EP 1 ជេគស្អប់ពូ...

3.9K 174 4
                                        

 ផ្ដើមរឿង

" ប៉ានឹងបញ្ជូនជេគទៅសហរដ្ឋអាមេរិកហើយ"លោកផាកនិយាយជាមួយកូនប្រុសពៅដែរអង្គុយនៅចំពោះមុខគាត់
" ហេតុអ្វី?"នាយលើកចិញ្ចើមឆ្ងល់
" កុំឪ្យឯងសម្ដីធំដាក់គេពេក"
" ..."
" លោកតា"សំឡេងក្មេងប្រុសអាយុ17ឆ្នាំរត់មកអោបលោកតាជាមួយនឹងឯកសណ្ឋានសាលា
" មើលស្អី អាជ្រូក"ស៊ុងហ៊ុនសម្លក់មុខក្មួយប្រុសទាំងស្អប់
" លោកតា...ហ្អឹក"ជេគពេបមាត់ពេលដែរពូរបស់គេហៅគេបែបនេះ
" តោះទៅរៀបចំខោអាវជាមួយតា"ថារួចក៏កាន់ដៃចៅទៅបាត់ទុកឪ្យស៊ុងហ៊ុអង្គុយសម្លក់ក្មួយប្រុស

ថ្ងៃថ្មី...
ជេគបានមកដល់ប្រលានយន្ដហោះជាមួយលោកតាផាកព្រោះជាថ្ងៃដែរគេត្រូវចាកចេញពីទឹកដីកំណើតនឹងចាកចេញពីលោកពូកំណាចរបស់គេផងដែរ។
" ចៅលាសិនហើយលោកតា"ជេគ
" ខំរៀនណា បើនឹកខលមកតាដឹងទេ"
" បាទ"បបូរមាត់តូចញញឹមមុននឹងចាកចេញទាំងលួចអន់ចិត្តជាមួយលោកពូតូច ហេតុអ្វីមិនមកជូនដំណើរគេ? ភ្លេចទៅថាគាត់ស្អប់គេ ថែមទាំងមិនចង់ឃើញគេទៀតផង។
បន្ទាប់ពីគិតហើយយន្ដហោះក៏ហោះហើរឡើង អ្នកដែរអង្គុយនៅក្នុងឡានពាក់វ៉ែនតាខ្មៅសម្លឹងមើលយន្ដហោះចេញទៅ។
" ទៅវិញ"ស៊ុងហ៊ុន

1ឆ្នាំក្រោយមក
អ្វីៗហាក់ប្រែប្រួលទាំងស្រុងសូម្បីក្មួយប្រុសសម្អប់របស់ផាកស៊ុងហ៊ុនក៏ប្រែប្រួលដែរគេផ្លាស់ប្ដូរពីមាឌម៉ាប់ៗមកនៅរាងស្អាតដូចម៉ូដែល មុខមាត់ស្អាតគ្មានកន្លែងទាស់ គេបានផ្លាស់ប្ដូរគ្រប់យ៉ាងតាំងពីមករស់នៅទីនេះ។
" កុំភ្លេចទៅផងណា"លូហ្គាសដែរមិត្តរបស់រាងតូចបានអញ្ជើញគេឲ្យទៅចូលរួមសម្ពោធឡានថ្មីរបស់ប៉ាគេ
" យើងដឹងតែទៅហើយ"ជេគតបទាំងញញឹម
" យើងទៅសិនហើយ"លូហ្គាសក៏ចាកចេញទៅ ជេគក៏ឡើងឡានក្រុងដើម្បីទៅខុនដូររបស់គេដូចគ្នា

+ប្រទេសកូរ៉េ

" ស៊ុងហ៊ុនអាទិត្យក្រោយកុំភ្លេចចូលរួមសម្ពោធឡានថ្មីរបស់លោកគ្រីសផង"លោកផាក
" ខ្ញុំរវល់"នាយធ្វើមុខមាំ
" រវល់ស្អីណាស់ណាទៅ"
" ..."
" ត្រូវតែទៅហើយឆ្លៀតចូលមើលក្មួយឯងផង"និយាយចប់គាត់ក៏ចាកចេញទៅបាត់ស៊ុងហ៊ុនមិនខ្វល់ក៏ឡើងទៅបន្ទប់បាត់

ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]Where stories live. Discover now