« ផាក ជេយ៉ុន....!!»នាយកម្លោះស៊ុងហ៊ុនឧទានហៅឈ្មោះជេគតិចៗ ជេគងាកមើលនាយជាមួយអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង
« ជេគចូលអង្គុយមក»
« បា..បាទ»ជេគអង្គុយជិតជំនួយការ ស៊ុងហ៊ុនក៏សម្លឹងមុខគេដោយអារម្មណ៍រំភើប
« នេះជាលោក ផាក ស៊ុងហ៊ុន ដែរជាលោកអគ្គនាយកថ្មីនៅក្រុមហ៊ុនរបស់យើង» លោកជំនួយការក៏ឡើងណែនាំស៊ុងហ៊ុនទៅកាន់បុគ្គលិកគ្រប់គ្នា ពួកគេសប្បាយចិត្តណាស់ តែជេគវិញទឹកមុខប្រែជាស្រអាប់គ្មានពន្លឺក្រោយពីបានជួបពូម្ដងទៀត
++++
បន្ទាប់ពីប្រជុំនឹងណែនាំខ្លួនរួច បុគ្គលិកក៏ធ្វើការធម្មតា ជេគអង្គុយធ្វើការដោយគ្មានអារម្មណ៍នៅក្នុងខ្លួនឡើយ គេខ្លាចកាលដែរប្រឈមមុខនឹងពូ ចុះបើនាយដឹងថាគេមានកូនទៀត នាយច្បាស់ជាយកកូនចេញពីគេមិនខានឡើយ...។
« ជេគ....ជេគ...»
« អ្ហឹប...លោកជំនួយការ»ជេគភ្ញាក់ពេលលោកជំនួយការហៅគេ
« កើតអី? ភ្លឹកៗចឹង»
« គ្មាន..គ្មានអីទេ»
« លោកអគ្គនាយកហៅទៅជួប»
« ខ្ញុំឬ?»
« ឯងនឹងហើយ ឆាប់ទៅៗ»ជេគដកដង្ហើមធំបន្ដិចនឹងងើបដើរទៅដោយចិត្តមិនចង់
« លោកអគ្គនាយកដេញវាចេញទេដឹង?»
« បើចឹងមែនល្អហើយ មិនបាច់យើងហត់កម្ចាត់វា»
តុកៗ....
« ចូលមក»
« លោកអគ្គនាយកមានការអ្វីមែនទេ?»ជេគសួរដោយទឹកមុខស្មើៗ
« ជេគ....ហេតុអ្វីឯងនៅទីនេះ?»នាយដើរមកជិតជេគ តែគេថយចេញ
« ពូមានអ្វីក៏និយាយមក ខ្ញុំប្រញ៉ាប់ធ្វើការ»
« ជេគ...លើកលែងទោសឪ្យយើងផងបានទេ?»នាយក្រសោបដៃតូច តែជេគដកដៃចេញវិញ
« បើហៅខ្ញុំមកដើម្បីតែនិយាយរឿងឆ្កួតអស់នេះ ខ្ញុំគិតថាកុំអីល្អជាង»
« តែពូដឹងខុសហើយ!!»
« វាហួសពេលហើយ!!»ជេគតបដោយអួកដើមករយៈពេល4ឆ្នាំមកនេះគេខំប្រឹងបំភ្លេចនាយណាស់ តែគេធ្វើមិនបាន
« យើងចង់កែប្រែកំហុសរបស់យើង..អភ័យទោសឪ្យយើងផង»នាយនិយាយខ្សាវៗ កែវភ្នែកស្រទន់សម្លឹងមុខជេគដែលកំពុងតែយំ
« ខ្ញុំគ្មានថ្ងៃលើកលែងឲ្យពូឡើយ....»ជេគស្រែកដាក់នាយមួយទំហឹងតាមចិត្តចង់
ដឹប...
« ឯងចង់ជេ ចង់វ៉ៃ ចង់បាញ់ ចង់សម្លាប់យើងក៏តាមចិត្ត ឪ្យតែឯងព្រមផ្ដល់ឪកាសឪ្យយើង»នាយអោបជេគពីក្រោយ អង្វរជេគ នាយសុខចិត្តធ្វើគ្រប់យ៉ាងឲ្យគេក្មួយលើកលែងឪ្យ
«....»
« យើងក៏មានរឿងចង់បកស្រាយ...យើងមិនចង់កុហកឯងតទៀតទេ»
« ខ្ញុំមិនចង់ស្ដាប់អ្វីទាំងអស់...ទុកការបកស្រាយពូវិញចុះ សូមកុំធ្វើឪ្យខ្ញុំស្អប់ពូជាងនេះអី»ជេគពោលចប់ក៏បះដៃនាយចេញ រួចក៏មកតុធ្វើការគេវិញ
« ជំនួយការ ខ្ញុំដាក់ច្បាប់មួយថ្ងៃព្រោះមិនស្រួលខ្លួន»
« អូខេ»
ជេគក៏ហៅតាក់ស៊ីត្រឡប់មកផ្ទះវិញ ជិះតាមផ្លូវគេលួចយំស្ងាត់ៗ ចិត្តដែរស្រឡាញ់មានច្រើនជាងស្អប់ គេមិនអាចស្អប់នាយបានទេ គ្រាន់តែនិយាយចង់ឈ្នះប៉ុណ្ណោះ។
++++
« mommy មកវិញលឿនមេស?»ស៊ូយ៉ុនរត់មកអោបជេគ
« គឺ....mommyមិនស្រួលខ្លួន»
« ចាំអ៊ុំធ្វើបបរឪ្យញ៉ាំណា»ម៉ែដោះឮបែបនេះក៏សុំធ្វើបបរឪ្យនាយតូចញ៉ាំ
« មិនអីទេម៉ែដោះ លេបថ្នាំបន្ដិចជាហើយ»
« មិនបានទេ mommyខំរកលុយដើម្បីកូននឹងបងស៊ូយ៉ុន បើmommyកើតអីធ្ងន់ធ្ងរមានអ្នកណារកលុយចិញ្ចឹមកូនទៀត»ដេយ៉ុនអោបជេគរៀនរាប់យ៉ាងវែងអន្លាយ
« បាទ»
« ចាំបន្ដិចណា អ៊ុំទៅធ្វើបបរឪ្យ»ម៉ែដោះក៏ទៅផ្ទះបាយបាត់ជេគក៏ នាំកូនៗចូលផ្ទះ
ងាកមកមើលស៊ុងហ៊ុនវិញពេលបានជួបជេគនាយពិតជារំភើបខ្លាំងណាស់ ពេលនេះនាយរកឃើញគេហើយ រយៈពេល4ឆ្នាំមកនេះពិតជាមិនខាតបង់ឡើយ។
« អាជីមមីទៅស៊ើបពីផ្ទះដែរជេគរស់នៅទៅ»
« បាទចៅហ្វាយ តែ20នាទីប៉ុណ្ណោះ»គេប្រញា៉ប់ទៅភ្លាម
« កុំចង់រត់គេចម្ដងទៀតឪ្យសោះ ឯងជារបស់យើងតែម្នាក់គត់»
20នាទីកន្លងផុតទៅជីមមីមកវិញជាមួយនឹងឯកសារទាក់ទងនឹងប្រវត្តិរូបជេគផងដែរ។
« នេះបាទ»
« ល្អណាស់ ប្រាក់ខែ ខែនឹងឡើងឪ្យ×2»ជីមមីឮហើយនិយាយថាពីសប្បាយចិត្ត
« ត្រៀមឡានទៅ»
+++
ឡានខ្មៅទំនើបបានឈប់មុខវីឡាមួយដែរធំល្មមសម្រាប់មួយគ្រួសារ ស៊ុងហ៊ុនសម្លឹងមើលឃើញថាជាវិញមានដោយផ្កា នាយក៏ចុចកន្ដឹង ម៉ែដោះក៏ចេញមកបើកទ្វាឪ្យ។
« នាយកម្លោះមករកអ្នកណាដែរ?»
« គឺ...ខ្ញុំមករក..ជេគ...»
« អ្នកប្រុសជេគហ៎...ចូលមកក្នុងសិនមក»ស៊ុងហ៊ុនក៏ចូលទៅជាមួយម៉ែដោះ
« អ្នកប្រុសកំពុងសម្រាកនៅបន្ទប់ខាងលើ»
« ម៉ែដោះ..លោកពូនេះជាអ្នកណា?»ស៊ូយ៉ុនដែរអង្គុយលេងកូនឡានក៏ឃើញស៊ុងហ៊ុន
« ជា...ពូរបស់ជេគ!!»
« ហាក់!! ក្រែងពូ mommy មានតែលោកពូហ៊ីស៊ឹងតើហី»អាល្អិតស៊ូយ៉ុនក៏និយាយឡើង
« លោកពូ....»ដេយ៉ុនដែរដើរចេញពីផ្ទះបាយក៏ហៅស៊ុងហ៊ុន
« លោកពូមករកអ្នកណាមែនទេ?»ដេយ៉ុនមកអង្គុយជិតស៊ុងហ៊ុន
« ដេយ៉ុនឯងស្គាល់គាត់មែនទេ? »
« អត់ផង!! តែគាត់ជាមនុស្សដែរខ្ញុំប្រាប់បងថាបានរើសបាល់ឪ្យខ្ញុំហ៎»
« មនុស្សមិនស្គាល់ឯងកុំសូវស្និតស្នាលជាមួយគេពេក»អ្នកជាបងដើរទៅទាញដៃដេយ៉ុនចេញពីស៊ុងហ៊ុនទឹកមុខគេបញ្ជាក់ថាមិនពេញចិត្តស៊ុងហ៊ុន(ស្អប់ប៉ាទៅកូន)
« បងប្រុសកុំនិយាយបែបនេះជាមួយលោកពូ»ដេយ៉ុនថាឪ្យស៊ូយ៉ុនខ្លាំង
« បានហើយៗ កុំឈ្លោះគ្នាអី ចាំម៉ែដោះទៅហៅmommyវិញ»ម៉ែដោះខ្លាចថាបងប្អូនភ្លោះឈ្លោះគ្នាទើបគាត់សម្រួលពួកគេ
« អឹក...ចាំខ្ញុំជាអ្នកទៅដាស់គេវិញ»ស៊ុងហ៊ុនក៏ស្នើសុំ
« មិនសមទេដឹងលោក»
« ខ្ញុំជាពូគេតើ មិនអីទេ ប្រាប់តែបន្ទប់គេមក»
« គឺនៅខាងស្ដាំ»ស៊ុងហ៊ុនក៏ឡើងទៅ ទាំងញញឹមចុងមាត់
នាយដើរមកដល់មុខបន្ទប់ បើកទ្វាចូលទៅក៏ឃើញជេគកំពុងតែគេងលក់ នាយដាក់គន្លឹះរួចក៏ចូលមកអង្គុយជិតអ្នកគេងលក់យ៉ាងស្រួល។
«ក្មេងកម្ចិល!!»នាយអង្អែលថ្ពាល់រលោងរហូងមកដល់បបូរមាត់តូច គួរឪ្យចង់ថើប ស្រាប់តែពេលនោះជេគក៏បើកភ្នែកឡើងមក...
សូមរងចាំភាគបន្ដ....
ជួបភ្លាមកូនមិនពេញចិត្តប៉ាទៅហើយ...
![ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]](https://img.wattpad.com/cover/391056209-64-k434223.jpg)