« ពូស៊ុង...អា៎ពូហ៊ីស៊ឹង!!»ជេគស្មានតែស៊ុងហ៊ុន តាមពិតជាហ៊ីស៊ឹងសោះ នេះគេនឹកនាយដល់ថ្នាក់វង្វេងហេ៎ស
« យ៉ាងមិចហើយ??»នាយអង្គុយជិតជេគ
« ប្រសើរហើយ!! នេះពូមកពីពេលណា?»
« ម៉ែដោះខលប្រាប់ភ្លាម ក៏ឡើងមកតែម្ដង»
« បានញ៉ាំអីឬនៅ?»
« នៅទេ ខ្ញុំកំពុងតែរៀបចំទៅទិញ»
« អញ្ចឹងម៉ែដោះទៅចុះ ចាំខ្ញុំនៅមើលជេគ»ម៉ែដោះក៏ចាកចេញទៅបាត់
« កូនឈ្មោះអីទៅ? មុខឡើងដូចជេគតែម្ដង»នាយដលរមកមើលក្មួយដែរកំពុងគេងលក់
« នេះ ស៊ូយ៉ុន ហើយកម្លោះពៅនេះ ដេយ៉ុន»
« មុខដូចស៊ុងហ៊ុនណាស់ ដេយ៉ុន»ហ៊ីស៊ឹងភ្លាត់មាត់និយាយជេគក៏សម្លឹងមុខនាយ
« ពូហ៊ី....»
« សុំទោស..អម្បាញ់មិញច្រឡំមាត់»នាយដើរមកអោបជេគឃើញគេចង់យំព្រោះមុននេះរំលឹកមនុស្សក្មួយស្អប់
« កើតជាប៉ាៗគេហើយ យំដូចក្មេងទៅកើត»ហ៊ីស៊ឹងប្រើសំឡេងស្រទន់ថើបសក់ជេគខ្សឺតៗ
« តែជេគនៅតែជាក្មេងសម្រាប់ពូហ៊ី»គេមិនចង់ធំឡើយ គេចង់ធ្វើជាកូនក្មេងដែរនាយថ្នាក់ថ្នម
« ក្មេងក្បាលខូច!!»
មួយសន្ទុះម៉ែដោះក៏មកវិញជាមួយអាហារជាច្រើន ហ៊ីស៊ឹងក៏បានរៀបចំបញ្ចុកបបរជេគឪ្យអស់ដើម្បីមានកម្លាំង ជេគពេលបាននៅជាមួយហ៊ីស៊ឹងគេមានតែស្នាមញញឹមជាប់ជានិច្ច ហេតុអ្វីមនុស្សដែរគេស្រឡាញ់មិនមែនជាមនុស្សបែបនេះ?
+++++
កាយមាំអង្គុយលើកៅអីសម្លឹងមើលរូបថតក្មួយដោយអារម្មណ៍ជាច្រើន ស្មើនេះក្មួយកំពុងតែធ្វើអ្វី? មាននឹកពូអត់? ពូនឹកក្មួយ ចង់ជួប ចង់អោប ដូចមុន។
« ចៅហ្វាយកំពុងគិតអ្វីនឹង»ជីមមីឃើញចៅហ្វាយមួយរយៈនេះភ្លឹកៗក៏សួរ
« គ្មានអីទេ!!»នាយមាន តែមិនអាចប្រាប់ពួកគេ
« មានបានដំណឹងជេគទេ?»
« ហ៉ើយ..!! ស្ងាត់ជ្រាបចៅហ្វាយ»មួយអាទិត្យហើយដែរគេតាមរកជេគតែគ្មានដំណឹង ទៅរកដល់ជេជូក៏គ្មានដែរ
« ឬអ្នកប្រុសជេគទៅក្រៅប្រទេស?»ដូយ៉ុននិយាយឡើងធ្វើឪ្យស៊ុងហ៊ុនងាកមើលមុខគេ
« ....»
« ចៅហ្វាយចង់ដឹងកាន់តែច្បាស់ទៅសួរអាសក់ឆេះទៅ ព្រោះកាលពីចៅហ្វាយទៅចិនបានជួបវានៅប្រលានយន្ដហោះ»
« មែនហើយ!! ឬអាម្នាក់នឹងជាអ្នកជូនអ្នកប្រុសទៅប្រលាន?»
« យើងមិនដឹងថាវានៅឯណាទេ»
« ចាំខ្ញុំទៅស៊ើបកន្លែងដែរអាសក់ឆេះស្នាក់នៅ» ស៊ុងហ៊ុនងក់ក្បាល ដូយ៉ុនក៏ប្រញ៉ាប់ទៅស៊ើបភ្លាម
« ជេគឯងនៅទីណា? យើងនឹកឯងណាស់!!»
តុកៗ
« ចូលមក»
« ស្មានងាប់បាត់ហើយ!!»ជុនសៀដើរចូលមកនឹងបោះសម្ដីដ៏សែនពិរោះមកកាន់នាយ
« បើងាប់ យើងទៅច្របាច់កឯងមុនគេ»
« អើមិត្តស្លាប់រស់!! »
« ឯងមកមានការស្អី?»
« មកយកមនុស្សរបស់យើង»
« អាជីមមីនាំនាងមក»ជីមមីក៏ប្រញ៉ាប់នាំនារីនោះមកភ្លាម
« លែងយើង...»នាងស្រែក
« លោកស៊ុងហ៊ុន...»
« សួស្ដីអូនសម្លាញ់!!»ជុនសៀនិយាយទៅកាន់នាង នាងគ្រាន់តែឃើញជុនសៀភ្លាម នាងស្រែកប្រៀបដូចជាមនុស្សឆ្កួត
« អាឆ្កួត...កុំមកជិតយើង»
« ដល់ពេលដែរយើងយកនាងត្រឡប់ទៅវិញហើយ»
« អត់ទេ...ហ៊ឹក.លោកស៊ុងហ៊ុនជួយខ្ញុំផង»នាងយំស្រែកមិនព្រមទៅជាមួយជុនសៀ
« ប្ដីមកយកហើយ ទៅវិញទៅ»ជីមមីថាឪ្យនាង យំដូចមនុស្សឆ្កួត
« យើងមិនទៅនៅជាមួយអាមន្ស្សជក់ថ្នាំដូចឯងទេ ស៊ុងហ៊ុនជួយខ្ញុំផង»
« ចៅហ្វាយក៏ជក់!!»
« យ៉ាងមិចនាងចង់នៅជាមួយអាហ៊ុនទៀតទេ??»
« យ៉ាងណាក៏យើងមិនព្រមដែរ»
« ក្រែងលោកថាឪ្យខ្ញុំសម្ដែងជាមួយលោកអី?»
« អស់ប្រយោជន៍ហើយ!!»
« លោកស៊ុងហ៊ុន....»
« ទៅជាមួយអាជុនសៀ ឬនាងចង់ទៅឋាននរក?»ស៊ុងហ៊ុនទាញកាំភ្លើងពីចង្កេះខោលើកបង្ហាញនាង
« អត់...អត់ទេ...»
« បើចឹងឆាប់ទៅៗ កុំឪ្យយើងប្ដូរចិត្តទាន់»នាងក៏រត់ទៅអោបជុនសៀយ៉ាងជាប់
« ទៅសិនហើយសម្លាញ់»
« អឹម...»
« ចៅហ្វាយ ហេតុអ្វីមិនសម្លាប់នាង?»
« ទុកឪ្យជុនសៀសម្លាប់នាងទៅ» ស៊ុងហ៊ុននិយាយដោយមុខមាំ ភ្នែកក្រហមមានកំហឹងនាយដកកូនដបតូចមួយមកមើលវាជា....ថ្នាំសន្ដំ..
1អាទិត្យកន្លងទៅ....
ជេគក៏ចេញពីពេទ្យមកស្នាក់នៅផ្ទះដែរហ៊ីស៊ឹងទិញជាការដូសម្រាប់ក្មួយទាំងពីរ(ពូសេដ្ឋីវ័យក្មេង ក្មួយកើតភ្លាមទិញផ្ទះឪ្យមួយ🥰)។
« ផ្ទះធំដល់ហើយ»ជេគសម្លឹងមើលផ្ទះដែរមានសភាពធំច្បាស់ជាថ្លៃមិនខានទេ
« កុំឪ្យឯងពិបាកឡើងចុះ»ហ៊ីស៊ឹងតបបឹងនាំជេគចូលខាងក្នុង
« ស្អាតណាស់ ពូដឹងចិត្តខ្ញុំម៉ង»ក្នុងផ្ទះមានសភាពស្អាតរៀបចំបានយ៉ាងល្អ
« ម៉ែដោះដាក់ឲ្យដេយ៉ុននឹងស៊ូយ៉ុនគឹងលើគ្រែនេះហើយ»
« ចា៎ស»
« ម៉ែដោះទៅសម្រាក អាហារខ្ញុំបានជួលអ្នកបម្រើ4-5នាក់មកធ្វើហើយ»,ដោយឃើញថាគាត់ធ្វើការមើលថែបងប្អូនភ្លោះមកច្បាស់ជាហត់ ទើបមិនចង់ប្រើគាត់
« ចា៎សលោកប្រុស!!»គាត់ក៏ចាកចេញទៅបាត់ សល់តែពូក្មួយនឹងបងប្អូនភ្លោះ
សូមរងចាំភាគបន្ដ....
ចង់បានពូដូចជេគ....💁
![ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]](https://img.wattpad.com/cover/391056209-64-k434223.jpg)