជេគយ៉ាងមិចហើយ?»
« ក្មេងរលូតហើយ ជេគក៏មានសុវត្ថិភាពគ្រាន់តែសុខភាពខ្សោយខ្លាំង»
« ហ៉ឹម...ជេគច្បាស់ជាទទួលយករឿងនេះមិនបាន»ក្នុងចិត្ដអាណិតក្មួយពន់ពេក មិនដឹងថាពេលនេះយ៉ាងមិចទៅហើយ
« ជុងវ៉ុនថា ដឹងខ្លួនស្រែកយំពេញពេទ្យ សួររកកូន សួររកប្ដី ទឹកភ្នែកជោគថ្ពាល់»
« លោកប្រុស...ទីនេះមិនឃើញទេ»រកអស់ហើយ...គ្រប់កោះ គ្រប់កន្លែងនៅតែមិនឃើញ ជេយ៍ខាំមាត់ទប់ទឹកភ្នែក បើនាយរស់ត្រូវតែរកឃើញ បើនាយស្លាប់ត្រូវរកឪ្យឃើញសព តែនេះរកមិនឃើញសូម្បីសព តើនាយមានមុខអីទៅនិយាយជាមួយកូន?
« បងជេយ៍!!»
« ហ៊ីស៊ឹង...យើងអស់កម្លាំងចិត្តរកហើយ»
« មិនអីទេ...យើងរកឪ្យបានមួយអាទិត្យសិនទៅ យ៉ាងណាក៏ខ្ញុំមិនជឿថារកមិនឃើញដែល»
« អ្ហឹម...»
« ទៅរកបន្ដទៀត»ហ៊ីស៊ឹងកីបានឪ្យអ្នកច្រមុជទឹកមកដើម្បីរកដូចគ្នាតែមិនឃើញ ឡើយ
« លោកប្រុស....រកឃើញហើយ»
« មែនឬ?»
« បាទ នេះជាកំណាត់អាវលោកស៊ុងហ៊ុន»វ៉ុនឆេយកកំណាត់អាវមកឪ្យហ៊ីស៊ឹង
« ប្រាកដទេថាអាចនឹង?»
« បាទ ព្រោះតែយប់នោះគាត់បានពាក់អាវនេះ»
« ស្វែងរកបន្ដទៀត»នាយមិនអស់សង្ឃឹមឡើយ ដរាបណារកមិនឃើញសព
សូមរងចាំភាគបន្ដ......
មិចម៉ាទេកូនខ្ញុំ😢
![ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]](https://img.wattpad.com/cover/391056209-64-k434223.jpg)