3 ឆ្នាំកន្លងផុតទៅ....
ពេលវេលាចេះតែបន្ដដើរទៅមុខ ឥតឈប់ឈររងចាំអ្នកណាឡើយ ងាកមកមើលកម្លោះតូចដែលកំពុងអង្គុយនៅសួនកំសាន្ដដែលមានកូនប្រុសពីរនាក់កំពុងរត់លេងវិញ ទឹកមុខស្រពោន កែវភ្នែកស្រអាប់គ្មានពន្លឺរស្មីឡើយ។
« ម៉ាមី...កូនចង់ញ៉ាំការ៉េម»ដេយ៉ុនរត់មកកន្លែងជេគអង្គុយទារទិញការ៉េម
« តោះ ស៊ូយ៉ុនមកនេះមក»ពួកគេទាំងបីក៏នាំគ្នាទិញការ៉េម បន្ទាប់មកក៏អង្គុយញ៉ជាមួយគ្នា
« កូននឹកលោកប៉ាណាស់»ស៊ូយ៉ុននិយាយឡើង
« មែនហើយ លើកមុនលោកប៉ានាំមកហើយអង្គុយញ៉ាំការ៉េមបែបនេះ»ពីរនាក់បងប្អូននិយាយគ្នា តែជេគវិញបានត្រឹមទប់ទឹកភ្នែក ឪ្យតែនឹកឃើញដល់ពូគេនឹងយំភ្លាមទោះជា3ឆ្នាំក៏ដោយ ក៏គេនៅតែមិនអាចធ្វើចិត្តបាន
« ម៉ាមីនឹកលោកប៉ាទេ?»សួរចាក់ដោតមេស
«.គឺ....នឹក»នឹកខ្លាំង
« ពេលណាលោកប៉ាមកវិញ?»
« ម៉ាមីមិនដឹងទេ.....» ឲ្យដឹងយ៉ាងមិចបើគេមិនដឹងថាពូស្លាប់ឬរស់ផងនឹង
« តោះទៅផ្ទះល្ងាចហើយ»ជេយ៉ុនក៏នាំកូនៗឡើងឡាន មកផ្ទះវិញ
វិមានផាក
នៅក្នុងវិមានវិញនេះវិញ មិនស្ងាត់ឡើយ ព្រោះតែមានបងប្អូនភ្លោះកូនរបស់ជេយ៍នឹងជុងវ៉ុន នាងតូចទាំងពីរនេះក្បាលខូចណាស់ និយាយច្រើន ថែមទាំងពូកែជំទាល់ទៀត។
« វាជារបស់ខ្ញុំ»ជុងហ៊ីស្រែកយំទារបូរពីបងស្រី
« របស់បង»ជីៗមិនឪ្យថែមទាំងរត់ទៀត
« អា៎....របស់ខ្ញុំ»នាងល្អិតស្រែកយំយកៗមិនខ្វល់ពីរនាក់ណាទាំងអស់
« យំរឿងអី?»ជេយ៍មកពីធ្វើការហត់ ឮសំឡេងកូនយំដល់ក្រៅ
« ជីៗយកបូររបស់កូន»នាងតូចរត់អោបជើងប៉ាទូលពិត
« ជារបស់កូន ហ៊ីៗយករបស់កូន»
« ឪ្យប្អូនមក ចាំប៉ាទិញថ្មីឪ្យ»នាយលួងលោមកូន
« អត់ទេ!! »
« អ្ហឹក....លោកប៉ា »
« អ៊ាក....»ជីៗក៏រត់ឡើងទៅបន្ទប់បាត់ ជុងហ៊ីស្រែកលើសដើម
« ថ្លង់ណាស់»ជេគដើរចូលផ្ទះទាំងបិតត្រចៀក
« យំរឿងអីជុងហ៊ី?»
« ជីៗយកបូរអូន»
« ចាំបងទិញថ្មីឪ្យ»
« មែនណា!!»
« បាទ ដេយ៉ុន ស៊ូយ៉ុននាំជុងហ៊ីទៅលេងនៅខាងលើទៅ»
« បាទ តោះជុងហ៊ី»
« កូនប៉ាពីរនាក់នេះនិយាយថាពីខូចសាហាវ»ជេគដាក់បង្គុយលើសាឡុង
« កាត់តាមឯងនឹង!!»
« ខ្ញុំមិនដឹងអីទេ»
« ល្ងាចហ៊ីស៊ឹងមកលេងឮថានាំអ្នកណាមកទេ»
« ពូមក? នាំអ្នកណាមកមែន?»
« គេអត់ប្រាប់ទេ ជួយមើលប្អូនផង ប៉ាទៅរកអាប់ប៉ាឯងសិន»
« គាត់នាំអ្នកណាមកទៅ?»ជេយ៉ុនធ្វើមុខឆ្ងល់
ដោយខ្ចិលគិតច្រើនជេគក៏ទៅមើលកូននឹងប្អូនលេងនៅខាងលើបាត់។
« ជីៗឪ្យអូនវិញ»នាងល្អិតជុងហ៊ីស្រែកយំភ្លាមៗពេលបងស្រីភ្លោះយកតុកាតានឹង
« អត់ទេ...ដេយ៉ុនជួយផង»នាងរត់ដេញចាប់គ្នា
ជេគឈរមើលដោយស្នាមញញឹម គេខានញញឹមជាយូរមកហើយតាំងពីពូស្លាប់បាត់
3ឆ្នាំមុន...
« ចៅហ្វាយរកឃើញសាកសពបុរសម្នាក់អណ្ដែកក្បែរច្រាំងហើមរលួយមើលមិនយល់»
« ទៅមើលទៅ»ហ៊ីស៊ឹងបានធ្វើដំណើរមកដល់កន្លែងសព
សភាពសពហើមស្អុយរលួយព្រោះតែក្នុងទឹកយូរថ្ងៃសាកសពនេះបានស្លាប់តាំងពី3-4ថ្ងៃមកម្លេះស្របពេលស៊ុងហ៊ុនធ្លាក់ទឹក ខាងប៉ូលិសបានធ្វើ កោសល្យវិច័យលើសាកសពតែពិបាកសន្និដ្ឋានជាអ្នកណាព្រោះសភាពសពមិនមើលយល់ តែចុងក្រោយក៏បានចេញលទ្ធផលថាជា ផាក ស៊ុងហ៊ុន ពិតប្រាកដ....
ដំណឹងនេះធ្វើឪ្យជេគស្លត់ចិត្ត គេសន្លប់ជាច្រើនដងគេយំស្រែកឈឺចាប់តែម្នាក់ឯង គេឃុំខ្លួនក្នុងបន្ទប់ជាច្រើនអាទិត្យ ធ្វើឪ្យអ្នកផ្ទះបារម្ភព្រោះទើបតែចេញពីពេទ្យមកត្រូវឮដំណឹងនេះទៀត អ្នកណាទទួលយកបាន...!!
បុណ្យសពស៊ុងហ៊ុនក៏ធ្វើឡើង ជេគអង្គុយមុខរូបថតទាំងទ្រូងចុកចាប់ពើតផ្សារ គេបន្ទោសខ្លួនឯងជាដើមហេតុដែលធ្វើឲ្យនាយចាកចេញទៅ សភាពជេគមិនខុសពីមនុស្សមានជំងឺផ្លូវចិត្តទេ
ចាប់តាំពីថ្ងៃនោះមករហូតដល់ឥឡូវជេគបានរៀនរស់តែម្នាក់ឯង...មិនមែនម្នាក់ឯងគឺជាមួយកូនភ្លោះទាំងពីរនាក់បងប្អូនជាកូន គេរស់នៅជាមួយកូនខំប្រឹងរឹងមាំដើម្បីស៊ូយ៉ុននឹងដេយ៉ុន ប្រសិនបើមានគ្មានកូនជេគច្បាស់ជាសម្លាប់ខ្លួនតាមពូមិនខានឡើយ...
កូនជាកម្លាំងចិត្តដែលអាចធ្វើឪ្យជេគចង់រស់បន្ដទៀតទោះជាគ្មានមានវត្តមានមេគ្រួសារក៏ដោយ ក៏ជេគបានខំប្រឹងរឹងមាំដែល រហូតមកដល់ពេលនេះវាមិនស្រួលទេ
បច្ចុប្បន្ន...
ជេគឈរសម្លឹងមើលរូបថតរបស់ពូដែលបានលួចថតកាលពីទៅលេងជេជូ គេញញឹមដោយសេចក្ដីនឹករលឹកពូយ៉ាងមិចទៅហើយ? ពូមាននឹកគេអត់? ពូនៅទីនោះសុខសប្បាយឬអត់? សំណួរនេះគេតែងតែគិតក្នុងចិត្តទាំងមិនមានចម្លើយ។
លុះដល់ពេលល្ងាចឡានខ្មៅម៉ាក BMWបើកចូលវិមានផាក ទ្វាឡានបើកបង្ហាញបុរសខ្ពស់ស្រឡះម្នាក់នឹងមានស្រ្ដីវ័យប្រហែល20ស្ដើងនឹងមានកូនតូចមួយទៀតផង។
ពួកគេក៏បានដើរចូលវិមាន នាយកម្លោះពរក្មេងស្រីដោយម្ខាងទៀតកាន់ដៃនាង។
« ស៊ុងហ៊ុន!!»
សូមរងចាំភាគបន្ដ....
រៀងយូរតិចហើយ រឿងនេះជិតចប់ហ៎😕
![ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]](https://img.wattpad.com/cover/391056209-64-k434223.jpg)