បន្ទាប់ពីស៊ុងហ៊ុនចាកចេញទៅ ជេគគេងយំអោបកាយញ័រខ្លួនព្រោះខ្លាចពូ...ពូព្រៃផ្សៃ កាចសាហាវណាស់គេខ្លាចថាពូនឹងសម្លាប់គេចោល ព្រោះអម្បាញ់មិញមិញពូគម្រាមថានឹងសម្លាប់កូននឹងគេចោលបើសិនបើមិនយកកូនចេញ។
« អាឡូនីគី!!»ជេគចុចខលទៅនីគីយ៉ាងលឿន
(មានការអីមែនទេ!!)
« នីគី...ជួយ..ជួយកក់សំបុត្រយន្ដហោះឪ្យខ្ញុំផងបានទេ»
(មានរឿងមែនទេជេគ...)
« ពេលជួបខ្ញុំនឹងប្រាប់ណា!!»
(អូខេ)
« សុំទោស..តែខ្ញុំមិនអាចនៅឪ្យពូធ្វើបែបនេះបានឡើយ»កាន់តែគិតកាន់តែយំ មនុស្សដូចគេធ្វើអីបានក្រៅពីរត់គេចនោះ
« ស្រឡាញ់ពូប៉ុណ្ណាក៏ខ្ញុំចាកចេញដែរដើម្បីសុវត្ថិភាពកូន»ចិត្តគេពិតជាចង់ដណ្ដើមពូមកវិញណាស់ តែពេលនេះអារម្មណ៍តែចង់បានក៏រលាយអស់ សល់តែអារម្មណ៍ដែរខ្លាចរអានឹងពូ...
បន្ទាប់ពីយំឆ្អែតគេក៏បានយករឿងនេះទៅនិយាយជាមួយជេយ៍នឹងលោកតាផងដែរ។
ថ្ងៃបន្ទាប់.....
ជេគចុះមកក្រោមដោយមានវ៉ាលីមួយ លោកតាឃើញបែបនេះក៏សួរចៅ។
« ចៅទៅពេលនេះមែនទេ?»
« បាទលោកតា»ជេគតបដោយសំឡេងញ័រពេលឃើញពូចុះមក
« អ្នកណាមកយក? ចាំតាឪ្យអាជុនជូនទៅល្អទេ?»
« មិនអីទេ!! នីគីមកទទួលហើយ»
« ធ្វើដំណើរប្រយ័ត្នផងណា»ជេគងក់ក្បាលមុននឹងដើរទៅរកឡានដែរឈប់ចាំនៅក្រៅរបង ឡានក៏បើកចេញទៅក្រោមក្រសែរភ្នែកស៊ុងហ៊ុន
« ស៊ុងហ៊ុន...មកនេះតិច»
« ជូនប៉ាទៅក្រុមហ៊ុនជេយ៍តិចមក»
« ចុះអាជុន..??»
« អាជុនជូនជុងអ៉ីនទៅសាលា ឯងជូនប៉ាទៅតិចទៅ»
« បាទ»នាយតបនឹងដើរទៅឡានជាមួយលោកផាក ក្នុងចិត្តក៏លួចគិតដល់ជេគ គេទៅណា? ហេតុអ្វីមានទាំងវ៉ាលី?
ប្រលានយន្តហោះ
ឡានខ្មៅទំនើបរបស់នាយកម្លោះនីគីបើកមកឈប់នៅចំណតឡាន ជេគបើកទ្វាចេញមក នីគីបុរសដែរគ្រប់គ្នាថាជាសុខភាពបុរសក៏ជួយអូសវ៉ាលីជេគ...
« មើលថែខ្លួនណា!»នាយញញឹមនឹងកាន់ដៃជេគ
« អឹម...ខ្ញុំទៅសិនហើយ»ជេគញញឹមដាក់នាយជាលើកចុងក្រោយ អូសវ៉ាលីដើម្បីទៅកាន់យន្ដហោះ
មួយសន្ទុះ បុរសមាឌមាំដើរចូលប្រលានយន្ដហោះជាមួយនឹងជំនិតរបស់នាយ គ្មានអ្នកណាក្រៅពីស៊ុងហ៊ុនឡើយ នាយក៏ធ្វើដំណើរទៅក្រៅប្រទេសដូចគ្នា
នីគីងាកឃើញស៊ុងហ៊ុនក៏ឈរសម្លឹងបន្ដិចនឹកឃើញពេលជេគប្រាប់រឿងគ្រប់យ៉ាងមកនាយ ក៏ប្រញ៉ាប់ខលទៅជេគយ៉ាងលឿន..
« ជេគ..ពេលនេះពូឯងមកដល់ប្រលានហើយ»
(នីគីធ្វើយ៉ាងមិចទៅ??)
« មិនអីទេចាំបន្ដិច»
( បាទ)
ដល់វេនគេ ជេគក៏ប្រញ៉ាប់ដើរទៅផ្លូវចូលយន្ដហោះ យ៉ាងលឿន នីគីក៏ដើរទៅបុកនឹងស៊ុងហ៊ុនដើម្បីជួយពន្យាពេលឪ្យជេគ ប្រសិនបើស៊ុងហ៊ុនដើរទៅមុនបន្ដិចច្បាស់ជាឃើញជេគមិនខានឡើយ។
« សុំទោសលោក»
« ដើរ...អាសក់ឆេះ!!»ជីមមីរកនឹងស្ដីឪ្យ តែដោយឃើញជាអាម្នាក់សក់ឆេះដែរធ្លាប់មានរឿងជាមួយចៅហ្វាយគេសោះ
« សុំទោសផងលោក»នីគីក្រលេកឃើញថាជេគបានឡើងយន្ដហោះផុតនាយក៏ប្រញ៉ាប់សុំទោសនឹងចាកចេញទៅបាត់
« ចៅហ្វាយមិនអីទេមែនទេ?»
« អ្ហឹម....»នាយក្រហឹមបន្ដិច នឹងដើរចូលកន្លែងឆែកខ្លួនមុននឹងឡើងយន្ដហោះរបស់នាយ...
មិនយូរប៉ុន្មានយន្ដហោះបានចុះចតនៅទឹកដីអាមេរិក ជេគអូសវ៉ាលីចេញមកដោយមានជិះតាក់ស៊ីនឹងប្រាប់ឪ្យទៅកាន់ខនដូរដែរគេធ្លាប់នៅ។
កែវភ្នែកសោកសៅសម្លឹងមើលអគារក្នុងទីក្រុងញ៉ូវយ៉កទាំងមូល គេរត់គេចមករស់នៅទីនេះដើម្បីកសាងអនាគតថ្មីជាមួយកូន ទោះបីជាមិនមានពូក៏ដោយ
ឡានឈប់នៅមុខអគារមួយ ជេគឪ្យតាក់ស៊ីរួចក៏សម្ដៅចូលទៅក្នុង ជេគបើកទ្វាចូលខនដូរដែរធ្លាប់រស់នៅពីមុន ខួរក្បាលក៏ចាប់ផ្ដើមនឹកឃើញកាលមុនពូតាមរករឿងគេរហូត។
« ឈប់គិត...!! ពេលនេះឯងជា ផាក ជេយ៉ុន ជាមនុស្សរឹងមាំ»ជេគនិយាយបន្លប់ខ្លួនឯងកុំឪ្យនឹកឃើញអតីតកាលឆ្កួតឡប់អស់នោះទៀត
« ខ្ញុំនឹងចាប់ផ្តើមជីវិតថ្មី ចាប់ពីពេលនេះខ្ញុំនឹងបំភ្លេចពូចេញពីបេះដូង»ជេគពោលតិចៗតែទឹកភ្នែកហូរមក គេមិនអាចសង្ឃឹមថានឹងធ្វើបានឬអត់ទេ
ប្រទេសចិន.....
ឡានខ្មៅទំនើបរបស់ ផាក ស៊ុងហ៊ុនបានចតពីមុខរោងចក្រមួយដែរស្ថិតនៅតំបន់ដាច់ស្រយាល មិនមានមនុស្សរស់នៅឡើយ នាយចុះពីលើឡានដោយមានជីមមីនឹងទ្វាឪ្យនឹងដើរចូលទៅខាងក្នុងមានដូយ៉ុននឹងជីមមីអមពីក្រោយ។
« សួស្ដីស៊ុងហ៊ុន!!»នាយកម្លោះអាយុស្របាលនាយចេញមករាក់ទាក់ នាយឈ្មោះ ជុងសៀ ជាម្ចាស់រោងចក្រផលិតថ្នាំញៀន
« អ្ហឹម...»
« យើងស្មានតែឯងមិនមកហើយតើ»នាយកម្លោះដើរមកកៀកកស៊ុងហ៊ុនយ៉ាងស្និតស្នាល
« មានថ្នាំជក់ទើបមក»នាយតបដោយសំឡេងស្មើដូចដើម
« ថ្នាំមាន!! ចង់បានច្រើនប៉ុណ្ណា?»ជុងសៀសើចដើមកបន្ដិច
« ឯងល្មមឈប់ធ្វើរឿងខុសច្បាប់ហើយ»ស៊ុងហ៊ុនដាក់ខ្លួនអង្គុយលើសាឡុងសម្លឹងជុងសៀ
« ហ៉ើយ..!!.យើងក៏កំពុងតែរៀបចំគ្រប់យ៉ាងដូចគ្នា»នាយតបទាំងយកដៃជ្រោកសក់ ឈឺក្បាលឪ្យតែនិយាយដល់រឿងបិទរោងចក្រ
« លឿនៗ!! យើងស្អប់ការរងចាំ»នាយមិនចូលចិត្តចាំ នាយចង់បានគឺបានឥឡូវ ចង់ធ្វើក៏ធ្វើឥឡូវ
« អា៎...យើងដឹងហើយ»
« មនុស្សរបស់ឯងធ្វើឪ្យយើងធុញខ្លាំងណាស់ បើឯងនៅយូរយើងបាញ់សម្លាប់ចោលមិនខាន»
« យើងនឹងធ្វើឪ្យលឿនតាមតែអាចធ្វើបាន ឯងកុំភ័យអី»នាយទះស្មាស៊ុងហ៊ុនតិចៗ ពួកគេក៏អង្គុយផឹកជាមួយគ្នាតទៀត...
សូមរងចាំភាគបន្ដ....
បាត់ទៅណាអស់ហើយ??😡😡
![ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]](https://img.wattpad.com/cover/391056209-64-k434223.jpg)