Part 21 ពូស៊ុង....

1.3K 118 10
                                        

7ខែកន្លងផុតទៅ.....
ពេលនេះជេគគ្រប់ខែទៅហើយ នីគីបានជួលស្រ្ដីជនជាតិអាមេរិកម្នាក់ដើម្បីឲ្យមកជួយមើលថែជេគ ស្រ្ដីបានមើលថែជេគបានយ៉ាងល្អកម្លុងពេលជិតសម្រាល ហើយគាត់ក៏ចេះភាសាកូរ៉េបានយ៉ាងល្អទៀតផង។
« ម៉ែដោះខ្ញុំឈឺពោះ»ជេគហៅម៉ែដោះ ព្រោះតែពេលនេះគេឈឺពោះខ្លាំងណាស់
« ចាំបន្ដិចណា»គាត់ប្រាប់ជេគនឹងទៅហៅពេទ្យ (បញ្ជាក់ ដោយសារគ្រប់ខែទើបជេគមកស្នាក់នៅពេទ្យតែម្ដង បន្ទប់ដែរជេគស្នាក់នៅគឺVIP)
« អ្ហាយ..ឈឺណាស់»គ្រូពេទ្យបានរុញគ្រែជេគទៅបន្ទប់សម្រាលយ៉ាងលឿន(អត់ដឹងគេហៅបន្ទប់នឹងថាមិចហេ៎😌) ជេគស្រែកផងយំផង គេចុកអួលខ្លាំងណាស់
ម៉ែដោះឈរចាំខាងក្រៅនឹងខលទៅកាន់.....លី ហ៊ីស៊ឹង
រឿងជេគមានកូនគឺនាយដឹងទាំងអស់ដោយសារនីគីជាអ្នកប្រាប់
« លោកប្រុស..ពេលនេះអ្នកប្រុសជេគឈឺពោះសម្រាលហើយ»
(ពិត..មែនឬ?)
« ចា៎សៗ»
(មើលថែជេគផង ខ្ញុំនឹងរៀបចំចេញទៅឥឡូវនេះ)
«ចា៌ស» នាយចុចបិទ ម៉ែដោះសម្លឹងមើលទៅខាងក្នុងដែរមានកញ្ចក់ព្រិលៗមើលមិនឃើញដល់ខាងក្នុង គាត់បន់ស្រន់ក្នុងចិត្តដើម្បីឪ្យជេគនឹងកូនមានសុវត្ថិភាព
« ឈឺណាស់»ជេគយំខ្លាំងៗ គ្រូពេទ្យបាននាំគ្នាស្វះស្វែងយ៉ាងប្រញ៉ាប់
« ចាក់ថ្នាំសន្លប់ឬអត់?»
« ចាក់ទៅ គាត់មិនអាចទ្រាំបានទេ»អ្នកគ្រូពេទ្យងក់ក្បាលនឹងចាក់ថ្នាំសន្លប់ឪ្យជេគ ជេគក៏ចាប់ផ្តើមសន្លប់បាត់មាត់ឈឹង...
គ្រូពេទ្យក៏ចាប់ផ្ដើមធ្វើការវះកាត់ យ៉ាងប្រញ៉ាប់ ក្រោយពីវះកាត់នឹងដេរមុខរបួសរួច ជេគបានបង្កើតកូនប្រុសចំនួន2នាក់ជាកូនភ្លោះគួរឪ្យស្រឡាញ់ទៀតផង សាច់ឡើងស
« ខ្ជូតៗដល់ហើយ»អ្នកគ្រូពេទ្យនិយាយឡើងសម្លឹងមើលក្មេងក្នុងដៃ រួចក៏យកទារកទៅសម្អាតខ្លួនកុំឪ្យឆ្លងមេរោគ ជេគត្រូវបានផ្លាស់ប្ដូរទៅបន្ទប់ធម្មតាវិញដូចគ្នាតែសន្លប់មិនទាន់ដឹងខ្លួននៅឡើយ

+វិមានផាក
« ជេគទៅណា?»ស៊ុងហ៊ុនដែរទើបនឹងចូលផ្ទះសួរទៅកាន់ជេយ៍ដែរអង្គុយលើសាឡុង
« ឯងទើបតែសួររក?»ជេយ៍តប ព្រោះតាំងពីជេគចាកចេញស៊ុងហ៊ុនមិនដែរសួរឡើយ
« គ្រាន់តែចង់ដឹង!!»គ្រាន់តែចង់ដឹងតើ មានបានចង់សួរណា
« បើចង់ដឹងក៏សួរប៉ាទៅ»ជេយ៍មិនចង់និយាយជាមួយអាប្អូនឈាមថោក ក៏ដើរចេញទៅក្រៅបាត់
« ស្អីនឹង??»នាយក៏ដើរឡើងទៅបន្ទប់ដែរក៏ឆ្លងកាតបន្ទប់ជេគដែរចាក់សោរ មិនដឹងបឹកឃើញអីទៅយកសោរពីម៉ែដោះចាក់ចូលទៅខាងក្នុង
សភាពក្នុងបន្ទប់ទទេរស្អាត គ្មានអ្វីឡើយ តែចំហាយក្លិនទានក្រអូនរបស់ជេគបក់មកចំច្រមុះនាយ ធ្វើឪ្យនាយនឹកក្លិននេះខ្លាំង ក្លិនខ្លួនក្មួយសម្អប់ រាងក្រាស់ដើរទៅអង្គុយលើពូកទន់ៗបើកថតតុក្បែរគ្រែឃើញសៀវភៅដាក់រូបថតរបស់ជេគ ក្នុងនោះមានរូបជេគជាច្រើនតាំងពីតូចដល់ធំសន្លឹកខ្លះមានរូបពូទៀតផង នាយបើករហូតដល់សន្លឹកចុងក្រោយដែរជារូបនាយនឹងជេគ រូបនេះជេគបានថតកម្លុងពេលនាយគេងលើភ្លៅជេគនឹងថើបពោះគេ ស៊ុងហ៊ុនមើលដោយអារម្មណ៍រំភើប ញ៉ាប់ញ័រកាន់តែខ្លាំង ពូដករូបថតមួយមកទុក នឹងដាក់វាកន្លែងដើមវិញ។
« ស៊ុងហ៊ុនទៅណាបាត់ហើយ?»ជេយ៍ចូលមកវិញនឹងសួរទៅកាន់ម៉ែដោះ
« នៅបន្ទប់អ្នកប្រុសជេគ»
« វាចូលទៅធ្វើស្អី?»ជេយ៍និយាយតិចៗនឹងដើរឡើងទៅ
ឡើងមកដល់ក៏ឃើញស៊ុងហ៊ុនឈរសម្លឹងរូបថតដែលជេគរៀនចប់វិទ្យាល័យកាន់សញ្ញាប័ណ្ណ
« យ៉ាងមិចនឹកហេ៎ស?»
« គ្មានទេ!!»
« បើនឹកក៏និយាយទៅ ក្មួយមិននៅឯណា»
« នឹកកូនច្រើនជាង!»នាយតបចប់ក៏ដើរចេញ ជេយ៍ធ្វើមុខឆ្ងល់ៗ តែក៏មិនខ្វល់ចុងក្រោយនាយចោក់សោរបន្ទប់ជេគដដែល
++++
ព្រឹកថ្មី
ត្របកភ្នែកបើកឡើងតិចៗដើម្បីឪ្យស៊ាំនឹងពន្លឺព្រះអាទិត្យជេគងាកទៅម្ខាងក៏ឃើញម៉ែដោះកំពុងតែអង្គុយរៀបចំសម្លៀកបំពាក់ឪ្យគេ។
« ម៉ែ..ដោះ...»
« អ្នកប្រុសដឹងខ្លួនហើយមែនទេ?»គាត់ប្រញ៉ាប់មកជិតជេគ
« មានឈឺកន្លែងណាទេ?»
« គឺ...»
« ចាំបន្ដិចខ្ញុំទៅហៅគ្រូពេទ្យសិន»គាត់ចេញទៅហៅគ្រូពេទ្យ គ្រូពេទ្យក៏ចូលមកពិនិត្យបន្ដិច
« ប៉ាប៉ា សុខភាពល្អប្រសើរណាស់ មិនមានអ្វីគួរឪ្យពិបាកទេ»
« ខ្ញុំអរគុណលោកគ្រូពេទ្យហើយ»
« បើអស់កិច្ចការ ខ្ញុំសុំលាអ្នកស្រីសិនហើយ»
« ចា៎សៗ»
« កុំទាន់ងើបអង្គុយអី មុខរបស់មិនទាន់ជាទេ»
« ឯណាកូនខ្ញុំ?»
« នៅចា៎ស កំពុងតែគេងលក់ យប់មិញយំរករឿងខ្លាំងណាស់»គាត់ញញឹមនឹងដើរទៅជិតគ្រែកូនភ្លោះ
« លំបាកម៉ែដោះហើយ»ជេគសម្លឹងមើលកូនទាំងរលីងរលោងទឹកភ្នែកមិននឹកស្មានថាគេអាចបង្កើតជីវិតបានដល់ទៅពីរឡើយ
« មិនអីទេណា!! អ្នកប្រុសក៏ធ្លាប់ជួយខ្ញុំដូចគ្នា»
ក្រាក....
« ជេគ....»
« ពូស៊ុង.....»

សូមរងចាំភាគបន្ដ.....
គេជួបគ្នាហើយ....

ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]Where stories live. Discover now