Part 28 ចៅប៉ាតែប្រពន្ធខ្ញុំ!!

1.4K 109 6
                                        

ក្រោយពីមកជួបលោកតារួច ជេគក៏ត្រឡប់មកវីឡាវិញជាមួយហ៊ីស៊ឹង ទឹកមុខក៏មិនសូវជាស្រស់ប៉ុន្មានដែរ ព្រោះស្អែកត្រូវទៅជួបនឹងមនុស្សដែរលោកតារើសឪ្យ។
« មិនអីទេមែនទេ?»ហ៊ីស៊ឹងសម្លឹងមុខក្មួយដែលបង្ហាញអារម្មណ៍មិនល្អ
« ខ្ញុំមិនអីទេពូ»ជេគញញឹមស្ងួត
« ពូថាឯងក៏គួរតែប្រាប់ការពិតទៅ ទាន់ខាងនោះមិនទាន់យល់ព្រម»
« ចាំស្អែកទៅចុះ ណាមួយខ្ញុំហត់»
« ទៅសម្រាកចុះ ពូទៅក្រៅមួយភ្លេត»ជេគងក់ក្បាកហ៊ីស៊ឹងក៏ចាកចេញទៅបាត់ ជេគឡើងទៅបន្ទប់ឃើញកូនៗកំពុងតែគេងលក់ ទើបចូលទៅមើល
« សឺត...ម៉ាមីសុំទោស!!»ជេគថើបសក់កូនៗ ពោលឡើងតិចៗគេឈឺចាប់ណាស់គេត្រូវប្រឈមនឹងបញ្ហានេះ លើកនេះជាបញ្ហាធំដែលត្រូវប្រឈមមុខ

ព្រឹកថ្មី....
ដំណើរស្វាហាប់ដើរចូលវិមានដោយទឹកមុខគ្មានអំណោយទាន គ្មានអ្នកណាក្រៅពីស៊ុងហ៊ុនឡើយ នាយមកដល់កូរ៉េក៏បានដំណឹងថាលោកផាកនឹងឪ្យជេគរៀបការជាមួយចៅមិត្តគាត់ នាយខឹងណាស់ ឡើងញ័រសាច់ ចូលមកដល់ក៏ជួបជាមួយនឹងលោកតាផាកអង្គុយផឹកតែអានការសែតដោយមានជុងអ៉ីនអង្គុយជិត។
ប្រាវ..
ថូផ្កាធ្លាក់បែកលើការ៉ូលោកតាផាកក៏មើលមុខស៊ុងហ៊ុនជុងអ៉ីនឃើញបែបនេះក៏រត់ទៅពួនក្រោយលោកតា។
« កើតស្អីឯងនឹង?»
« ប៉ាគ្មានសិទ្ធិឪ្យជេគរៀបការដោយគ្មានការអនុញ្ញាតពីខ្ញុំឡើយ»នាយនិយាយដោយទឹកមុខកំណាច
« ស្អីឯង ចៅយើង យើងចង់ឪ្យចៅយើងរៀបការ»
« ចៅប៉ាតែជាប្រពន្ធខ្ញុំ!!»នាយសម្លុតលោកផាកមួយទំហឹងខឹងណាស់
« ឯងនិយាយអីនឹង?»
« ជេគប្រពន្ធខ្ញុំ ពួកយើងមានកូនជាមួយគ្នាទៀតផង»ស៊ុងហ៊ុននិយាយធ្វើឪ្យលោកតាផាកគាំង
« ជុង...អ៉ីនយកប្រេងខ្យល់ឪ្យតា»គាត់សឹងមិនជឿ តែក៏មិនជឿដែរ
« លោកតា!»ជេគដើរចូលមកជាមួយនឹងស៊ូយ៉ុននឹងដេយ៉ុន
« ជេគ..»ស៊ុងហ៊ុនងាកឃើញជេគដើរចូលមកនាយក៏ញញឹម
++++
ពេលនេះសមាជិកទាំងអស់នាំគ្នាអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ គ្រប់គ្នាសម្លឹងមើលជេគនឹងស៊ុងហ៊ុនអាល្អិតទាំងពីរក៏អង្គុយជិតជេគដូចគ្នា។
« លោកតា»
« ឯងកុំនិយាយអីទាំងអស់ ស៊ុងហ៊ុនបកស្រាយភ្លាម»លោកផាកអង្គុយហិតប្រេងខ្យល់
« ដូចតែបានប្រាប់ រឿងនេះខ្ញុំក៏សុំទោសដល់ជេយ៍ផងដែរព្រោះតែខ្ញុំបំពានជេគតាំងពីគេអាយុ18ឆ្នាំ»នាយនិយាយឡើងសម្លឹងមើលមុខជេយ៍ដែរអង្គុយក្ដាប់ដៃទប់កំហឹង
ដឹប...
« អាចុ*ម្រាយ..អាថោកទាប»ជេយ៍ខឹងណាស់ ហក់ដាល់ស៊ុងហ៊ុនឡើងដួល
« បង..បានហើយ»ជុងវ៉ុនប្រញ៉ាប់ទៅឃាត់ជេយ៍
« លែងបង ...បងសម្លាប់វាចោល ឯងធ្វើស្អីឯងមានដឹងខ្លួនទេ?»នាយស្រែកដាក់ស៊ុងហ៊ុន ខឹងខ្លាំងសឹងតែយកកាំភ្លើងបាញ់សម្លាប់ស៊ុងហ៊ុន
« ខ្ញុំដឹង!! ខ្ញុំស្រឡាញ់ជេគ ខ្ញុំចង់បានគេ»ឈាមមាត់ប៉ុណ្ណឹងហើយនៅតមាត់បានទៀត
« អាចង្រៃ...យើងគ្មានថ្ងៃឪ្យកូនយើងទៅឯងឡើយ»នាយបោះប្រយោគរួចក៏ឡើងទៅបន្ទប់ដោយមានជុងវ៉ុនរត់តាមពីក្រោយ
« ពូ...ពូយ៉ាងមិចហើយ?»ជេគប្រញ៉ាប់ជួយលើកស៊ុងហ៊ុន
« ពូមិនអីទេ...អូនកុំយំអី»នាយជូតទឹកភ្នែកជេគដែរហូរមក
« ម៉ាមី...គាត់ជាលោកប៉ាកូនមែនទេ?»ដេយ៉ុនសួរឡើង ជេគក៏ងក់ក្បាល
« លោកប៉ា»ដេយ៉ុនរត់ទៅអោបស៊ុងហ៊ុន ដោយរីករាយ
« លោកតា...មិនជំទាស់ទេមែនទេ?»ជេគងាកមកសួរលោកតាដែរអង្គុយស្ងាត់
« អង្ករក្លាយជាបាយហើយ តាមដំណើរទៅ»គាត់ថាចប់ក៏ឡើងទៅ បន្ទប់ដោយមានជុងអ៉ីនជួយគ្រា
« បងស៊ូយ៉ុន មិនមកអោបលោកប៉ាទេហេ៎ស?»ដេយ៉ុនងាកសួរបងប្រុសដែរមិនមានអារម្មណ៍រំភើបអ្វីសោះ
« ទេ!!»
« ស៊ូយ៉ុន...នេះកូនមិនសប្បាយចិត្តទេឬ?»ជេគសួរកូន ដោយទឹកមុខមិនស្រស់
« មែនហើយ...យើងមានលោកប៉ាហៅដូចគេហើយ»ដេយ៉ុនទាញដៃបងប្រុសឪ្យមកជិតស៊ុងហ៊ុន
« សុំទោស!!»អាល្អិតពោលសុំទោសទាំងអោនមុខចុះ
«សុំទោសរឿងអី? កូនមិនខុសអីទេ»ស៊ុងហ៊ុនលើកអាល្អិតមកអង្គុយលើភ្លៅ
« គឺ..កាលមុនខ្ញុំស្អប់លោក....ប៉ា»គេនិយាយដោយរលីងរលោង
« ប៉ាមិនប្រកាន់ខឹងទេ!! កុំយំអី»នាយអោបអាល្អិតជាប់
« យើងទៅនៅផ្ទះជាមួយគ្នាណា»
« ពូ..តែលោកប៉ាមិនព្រមទេ»
« បងនាំអូនកូនរត់!!»សម្ដីនាយធ្វើឪ្យជេគអស់សំណើចនេះនិយាយដូចស្រួលណាស់ចឹង
« ពូ.....»
« បងនិយាយការពិត!!»
« ចាំកូននឹងដេយ៉ុនទៅអង្វរលោកតា»
« ឆាប់ទៅៗ»បងប្អូនភ្លោះក៏នាំគ្នាឡើងទៅបន្ទប់ជេយ៍
ផាំងៗ
ទ្វាបន្ទប់ជេយ៍រង្គើលសឹងតែបាក់ដោយសារស្នាដៃកំពូលចៅ ជុងវ៉ុនក៏ចេញមកបើកទ្វា។
« ចៅមករកអីមែនទេ?»
« លោកតានៅទេ?»
« នៅ»
« លោកតា....លោកតាលើកម៉ាមីឪ្យលោកប៉ាទៅ»ចូលមកដល់ក៏នាំគ្នាតោងអាវតោងខោជេយ៍យំពេញនឹង
« អត់ៗ តាមិនព្រមដាច់ខាត»
« លោកតា...ក្បាលរឹងមេស?»ដេយ៉ុនថាឪ្យជេយ៍
« លោកតាចង់ឪ្យចៅគ្មានប៉ាហៅមែនទេ?»
« លោកតាព្រមលើកម៉ាមីឪ្យលោកប៉ាទៅ»
« លោកតាចិត្តអាក្រក់!! លោកតាចិត្តខ្មៅ លោកតាមុខជ្រុញ»ស៊ូយ៉ុនស្រែកដាក់ជេយ៍ខ្លាំងៗ ជេយ៍ឮចៅជេថាខ្លួនមុខជ្រុញក៏ធ្វើមុខមិនសម
« ស៊ូយ៉ុន ដេយ៉ុនឈប់ជេតាទៅ»ជុងវ៉ុនក៏ចូលមកឃាត់
« អត់ៗ បើលោកតាមិនព្រមលើកម៉ាមីឪ្យលោកប៉ាចៅនឹងដុតវិមាននេះចោលតែម្ដង»ជេយ៍ក្រវីក្បាលចរិកស៊ូយ៉ុនមិនខុសពីស៊ុងហ៊ុនកានៅក្មេងឡើយទារអីមិនបានគម្រាមដុតវិមានចោល
«  ប៉ាឯងចរិកអន់ បើតាលើកឪ្យ ច្បាស់ជាធ្វើបាបជេគមិនខាន»
« អត់ទេ លោកប៉ាស្រឡាញ់ម៉ាមីណាស់ មិញថើបគ្នាទៀត»ជុងវ៉ុនហើយ សើចគាំង
« ហីយ៉ា!! ពីរនាក់នេះថើបគ្នាល្មិច ឲ្យកូនឃើញ!!»ជេយ៍ស្រែកឡើង ក្ដៅចិត្តពីរនាក់នេះដាច់ដាបម្លេះកន្លែងស្ងាត់មិនថើប មកថើបឪ្យកូនឃើញខូតភ្នែកចៅអស់
« លោកតាព្រមលើកម៉ាមីឪ្យលោកប៉ាទៅ ចាំខ្ញុំ
នឹងបងស៊ូយ៉ុនជួយលោកតា»ដេយ៉ុនឡើងទៅខ្សឹបក្បែរត្រចៀកជេយ៍ ជុងវ៉ុននឹងស៊ូយ៉ុនធ្វើមុខឆ្ងល់ៗ
« ពិតទេ?»
« ពិតណាស់»ពីរនាក់តាចៅនាំគ្នាសើច

សូមរងចាំភាគបន្ដ......
សល់2ភាគទៀតចប់ហើយ សង្ឃឹមយើងជួបគ្នាម្ដងទៀត❤️

ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]Where stories live. Discover now