ធ្មិចបើកៗ ពួកគេក៏បានមកដល់ជេជូកន្លែងរីសតហ៊ីស៊ឹងម្នាក់ៗមានតែស្នាមញញឹម អត់តែស៊ុងហ៊ុនមួយទេមុខអត់អំណោយទានខុសគេ។
« នឹកពូហ៊ីណាស់»ជេគអោបហ៊ីស៊ឹង គេនឹកពូ
« ប្ដីមិននឹកទៅនឹកអ្នកផ្សេង!!»ស៊ុងហ៊ុនពរកូនផងអូសវ៉ាលីផង ហត់
« អួយ..មកពូមិនសូវជួបបាននឹក ពូជួបរាល់ថ្ងៃហើយនឹង»ជេគដើរមកអោបដៃពូប្ដីវិញយ៉ាងលឿន
« យកវ៉ាលីទៅទុកសិនទៅ អ្នកម៉ាក់នឹងលោកប៉ានៅខាងក្នុង»
បន្ទាប់ពីយកវ៉ាលីទុករួចពួគគេក៏មកអង្គុយលេងជាមួយនឹងលោកផាក នឹងអ្នកស្រីលី ម៉ាក់ហ៊ីស៊ឹង។
« អ្នកម៉ាក់ ឥឡូវសុខភាពប្រសើរឬអត់?»ជេយ៍សួរទៅកាន់អ្នកស្រីលីតាំងពីការមកគេអត់ដែលបានទៅលេងគាត់ឡើយ
« មិនអីទេ...ម៉ាក់សុខភាពធម្មតា»
« ស៊ុងហ៊ុនមិនសួរសុខទុក្ខម៉ាក់»
«......»
« មិនអីទេ»អ្នកស្រីលីញញឹមស្ងួតព្រោះដឹងថាស៊ុងហ៊ុនស្អប់គាត់ខ្លាំងប៉ុណ្ណា ឥឡូវមកជួបគ្នាបែបនេះទៀត
ស៊ុងហ៊ុនងើបចាកចេញទៅបាត់ គ្រប់គ្នាបានត្រឹមដកដង្ហើមធំព្រោះដឹងថានាយនៅស្អប់
« ម៉ាក់មិនអីទេមែនទេ?»
« ម៉ាក់អូខេ»
« លោកយាយកូនសុំទៅតាមលោកពូសិនហើយ»ជេគក៏រត់ចេញមកតាមពូ ជេគតាមរកពូរហូតឃើញនាយអង្គុយជក់បារីនៅឆ្នេសមុទ្រតែម្នាក់ឯង កន្លែងងងឹតឈឹង
« ពូ....»ជេគដើរមករក ដាក់បង្គុយជិតពូ
« អូនមានការអី?»នាយញីបារីចោល
« ពូ...ហេតុអ្វីពូ...»
« កុំនិយាយអី!! បើអូននិយាយ អូនច្បាស់ជាទទួលទោស»នាយដឹងថាក្មួយចង់និយាយពីអី
« អូនសុខចិត្តឪ្យពូដាក់ទោស តែអូនចង់និយាយថា ពូកុំស្អប់លោកយាយបានទេ? លោកយាយស្រឡាញ់ពូដូចកូនប្រុសបង្កើត គាត់មិនដែលនិយាយមើលងាយធ្វើបាបលោកពូទេ ពូកុំស្អប់គាត់តើបានទេ?»
«.......»
« ហេតុអ្វីមិនតប? ពូគួរតែបំភ្លេចរឿងអតីតកាលចោល ពេលពូរស់នៅក្នុងបច្ចុប្បន្ន រឿងដែលហួសឪ្យវាហួសទៅចុះ សំខាន់ពូពេលនេះរស់នៅមានក្ដីសុខ»
« ពូ...ឈប់ស្អប់លោកយាយទៅ គាត់ល្អនឹងពូណាស់ គាត់មិនដែលប្រកាន់នឹងទង្វើពូធ្វើលើគាត់ទេ»
« យើងដឹង....»
« ពូដឹង ហេតុ....អ៊ុប៎»កុំឪ្យក្មួយនិយាយច្រើនពូចាប់បឺតមាត់មួយ
« យើងមិនបាននៅគិតរឿងអតីតកាល បើសិនជាយើងនៅគិតយើងមិនមកជាន់ទីនេះឡើយ»
« ពូទទួលយកលោកយាយហើយហេ៎ស?»
« អ្ហឹម»ជេគញញឹមខ្ចឹប អោបពូយ៉ាងណែន
« តែមិញលោកពូអត់និយាយរកលោកយាយចឹង?»
« រអៀសចិត្ត»
« លោកប្ដីសម្លាញ់....ពេលនេះបងប្រែច្រើនណាស់»ជេគទាញថ្ពាល់ពូ ថើបជាច្រើនខ្សឺត
« រឿងមួយដែលបងមិនប្រែ!!»
« រឿងអ្វី?»
« រឿងចង់យកប្អូនឪ្យដេយ៉ុននឹងស៊ូយ៉ុន បងមិនដែលប្រែឡើយ»នាយញញឹមព្រានដាក់ក្មួយ
« បងមើលពោះអូនមើល»
« ??»
« នេះអូនកំពុងតែមានប្អូនឪ្យកូនយើងហើយ»ស៊ុងហ៊ុនឮហើយភ្ញាក់ផ្អើលខ្លាំង
« ពិតមែនឬ?»
« កុហកអី!! ថ្ងៃមុនអូនពេទ្យ ពេទ្យថាអូនមានទម្ងន់មួយសប្តាហ៍ហើយ»
« ប្រុសឬស្រី?»
« ឆ្កួត....កូនទើបតែនៅតូចនឹង»ជេគវាយដើមដៃពូបន្ដិច
« សឺត...តោះទៅក្នុងកុំកូនរងា»
![ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]](https://img.wattpad.com/cover/391056209-64-k434223.jpg)