« អ្នកណាឪ្យពូចូលមក?»ជេគស្ទុះក្រោកយ៉ាងលឿនគេចទៅម្ខាង
« ម៉ែដោះ!!»
« ពូ..ចូលមករកស្អី?»ជេគភ័យឡើងញ័រខ្លួន
« មករំលោភយកកូនប្រើ!!»នាយតបដោយញ៉ាក់ចិញ្ចើមដាក់ជេគ
« ចេញទៅ...ប្រយ័ត្នខ្ញុំប្ដឹងប៉ូលិស»ជេគនិយាយឡើងញ័រមាត់
« ប្ដីមករក យ៉ាងមិចក៏ដេញចេញ!!»
« អា្ហយ...លែងខ្ញុំ»ជេគសហរែកភ្លាត់សំឡេងព្រោះតែស៊ុងហ៊ុនទាញជើងគេឪ្យនៅក្រោមទ្រូងនាយ
« ប្ដីសុំទោស!!»នាយអង្អែលមុខរលោងជាមួយនឹងសំឡេងស្រទន់
« មិនបាច់»ជេគងាកមុខចេញ មិនចង់សម្លឹងមុខពូ
« លើកលែងឪ្យប្ដីម្ដងទៅណា»នាយចាប់ចង្ការក្មួយឪ្យបែមុខមកចំនឹងនាយ
« ចេញទៅ!!»ជេគនៅតែខឹង គេមិនព្រមទន់ជាមួយឡើយ
« អូ...ជេគនេះដាច់ចិត្តនឹងប្ដីហេ៎ស»នាយធ្វើមុខកំសត់ពេបមាត់ដាក់ជេគ ជេគធ្វើមុខឆ្ងល់ បែកប៉ុន្មានឆ្នាំសោះពូចេះធ្វើចរិកខ្ជូតៗអីណា
« ពូ...ចេញទៅ!!»ជេគសម្លឹងមុខនាយដោយអារម្មណ៍ខឹងៗ
« អត់...ចាំប្រពន្ធបាត់ខឹងសិន»នាយហៅជេគប្រពន្ធៗពេញមាត់ មិនចេះខ្មាស់មាត់ទេហី
« អ្នកណាប្រពន្ធពូ?»
« ក៏ម្នាក់ដែរនៅក្រោមទ្រូងប្ដីនោះអី»នាយថើបថ្ពាល់ជេគខ្សឺតៗ
« អ្នកណាឪ្យពូថើបខ្ញុំ»
« ថើបប្រពន្ធតើ»
« mommy»ដេយ៉ុនគោះទ្វាខ្លាំងៗ សឹងតែបាក់ទ្វា
ជេគក៏ប្រញ៉ាប់ទៅបើកទ្វាយ៉ាងលឿន ស៊ុងហ៊ុនបានត្រឹមតែយកអណ្ដាតទល់ថ្ពាល់
« នេះលោកពូមិនទាន់ចេញទៅទៀត»ស៊ូយ៉ុននិយាយទៅកាន់ស៊ុងហ៊ុន
« គឺ...គ្រាន់តែចង់និយាយរឿងខ្លះ»
« បើនិយាយរួចក៏ចេញទៅ»ស៊ូយ៉ុនហាក់មិនពេញចិត្តស៊ុងហ៊ុនឡើយនាយស្រែកដេញស៊ុងហ៊ុនខ្លាំងៗ
« ស៊ូយ៉ុន..»
« បងប្រុសមិចស្រែកដាក់លោកពូចឹង»ដេយ៉ុនសម្លក់មុខបងប្រុស
« ពូទៅវិញទៅ កូនខ្ញុំអត់ស្វាគមន៍ពូទេ»
« តែ...»
« ទៅវិញដោយស្រួលឬពូចង់ទៅវិញជាប់ខ្នោះ»
« អឹម...ពូទៅសិនហើយ»នៅធ្វើអីទៀតកូនដេញហើយ នាយក៏ចាកចេញដោយមិនអស់ចិត្ត អាល្អិតនេះជាអ្នកណាហៅជេគ mommyពេញមាត់
+++
1 សប្ដាហ៍កន្លងផុតទៅ
ស៊ុងហ៊ុនតែងតែតាមជេគជានិច្ចឡើងជេគលាឈប់ពីក្រុមហ៊ុន នាយចង់ជួបជេគណាស់ តែទៅជួបតែស៊ូយ៉ុនដែរតែងតែដេញនាយចេញមិនឪ្យជួបជាមួយជេគ គេគិតថាស៊ុងហ៊ុនជាមនុស្សរោគចិត្តទើបតែងតែចេញមុខពេលនាយមករកជេគ ដូចពេលនេះចឹង។
« mommy មិននៅទេ សូមលោកពូទៅវិញទៅ»ស៊ូយ៉ុនឃើញមុខស៊ុងហ៊ុនហើយក៏ដេញនាយ
« ជេគទៅណា?»
« គាត់នៅក្នុងផ្ទះ»
« ពូចង់ជួបជេគ»
« តែគាត់អត់ចង់ជួបពូទេ»
« ចៅហ្វាយខ្ញុំគិតថាអាល្អិតនេះមិនព្រមទេ»
« ឥឡូវចេះវិញ ឪ្យពូចូល ចាំពូនាំដើរលេង»
« អត់ទេ!! Mommyមិនឪ្យអ្នកណាចូលឡើយក្រៅពីមនុស្សនៅក្នុងផ្ទះនេះ»ស៊ូយ៉ុននៅតែរឹងទទឹងមិនព្រមដដែល
« បើឯងមិនឪ្យពូចូលទេ ពូសុខចិត្តលោតជង្គង់នៅទីនេះ»នាយស្រាប់តែលោតជង្គង់ពិតមែន
« តាមសប្បាយពូ»ស៊ូយ៉ុនបិទទ្វាវិញបាត់
« ចៅហ្វាយ ទៅវិញទៅ»
« អត់ដរាបណាជេគមិនចេញមកជួបយើង»តាមពិតស៊ូយ៉ុនធ្វើតាមជេគប្រាប់ប៉ុណ្ណោះ
« តែ...»
« ពួកឯងទៅចុះ»
« ពួកខ្ញុំមិចនឹងអាចទុកឪ្យចៅហ្វាយនៅទីនេះនោះ»
« យើងនៅទីនេះ ចាំការលើកលែងពី ផាក ជេយ៉ុន»នាយស្បថហើយថានឹងតាមអង្វរឪ្យតែជេគព្រមលើកលែងឪ្យនាយ
« ខ្ញុំនៅចាំក្នុងឡាន»ដោយចៅហ្វាយមិនស្ដាប់ពួកគេក៏ទៅអង្គុយក្នុងឡាន
ពេលវេលាយប់ក៏បានមកដល់ ដូចសម្ដីស៊ុងហ៊ុនលោតជង្គង់នៅមុខទ្វាមិនទៅណា នាយលោតជង្គង់តាំងពីល្ងាចដល់យប់មិនព្រមទៅណាចាំជេគលើកលែងឪ្យនាយ ជេគក៏ចិត្តរឹងណាស់ដែរគេធ្វើមិនខ្វល់ព្រោះដឹងថាមនុស្សដូចពូគ្មានបានប៉ុន្មានទេ បន្ដិចទៀតនឹងទៅវិញហើយ។
យប់កាន់តែជ្រៅមេឃចាប់ផ្ដើមធ្លាក់ភ្លៀងមកយ៉ាងខ្លាំង
ជេគឡើងបិទបង្អួចតែក៏លួចសម្លឹងមើលទៅខាងក្រៅឃើញស៊ុងហ៊ុននៅកន្លែងដដែលនាយទទឹកខ្លួនជោគ ជេគមិនខ្វល់ក៏បិទបង្អួតឡើងទៅគេងវិញ តែខួរក្បាលមិនសហការឡើយ។
« ដេកទៅជេគ...បន្ដិចទៀតកូនចៅគាត់មកយកហើយ»គេខំប្រាប់ខ្លួនឯង តែភ្នែកបិតមិនជិត
« ណ្ហើយ...កុំសង្ឃឹមថាខ្ញុំលើកលែងឪ្យពូ»ជេគនិយាយរួចក៏បិតភ្នែកសង្ងំគេងបាត់
ស៊ុងហ៊ុនសម្លឹងមើលបន្ទប់ជេគឃើញថាបិតភ្លើងបាត់នាយរឹតតែអស់សង្ឃឹម តែនាយមិនបោះបង់ចោលឡើយនាយនៅតែលោតជង្គង់នៅទីនេះដដែល រងចាំជេគលើកលែងឪ្យនាយ នាយសើចចំអកខ្លួនឯងដែលមិននឹកស្មានថានឹងត្រូវមកលោតជង្គង់ដើម្បីតែក្មួយសម្អប់ម្នាក់នេះ។
« ឯងមិនលើកលែងឪ្យយើងត្រូវហើយ...យើងមិនគួរបានការលើកលែងពីឯងទេ»នាយនិយាយខ្សាវៗសឹងមុនឮ ពីមុននាយធ្លាប់ស្អប់ ធ្លាប់ខឹង ចង់តែសម្លាប់ចោល តែពេលនេះនាយដឹងហើយ ថានាយស្រឡាញ់គេ ខ្វះមិនបាន នាយកុហកគេគ្រប់យ៉ាងព្រោះតែចង់ឪ្យគេស្អប់នាយ ហើយរឿងរៀបការស្អីនោះមិនមែនជាការពិតវាគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះដោយនាយមិនចង់ស្រឡាញ់ក្មួយខ្លួនឯង នឹងប្រឹងសម្ដែងធ្វើមិនខ្វល់ ថែមទាំងគម្រាមជេគឪ្យយកកូនចេញទៀតផង....
សូមរងចាំភាគបន្ដ.....
ឈប់ស្អប់ពូទៅ😌
![ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]](https://img.wattpad.com/cover/391056209-64-k434223.jpg)