Part 13 ខ្ញុំកើតអីចេះ?

1.3K 107 4
                                        

1អាទិត្យកន្លងផុតទៅ
ដំណើរកំសាន្តក៏ចប់គ្រួសារផាកក៏ឡើងមកសេអ៊ូលវិញដូចគ្នាលើកលែងតែជេគដែរត្រូវជួយការងារពូមួយរយៈសិន ស៊ុងហ៊ុនបានមកមុនតាំងពីថ្ងៃមុនមកម្លេះ។
« ជេគកើតអីនឹងមុខស្ងួតៗម្លេះ?»កម្លោះសក់ពណ៍ផ្សែងបារីសួរទៅជេគដែរឈរ
« នីគី..ខ្ញុំមិនអីទេ»គេមានតែមិននិយាយ
« មានអីក៏ប្រាប់ខ្ញុំមកណា»ដៃមាំចាប់ដៃជេគមកកាន់
« អរគុណហើយ»ជេគញញេមផ្អែមដាក់នាយ
« ញញឹមបែបនេះបេះដូងខ្ញុំរលាយអស់ហើយ»មិនត្រឹមតែនិយាយថែមទាំងយកដៃស្ទាបបេះដូងទៀត
« ប៉ិនម្ល៉េះ»ជេគសើចបន្ដិចពេលនាយធ្វើចិកបែបនេះ
« មកពីជេគយកបេះដូងខ្ញុំនោះអី»ជេគសើចពេលឮនីគីនិយាយ
« ទៅសេអ៊ូលវិញពេលណា?»
« ប្រហែលខានស្អែកអីនឹង»
« ចឹងខ្ញុំនឹងរៀបចំឪ្យគ្រប់យ៉ាង»នីគីសម្លឹងមុខជេគដោយស្នាមញញឹម
« អរគុណដែរលោកយកចិត្តទុកដាក់នឹងខ្ញុំ»
បន្ទាប់ពីពួកគេនិយាយគ្នាលេងរួចជេគក៏ត្រឡប់មកបន្ទប់វិញភ្លាមៗ គ្រាន់តែមកដល់ក៏រត់ចូលបន្ទប់ទឹកតែម្ដង
« អ៊ួក.....»សំឡេងក្អួតបន្លឺឡើង ជេគក្អួតមកយ៉ាងច្រើនមួយរយៈនេះគេឧស្សាហ៍ក្អួតញ៉ាំអ្វីចូលមិនកើតដឹងតែក្អួតចេញមកអស់
« អ៊ួក...អ៊ួក»ជេគទន់ដៃទន់ជើងរកតែដួល ដៃទប់ជញ្ជាំងលាងមាត់រួចក៏មកគេងបន្ដិច
« ខ្ញុំកើតអីចេះ?»គេឆ្ងល់តែមិនបានគិតច្រើនដូចគ្នា ណាមួយតាំងតែមានរឿងជាមួយពូគេមិនសូវជាញ៉ាំអ្វីបានច្រើនមិនទៀងពេលទៀត បើឈឺក្រពះក៏អាចដែរ

ដំណើរទៅមុខយ៉ាងលឿន មុខមាំគ្មានជាតិពីកំណើត ដៃម្ខាងកាន់ទូរស័ព្ទ ដើរចូលរោងចក្រកម្មករក៏នាំគ្នាប្រញ៉ាប់នាំគ្នាធ្វើការយ៉ាងលឿន ស៊ុងហ៊ុនធ្វើមុខមិនមានអំណោយទាន នាយមានអារម្មណ៍មិនស្រួល ចេះតែមួម៉ៅខុសធម្មតា។
« អាជីមមី »
« បាទចៅហ្វាយ...»
« កក់សំបុត្រយន្ដហោះ ខានស្អែកយើងទៅចិន»
« បាទទាន»នាយក៏ប្រញ៉ាប់កក់សំបុត្រយន្ដហោះយ៉ាងលឿន
« ដឹងដំណឹងជេគទេ?»
« បាទគឺ អ្នកប្រុសនៅជេជូនៅឡើយទាន»
« ត្រៀមឧត្តមគចក្រ ស្អែកទៅយកគេមកវិញ»នាយមុខងាប់ មានអារម្មណ៍ខឹងកាលដែលដឹងថាក្មួយនៅជាមួយហ៊ីស៊ឹង
« ប្រហែលអ្នកប្រុសកំពុងតែមានក្ដីសុខហើយទេដឹង»ជីមមី
« មែនហើយ លោកហ៊ីស៊ឹងប្រហែលកំពុងតែមើលថែអ្នកប្រុសជេគបានល្អហើយ»
« អាប្រុសណាក៏ដោយឪ្យតែហ៊ានប៉ះក្មួយយើង យើងបាញ់ងាប់មួយពូជ»ពូមិនចង់ឪ្យក្មួយបានទៅប្រុសផ្សេង ពូមិនបានអាណាក៏មិនបានដែរ ទោះត្រូវដេកគុកមួយជីវិតក៏ពូព្រមឪ្យតែបានសម្លាប់អាប្រុសអស់នោះ
« ចៅហ្វាយកំពុងតែស្រឡាញ់អ្នកប្រុសហេ៎ស?»ជីមមីឆ្ងល់ឃើញតែខឹង ហួងហែង មិចស្រឡាញ់មែន?
« ស្រឡាញ់យ៉ាងមិច? យើងគ្មានមនោសញ្ចេតនាជាមួយស្នេហាស្អីទេ»ជាការពិតនាយមិនដែរចេះស្រឡាញ់ មិនមានមនោសញ្ចេតនា ធ្វើអីតែឯង មិនចង់បាន មិនចូលចិត្ត
« ប្រយ័ត្នលោកហ៊ីស៊ឹងដណ្ដើមបាត់»ថាចប់ដូយ៉ុននឹងជីមមីក៏រត់ចេញពីបន្ទប់យ៉ាងលឿន
« រំលងសាកសពយើងសិនទៅ»ចង់បានក្មួយ កុំសង្ឃឹមឪ្យសោះដរាបណាពូនៅមានដង្ហើម ពូសម្លេសចោលទាំងអស់ទោះកូនស្ដេចក៏ពូមិនខ្លាច

ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]Tempat cerita menjadi hidup. Temukan sekarang