Part 38 សុំទោសដែលឪ្យឯងរងចាំយូរ

1K 89 17
                                        

វិមានផាក..

គ្រប់គ្នាបានអង្គុយលើសាឡុងជួបជុំគ្នាយ៉ាងសប្បាយរីករាយតែបាត់វត្តមានជេគនឹងកូនៗព្រោះគេទៅទទួលនីគីពីប្រលានយន្ដហោះ ទើបមិនដឹងថាពូមកវិញនឹងមានជីវិត។

« ស៊ុងហ៊ុន...ប៉ាគិតថាប៉ាលែងបានឃើញមុខឯងហើយ»លោកតាផាកសប្បាយចិត្តគាត់រំភើបឃើញកូនប្រុសពៅនៅមានជីវិត
« បាទប៉ា »នាយញញឹមធម្មតា
« ជេគយំនឹកឯងរាល់ថ្ងៃណា»
« អរររ»
« ចុះនេះជាអ្នកណា?»
« គឺជាអ្នកជួយជីវិតខ្ញុំណាប៉ា»នាងញញឹមបន្ដិច
« នាងជាអ្នកជួយជីវិតស៊ុងហ៊ុនហេ៎ស?»
« ចាស៎ អ៊ុំប្រុស»
« ខ្ញុំអរគុណនាងហើយ បើមិនបាននាងទេ ខ្ញុំប្រហែលជាលែងបានឃើញមុខកូនហើយ»
« នាងជួយគេបានយ៉ាងមិច?»
« គឺថា...»កាលពី3ឆ្នាំមុន ពេលដែលស៊ុងហ៊ុនបានធ្លាក់ទឹកនាយបានប្រឹងហែលទៅជិតអូប័រតែដោយសាររលកខ្លាំងភ្លៀងផងនាយក៏សន្លប់នឹងអណ្ដែតមកដល់ចហរាំងសមុទ្រ នាងក៏បានឃើញនឹងជួយនាយយកមកព្យាបាលនៅផ្ទះ ស៊ុងហ៊ុនមានរបួសធ្ងន់ធ្ងរព្រោះពេលធ្លាក់នាយប៉ះជាមួយម៉ាស៊ីនអូប័រធ្វើឪ្យក្រឡាប់ចាក់ដែរនៅក្រោមម៉ាស៊ីនចំជើងនាយធ្វើឪ្យមានរបួសខ្លាំងនឹងប៉ះពាល់ដល់ឆ្អឹងផងដែល តែចេះសំណាងហើយដែរនាយមិនបានស្លាប់ដោយសារទឹកសមុទ្រនោះ
ក្រោយពីរៀបរាប់ចប់គ្រប់គ្នាអរគុណនាងយ៉ាងខ្លាំង។
« ចុះហេតុអ្វីពេលឯងជាមិនទាក់ទងមក?»នាយរស់នៅទីនោះដល់ទៅ3ឆ្នាំ មិននឹកកូនប្រពន្ធទេ?
« គឺដោយសារតែខ្ញុំចង់ឪ្យជើងជានឹងដើរបានសិន»លោកតាផាកងក់ក្បាលតិចៗ
« ឯងមិននឹកកូនឯងទេហេ៎ស? ជេគយំស្ទើស្លាប់ណា!!»លោកតានិយាយ ស៊ុងហ៊ុនធ្វើមុខស្មើមិនដឹងនាយគិតអ្វីឡើយ
« ចុះដេយ៉ុននឹងស៊ូយ៉ុនទៅណា?»
« ទៅក្រៅជាមួយជេគបាត់ហើយ»
« ម៉ែដោះជួយរៀបចំបន្ទប់ឪ្យនាងផង»វីជីក៏បានឡើងទៅបន្ទប់របស់នាងជាមួយកូនស្រី ដោយមានស៊ុងហ៊ុនជួយកាន់វ៉ាលីឪ្យផងដែល
« ប៉ាគិតថា អាហ៊ុនប្លែកដែលទេ?»
« ប្លែកអី?ស៊ុងហ៊ុនតែប៉ុណ្ណឹង»នាយតាំងពីដើមហើយតើ
« មើលទៅវាដូចជាមិនសូវជានឹកនាប្រពន្ធកូនសោះ ប៉ានិយាយពីជេគវាស្ងាត់មាត់ឈឹង»ជេយ៍សង្កេតមើលតាំងពីស៊ុងហ៊ុនចូលមក
« កុំគិតច្រើនអី»
« ប៉ា ចុះនាង? មើលទៅអាហ៊ុនយកចិត្តទុកដាក់ណាស់»
« នាងជានាក់ជួយជីវិតគេណា!!»
« ជួយជីវិត!! ហេតុអ្វីចាំបាច់នាំមកវិមានដែល? ឬមួយនិងជាប្រពន្ធថ្មីស៊ុងហ៊ុន?»សំណួរនេះគ្មានចម្លើយទេ លោកតាផាកបានត្រឹមតែស្ងាត់មាត់ គាត់រៀងគិតដែរ
« មិនអីទេ!!»
« ប៉ាមិនអី តែជេគនោះបើដឹងបើឃើញច្បាស់ណាស់យំស្លាប់មិនខាន ប្រសិនបើដូចអ្វីដែលខ្ញុំគិតមែន ខ្ញុំនាំជេគទៅនៅអូស្រ្ដាលីហើយ»នាយគិតថាស្រីម្នាក់នោះអាចជាប្រពន្ធថ្មីស៊ុងហ៊ុន ព្រោះស៊ុងហ៊ុនយកចិត្តទុកដាក់នឹងនាងណាស់ថែមទាំងក្មេងស្រីនោះហៅស៊ុងហ៊ុនថាប៉ាទៀត
« ជេយ៍...ជេយ៍!!»នាយដើរទៅផ្ទះបាយបាត់
++++
ជេគក្រោយពីទៅទទួលនីគីរួចពួកគេក៏បានចូលញ៉ាំអីនៅផ្សារទំនើបផងដែល។
« យ៉ាងមិចហើយ? សុខសប្បាយទេ?»
« សុខធម្មតាទេ»
« មុខមិនស្រស់សោះតែម្ដង»
« ពូនីគី នៅជប៉ុនសប្បាយទេ?»
« សប្បាយណាស់ ចាំពេលសាលាឈប់សម្រាក ពូនាំទៅលេងល្អទេ?»
« ល្អណាស់ ស៊ូយ៉ុននឹងញ៉ាំរបស់ឆ្ងាញ់ៗឪ្យច្រើន»
« មែនហើយ ពូនីគី នាំដេយ៉ុនទៅដើរលេងឪ្យច្រើនៗកន្លែងណា»នីគីងក់ក្បាល ខានជួបយូរក្មេងនេះពូកែនិយាយដូចដើម
« ដេយ៉ុនចង់ញ៉ាំនំ ម៉ូឈី»
« ចង់ញ៉ាំប៉ុន្មានក៏បានដែល»
« ឆាប់ញ៉ាំទៅ នឹងអាលទៅផ្ទះ»
« ពូនីគីទៅគេងផ្ទះអូនទៅ»
« ពូទៅគេងផ្ទះប្រពន្ធ ចាំលើកក្រោយទៅ»

ក្រោយពីញ៉ាំអីរួចម៉ោង8យប់ទៅហើយ ជេគក៏មកវិមានវិញនឹងនាំកូនៗទៅបន្ទប់គេង មនុស្សស្ងាត់អស់ទើបតែម៉ោង8សោះនឹងហា៎ គេមិនបានចាប់អារម្មណ៍ក៏ងូតទឹកឪ្យកូនរួចនឹងដាក់ឪ្យពួកគេគេង គេចេញមកបន្ទប់វិញ។

ចូលមកដល់គេធុំក្លិនទឹកអប់ វាស្រដៀងនឹងទឹកអប់របស់ពូ ជេគជ្រួញចិញ្ចើមឆ្ងល់ ឬខ្មោចពូលង? គេបើកភ្លើងបង្ហាញមាឌមាំអង្គុយគងទាក់ខ្លាលើសាឡុងចុងគ្រែសម្លឹងមើលគេមិនដាក់ភ្នែក ជេគគាំង ស្លុតចិត្តឃើញមនុស្សដែលដេកយំនឹករាល់យប់អង្គុយចំពោះមុខ ទឹកភ្នែកស្រាប់តែហូរមក ដៃក៏ញ័រ
វាជាការពិតឬ?
« ពូ...ហ៊ុន!!»គេហារហៅនាយសឹងមិនឮ ជេគក៏ដួលលើការ៉ូសន្លប់បាត់ ស៊ុងហ៊ុនវិញសម្លឹងមើលអ្នកដែលសន្លប់ទាំងឆ្ងល់
នាយក៏ដើរទៅបីកាយតូចមកដាក់លើគ្រែ ជូតខ្លួនឲ្យផ្លាស់ប្តូរសម្លៀកបំពាក់ឪ្យទៀតផង បន្ទាប់មកក៏អង្គុយសម្លឹងមុខក្មួយ នាយថើបថ្ពាល់មួយខ្សឺតជាការនឹករលឹក។
« សុំទោសដែលឪ្យឯងរងចាំយូរ!!»នាយមិនគួរទុកគេចោលយូរឆ្នាំថ្នាក់នេះទេ នាយនឹក នាយបារម្ភ នាយគិតពីគេគ្រប់ពេល តែនាយមិនចង់ឲ្យគេឃើញពីសភាពនាយពេលនោះឡើយ

សូមរងចាំភាគបន្ដ.....
វ៉ល់សាហាវ

ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]Where stories live. Discover now