ព្រឹកថ្មី.....
ព្រះអាទិត្យចាំងចូលមកក្នុងបន្ទប់ដែលមានមនុស្សបីនាក់គេងប្រច្រាសជើងគ្នាម្ដង ដោយជេគគេងម្ខាងគ្រែ ដេយ៉ុនលើក្បាលដំណេក ស៊ូយ៉ុនចុងជើង ស៊ុងហ៊ុនដែលក្រោកមុនឈរមើលទាំងហួសចិត្ត ម្នាក់ៗគេងស្ពឹកខ្លាំងណាស់។
« ភ្ញាក់ឡើង...ម៉ោង11ហើយចង់គេងដល់ណាទៀត»ស៊ុងហ៊ុនស្រែកដោយសំឡេងកំណាច
ដឹប...
ខ្នើយហោះចំកណ្ដាលមុខ ស៊ុងហ៊ុនសង្រ្គឺតជើងធ្មេញដាក់ក្មួយដែលគប់ខ្នើយចំមុខពូ។
« បិតមាត់ទៅ...ពូមិនចេះថ្លង់ទេហេ៎ស?»មនុស្សងងុយដេក មកស្រែកឡូឡា
« ស៊ូយ៉ុន ដេយ៉ុនក្រោកមកកូន ម៉ាមីឯងលែងស្រឡាញ់ប៉ាទៀតហើយ»ស៊ុងហ៊ុនម្ញិលម្ញ៉ក់ដាក់កូនភ្លាម
« ប៉ាៗ»
« ម៉ោះ ប៉ាជូនទៅកន្លែងលោកតាណា»ពូលើកពរកូនទៅក្រោមឪ្យជុងវ៉ុនមើល ទើបឡើងមករកក្មួយវិញ
« អូនសម្លាញ់...ក្រោកឡើង»ពូអោបក្មួយ ថើបខ្សឺតៗ
« ងងុយណាស់...»
« ក្រោកមក...ថ្ងៃនេះបងជូនទៅ Shopping »
« ពិតមែនណា»
« បងនិយាយពិត»ជេគក្រោករត់ចូលបន្ទប់ទឹកបាត់
« បង..អូនឃ្លានរបស់ជូៗ»ជេគដើរចេញមកពីបន្ទប់ទឹកធ្វើមុខច្បួញៗ
« អូនឃ្លានអី?»
« ឃ្លានស្វាយ..ចាំបន្ដិចអូនស្លៀកពាក់សិន
30នាទីក្រោយមក ស៊ុងហ៊ុននឹងជេគចុះមកក៏ឃើញកូនៗនៅជាមួយជុងវ៉ុន
« អាប់ប៉ាផ្ញើកូនមួយភ្លេត ខ្ញុំនឹងពូទៅទិញខោទឹកនោមឪ្យកូន»
« ខោទឹកនោមអត់ទាន់អស់ទេ!!»
« ទិញស្ដុកទុក»ជុងវ៉ុនឮស៊ុងហ៊ុននិយាយបែបនេះក៏ស្ងាត់ ព្រោះគេខ្លាចស៊ុងហ៊ុនតាំងពីចាប់គេនឹងជុងអ៉ីនទៅគេខ្លាចឡើងលេងហ៊ានមើលមុខ
« កូនទៅសិនហើយ»ពីរនាក់ពូក្មួយក៏ឡើងឡានទៅបាត់
នៅក្នុងផ្សារទំនើបស៊ុងហ៊ុននាំក្មួយដើរទិញរបស់ជាច្រើនក្មួយចង់បានអីក៏ពូទិញឪ្យអត់ហ៊ានជំទាស់ទេ។
រៀងរសៀលបន្ដិចទើបត្រឡប់មកវិញ..
វិមានផាក...
មកដល់ភ្លាមក៏ជួបមុខជេយ៍ដែលអង្គុយលេងជាមួយចៅប្រុសទាំងពីរម៉ែឪដើរចោលបាត់ៗធ្វើខ្លួនដូចកម្លោះក្រមុំនឹកឃើញខឹងណាស់។
« អូ...លោកប៉ាក្មេក នេះមានកម្លាំងមើលចៅទៀត»ស៊ុងហ៊ុនចូលមកដល់ក៏ស៊លសៀតឪ្យភ្លាម
« កម្លាំងនៅមានធម្មតា!!»
« ខ្លាចថាយប់មិញអស់ម្លាំងខ្លាំង»នាយដាក់បង្គុយលើសាឡុង
« វាស្អីឯង?»
« លើកក្រោយគួរតែទិញគ្រែអាណាមាំៗមិនបង្កសំឡេងរំខានដល់គេឯង»
« ឯងឆ្កួតស្អីនឹង?»
« គ្មានអីទេ គ្រាន់តែចង់ប្រាប់ថាលើកក្រោយមុនធ្វើអីមើលឪ្យគ្រប់ជ្រុងជ្រោយផង»
« អាឆ្កួត»
« ពូតោះញ៉ាំបាយ»ស៊ុងហ៊ុននឹងជេយ៍ក៏ដើរទៅតុបាយ
« ពូ...ពូពិនិត្យអី?»ឃើញស៊ុងហ៊ុនចូលអង្គុយតែអោនមើលលិចអោនមើលកើត
« បងកំពុងពិនិត្យថាតុនឹងមានបាក់កន្លែងណាអត់?»នាយតបភ្នែកដៀងមើលជេយ៍ ជុងវ៉ុនដឹងក៏អៀនស្ងាត់មាត់ឈឹង
« អ្ហឹម...កុំនិយាយច្រើនពេក»ជេយ៍មានខ្លួនគេងាកសម្លក់មុខប្អូនកូនប្រសារ
« ខ្ញុំនិយាយការពិត ហ្អីយ៉ា..!!ហេតុអ្វីតុនេះមិននៅកន្លែងដើម»ស៊ុងហ៊ុនពោលឡើងពេលតុមានសភាពខិតបន្ដិចដោយវាមិននៅកន្លែងដើម
« អូនជួយមើលចុះ..តុនេះច្បាស់ជាមានអ្នកធ្វើឪ្យរង្គើហើយ»ស៊ុងហ៊ុនបានដៃញ៉ោះជេយ៍ឡើងលែងមាត់
« ពូញ៉ាំបាយសិនទៅ»
« ទេ!! បងកំពុងតែស្វែងរកអ្នកធ្វើឪ្យតុនេះមិននៅកន្លែងដើម»នាយនៅតែដដែលៗ ជេយ៍វិញមុខក្រហមងាំង ជុងវ៉ុនពេលប្អូនថ្លៃនិយាយពេកគេអៀនអោនមុខចង់កប់នឹងតុបាយ
« យប់មិញចុះមករកផឹកទឹក តែក៏....ឮសំឡេងថ្ងូរ»ជុងវ៉ុនឈ្លក់ទឹកភ្លាម ភ្នែកបើកធំៗបេះដូងលោតចង់ដាច់ ស៊ុងហ៊ុនមិនបត់បែនទេ នាយនិយាយត្រង់ៗតែម្ដង
« និយាយអីមើលកូនមើលចៅផង»ជេយ៍
« ពូនិយាអីមិនល្អស្ដាប់សោះ»ជេគឮសម្ដីពូហើយចង់តែទះឪ្យបែកមាត់តើ
« បងនិយាយការពិត យប់មិញឮថាលោកប៉ាក្មេកចង់ស្វែងរកពូឪ្យដេយ៉ុននឹងស៊ីយ៉ុនហេ៎ស?»ញ៉ាំបាយជុំពូម្ដង ពូ100រឿងតែឯង ជេយ៍ស្ពឹកមុខឡើងស្លេក
« បងថ្លៃពិតមែនទេ?»ស៊ុងហ៊ុននេះដឹងថាបងថ្លៃអៀន មិនហ៊ាននិយាយនៅប្រឹងសួរទៀត
« អឺ...គឺ...»ជុងវ៉ុនខាំបបូរាត់ក្រោមបន្ដិច គេអៀន គេភ័យព្រោះស៊ុងហ៊ុនធ្វើមុខកាចៗដាក់គេ
« ពូបានហើយ...ពូកុំនិយាយច្រើនពេក»ជេគខ្នាញ់ណាស់ និយាយច្រើនឥតប្រយោជន៍
« បងចង់ដឹង...នឹងឪ្យកូនមកគេងជាមួយយើង កុំឪ្យរំខានដល់ការស្វែងរករបស់លោកប៉ាក្មេក»ស៊ុងហ៊ុនមិនខ្វល់និយាយតាប៉ែនឹងជេយ៍វិញសម្លក់មុខប្អូនជាប់ សង្ស័យវាពុលក្ដួចហើយបាននិយាយច្រើនបែបនេះ..
« ជេគ...ប៉ាថាយកប្ដីឯងទៅពិនិត្យខួរក្បាលម្ដងទៅ»
« ប៉ាក្មេកតាមយកភ្លោះមែន? ចាំខ្ញុំប្រាប់ក្បាច់»នាយញ៉ោះដល់ចូលមឈូស
« ឯងចង់ស៊កសៀតឪ្យយើងដល់ចូលមឈូសមែន?»
« ប្រហែល!!»ញញឹមឌឺទៀត
សូមរងចាំភាគបន្ដ...
អេតមីនមានអារម្មណ៍ថាអត់ចង់ឲ្យរឿងចប់ទេ😭😭
![ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]](https://img.wattpad.com/cover/391056209-64-k434223.jpg)