យប់អាធ្រាតមេឃ គ្រប់គ្នាកំពុងលង់លក់យ៉ាងស្កប់ស្កល់ខុសប្លែកតែនាយតូចកំពុងតែបញ្ឈរភ្នែកសម្លឹងពិដាន... សម្លេងគួរឪ្យអាម៉ាសបន្លឺឡើងពីបន្ទប់ជិតនោះយ៉ាងក្រលួច ទឹកភ្នែកហូរមកទាំងមិនបានព្រៀងទុក។
« អ្ហឺស...»សំឡេងល្វើយៗ ចេញពីបន្ទប់ពូ ជេគមិនអស់ចិត្តក៏ចេញទៅខាងក្រៅ គេដើរមកឈប់ត្រឹមមុខបន្ទប់ពូ ជេគលើកដៃខ្ទប់មាត់ញ័រប្រាណ ទ្វាចំហរបើកបង្ហាញឪ្យឃើញកាយទាំងពីរពពាក់ពពូនគ្នាយ៉ាងស្អិតរមួត
« ស៊ុង..ហ៊ុន..ខ្លាំងជាងនេះមក»នាងក្រមុំកំពុងតែរលាកតាមចលនា ដើមទ្រូងនាងលោតតាមកម្លាំងសម្រុកខ្លាំងៗ
« អស្ចារ្យណាស់»នាយងើយក្បាលថ្ងូរ បញ្ចេញសំឡេងតាមជើងធ្មេញ
« អ្ហឹក...»ជេគទ្រាំមើលលែងបានក៏រត់មកបន្ទប់វិញ ទឹកភ្នែកហូរកាន់តែខ្លាំង
រាងតូចខ្ទប់មុខអង្គុយយំលើគ្រែមិនហ៊ានបញ្ចេញសំឡេង ខ្លួនញ័រទទ្រើត បេះដូងឈឺដូចគេចាប់ហែកជាពីរ ដៃអោបទ្រូងឆ្វេងយំស្ទើគាំង ពុទ្ធោ!! ពូធ្វើបាបគេដល់ថ្នាក់នេះ?
« ហ្អឹក....ហេតុអ្វី??»ដៃជូតទឹកភ្នែក តែហូរមិនឈប់ ដៃអង្អែលពោះប៉ោងៗតិចៗ
« សុំទោស..!! កូនសម្លាញ់»ជេគពោលទាំងអណ្ដឺតអណ្ដក
ក្រាក.....
« ពូ....»សំឡេងទ្វាបើកឡើង ជេគងាកមើលទាំងទឹកភ្នែកហូរមិនបាត់ ឃើញមុខអ្នកជាពូទឹកភ្នែកកាន់តែហូរ ទ្រូងឆ្វេងកាន់តែចុកអួល...
« អ្នកណាឲ្យឯងទៅលួចមើលយើង??»ដៃមាំអង្រួនស្មាតូចមួយទំហឹង ច្របាច់ស្មាខ្លាំងៗ មុខសម្លក់ដោយកំហឹង
« គឺ....ខ្ ខ្ញុំគ្មានចេតនា!!»ជេគកាន់តែយំ កាលដែរពូច្របាច់ស្មាគេស្ទើបាក់
« គ្មានចេតនា?? យើងឃើញឯងលួចមើលច្បាស់ណាស់»នាយស្រែកគំហកដាក់ក្មួយ
« ពូខ្ញុំឈឺ...»
« រំអួយ...»
« អ្ហឹក...ហ៊ឹក..»ជេគអោនមុខសម្រក់ទឹកភ្នែក ពូខុសពីមុនឆ្ងាយណាស់
« បើយើងឃើញមានលើកក្រោយទៀត ឯងងាប់មិនខាន»និយាយចប់នាយក៏ដើរចេញបាត់ បិទទ្វាសឹងតែបាក់
ជេគសម្លឹងមើលទ្វាដោយទឹកភ្នែកដាមពេញថ្ពាល់ បេះដូងគេឈឺចុកខ្លាំងណាស់ ដៃអង្អែលពោះប៉ោងៗតិចៗ ជាមួយអារម្មណ៍ជាច្រើនដែរពិបាកពណ៌នា ។
ព្រឹកថ្មី.....
ពន្លឺព្រះអាទិត្យចាំងចូលមកក្នុងបន្ទប់ដែរមាននាយកម្លោះតូចកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ លើថ្ពាល់ដាមដោយទឹកភ្នែក ត្របកភ្នែកមានសភាពហើមបញ្ជាក់ថាម្ចាស់វាយំដល់គេងលក់។
« អឹម..»ជេគបើកភ្នែកឡើង សម្លឹងមើលពិដានទឹកភ្នែកហូរជ្រាបចេញមកដោយមិនបានព្រៀង ខួរក្បាលចាប់ផ្ដើមនឹកឃើញរឿងកាលពីយប់...
« ជាការពិត!!» ច្បាស់ហើយ វាជាការពិត តែគេហាក់ទទួលយកមិនបាន បើដូច្នេះមែន តើគេនឹងត្រូវកាត់ចិត្តពីពូពិតមែនទេ? គេច្បាស់ជាឈឺចាប់ បើសិនជាបែបនោះ...!!
ជេគក្រោកទៅងូតទឹកដើម្បីទៅធ្វើការ ទើបតែម៉ោង7កន្លះប៉ុណ្ណោះ សភាពហាក់គ្មានវិញ្ញណផ្ទៃមុខស្រអាប់គ្មានពន្លឺសូម្បីបន្ដិច។
30នាទីក្រោយមកជេគចេញមកជាមួយអាវគ្រ័រហ្សេពណ៍ខៀវស្រាលធំល្មម ខោសាច់ក្រណាត់ពណ៍សរ បបូរមាត់មានក្រេមតិចៗ បូករួមជាមួយសក់ពណ៍ទង់ដែងយ៉ាងស្រស់ស្អាត។
ជេគចុះមកខាងក្រោមសម្លឹងមើលជុំវិញ ក្នុងវិមានឃើញថាស្ងាត់ មិនដឹងគ្រប់គ្នាទៅណា។
« ម៉ែដោះ!! គ្រប់គ្នាទៅណាអស់ហើយ?»
« គឺលោកម្ចាស់ចេញទៅក្រៅ អ្នកប្រុសជុងវ៉ុនជូនអ្នកប្រុសតូចទៅសាលាព្រោះមានកម្មវិធី ហើយឍលោកប្រយសស៊ុង...»
« ជេគ...នេះមិនទាន់ទៅធ្វើការទេហ៎?»ស៊ីនរ៉ាចុះមកពីខាងលើបឹងសួរមកជេគ
« កំពុងរៀបចំទៅ ...»ជេគញញឹមស្ងួតដាក់នាង
« ទៅជាមួយគ្នាទេ!! ខ្ញុំក៏ទៅក្រៅដូចគ្នា»
« មិនអីទេ...ខ្ញុំអាចជិះតាក់ស៊ីបាន»
« ឆាប់មក ខ្ញុំជូនទៅក្រុមហ៊ុន»នាងអូសដៃជេគដើម្បីទៅជាមួយ ជេគប្រកែកមិនបានក៏សម្រេចចិត្តទៅជាមួយ
នៅតាមផ្លូវជេគគិតតែសម្លឹងមើលទេសភាពតាមផ្លូវ ខួរក្បាលគិតរឿងជាច្រើន ស៊ីនរ៉ាក៏លើកប្រធានបទមកនិយាយមុន។
« ជេគគិតថាស៊ុងហ៊ុនជាមនុស្សបែបមិច?»
« គឺ....លោក..ពូ..ជាមនុស្សល្អ»ជេគឮសំណួរហាក់អួលដើមកនិយាយមិនចង់ចេញ
« ពិតហើយ!! គាត់ជាមនុស្សប្រុសដែរល្អ ស៊ុងហ៊ុនជាtypeខ្ញុំតែម្ដង»នាងនិយាយដោយស្នាមញញឹម តែជេគញញឹមមិនចេញ បេះដូងកំពុងតែលោតញ៉ាប់ៗ
« បងស្រីសំណាងណាស់!!»សំណាងនោះគួរតែជារបស់គេ គេមកមុន នាងមកក្រោយតែនាងទទួលបានសំណាងនោះជំនួសគេទៅវិញ
« ច្បាស់ហើយ !! គាត់តែងតែផ្ដល់ពេលវេលាល្អៗនឹងមើលថែខ្ញុំបានយ៉ាងល្អ និយាយរួមមិនឪ្យខ្ញុំឯការទេ»ស្ដាប់ទៅនាងកំពុងតែបញ្ឈឺគេ
« ពេលរៀបការ....ខ្ញុំនឹងឪ្យជេគជួយរើសឈុតឪ្យ»រៀបការ?? ប្រហែលការពូគេមិនអាចចូលរួមផងមិនដឹង..
« ខ្ញុំគិតថា ប្រហែលការបងស្រីនឹងលោកពូ ខ្ញុំមិនអាចមកបានទេ»
« យ៉ាងមិច??»
« ព្រោះ....»
« មិនមកមិនបាន យ៉ាងណាក៏ជេគជាក្មួយបងហ៊ុន»
សូមរងចាំភាគបន្ដ....
ឈឺហេ៎ស......
![ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]](https://img.wattpad.com/cover/391056209-64-k434223.jpg)