ពួកគេចូលមកវិញដោយឃើញគ្រប់គ្នាកំពុងតែអង្គុយនៅតុបាយចាំស្រេច។
« ស្មានងររត់ចូលទឹកបាត់ហើយ»
« កុំចេះ!!!»
« ស៊ុងហ៊ុន...អង្គុយសិនមក»
« តោះញ៉ាំបាយទៅ»គ្រាប់សមាជិកទាំងអស់ក៏ញ៉ាំបាយស៊ុងហ៊ុនបានចាប់ម្ហូបដាក់ចានអ្នកស្រីលីជាហេតុបង្កឪ្យមានភាពភ្ញាក់ផ្អើល
« ខ្ញុំមិនបានព្រិលភ្នែកទេ?»
« ភ្ញាក់ផ្អើលអី?»
« ក៏មិនដែល....»
« ពេលនេះខ្ញុំមិនមែនស៊ុងហ៊ុនពីមុនទេ ខ្ញុំបានយល់ដឹងកាន់តែច្បាស់ហើយ ហើយក៏សុំទោស...អ្នកម៉ាក់ដែលខ្ញុំធ្វើទង្វើមិនល្អដាក់»
« មិនអីទេ ម៉ាក់...ម៉ាក់មិនយកទោសកូនទេ»គាត់អោបនាយទាំងរំភើប គាត់មិនដែលគិតទេថានាយនឹងឈប់ស្អប់គាត់
« ហើយខ្ញុំក៏មានដំណឹងល្អចង់ប្រាប់ដែល»
« គឺជេគកំពុងមានទម្ងន់មួយសប្តាហ៍ហើយ»គ្រប់គ្នាសម្លឹងមើលជេគដែលអៀន
« លឿនរបស់វា!!»
« មានទៅអន់អី!!»
« ម៉ាក់មានចៅមួយទៀតហើយ»
គ្រប់គ្នាញ៉ាំបាយក្ដីសប្បាយរីករាយ ម្នាក់ៗមានតែស្នាមញញឹម វាជាលើកទីមួយដែលញ៉ាំបាយជុំគ្រួសារធំបែបនេះ។
« ពូ...អូនចង់ជិះអូប័រ»ជេគឈរចង្អុលទៅអូប័រដែរចត
« មិនល្អទេដឹង យប់ហើយនឹង!!»
« តែ..អូនចង់ជិះ ណាៗ »
« ចាំបងទៅនិយាយជាមួយហ៊ីស៊ឹងសិន»នាយក៏ដើរទៅរកហ៊ីស៊ឹង
« ជេគចង់ជិះអូប័រ អាចចេញបានទេ?»
« តែយប់ងងឹតហើយ »
« ជេគចង់ជិះ យើងមិនចង់ជំទាស់ ណាមួយជិះក្បែរៗនេះទេ»
« ក៏បាន យើងទៅឪ្យវ៉ុនឆេទៅ»ហ៊ីស៊ឹងក៏ដើរទៅរកបុគ្គលិករបស់ខ្លួនបាត់
អូប័រក៏បានចេញដំណើរ ជេគហាក់សប្បាយចិត្តខ្លាំង អូប័រធ្វើដំណើរមិនយឺតមិនលឿនល្មមគួរសម រហូតដល់ឆ្ងាយពីកោះ ខ្យល់ក៏ធ្លាក់មកខ្លាំងៗ មេឃចាប់ផ្ដើមធ្លាក់ភ្លៀង រន្ទះព្រៀកពេញមេឃទឹកសមុទ្រក៏ចាប់ផ្ដើមមានរលកបោកបក់បុកនឹងអូប័ររបស់ពូគេ។
« ពូ...»
« នៅឲ្យស្ងៀម»
« វ៉ុនឆេយ៉ាងមិចហើយ?»
« គឺមើលផ្លូវមិនឃើញទេបាទ»យប់ងងឹត ភ្លៀងធ្លាក់ខ្លាំងធ្វើឪ្យមើលផ្លូវមិនឃើញ រន្ទះបាញ់មួយគ្រាប់ជេគភ័យញ័រកាយ
« ពូ...អូនខ្លាច»ទឹកភ្នែកហូរមកព្រោះគេខ្លាចខ្លាំង
« មានបងនៅទីនេះហើយ កុំយំណា»នាយជូតទឹកភ្នែកឪ្យជេគ អូប័របើកមិនដឹងទិសតំបន់
« នៅទីនេះ បងទៅយកកាបូប»ជេគងក់ក្បាលអោបខ្លួនជាប់ ស៊ុងហ៊ុនដើរតិចៗទៅយកកាបូបមកដែលនៅក្តោអូប័រ
« ពូ...ពូហ៊ុន?»ជេគស្រែកហៅពូ តែមិនមានការឆ្លើយតប
« ពូ...ពូទៅណាបាត់ហើយ?»ជេគសន្សឹមៗងើបដើរទៅខាងក្រោយ ទាំងរលកបោកបកមកផ្ទុបខ្លាំងៗ
« ពូ....»
« ជេគ...»
« អាយ.....»
ប្រឹង
« ពូ.......ពូយ៉ាងមិចហើយ?»ជេគស្រែកហៅនាយ ទាំងទឹកភ្នែកជោគថ្ពាល់ រន្ទះចាំងមកចំនឹងមុខតូចដែលកំពុងយំ
« ហ្អឹក...ពូ...បងវ៉ុនឆេ ជួយពូផង»ជេគស្រែកយំធ្វើអីមិនកើតព្រោះគេកំពុងតែទន់ជើងដួលមួយទំហឹង
« អ្នកប្រុស...»
« ពូ...ធ្លាក់ទឹក...បងជួយពូផង»ជេគស្រែកយំទឹកភ្នែកសស្រាក់ចង្អុលទៅក្នុងទឹកដែលមានរលកខ្លាំង
« អ្នកប្រុសទប់អារម្មណ៍ លោកប្រុសនឹងមិនអីទេ»នាយអោបជេគព្រោះតែខ្លួនគេញ័រអស់ហើយ
« ជួយពូផង....គាត់ធ្លាក់ក្នុងទឹក»ជេគឃើញច្បាស់មុននេះពូបានរុញគេទៅម្ខាង រួចនាយក៏ធ្លាក់ទឹក
« បាទៗ...ខ្ញុំបានសុំជំនួយគេហើយៗ»
រំលងបានមួយសន្ទុះមេឃក៏ឈប់ភ្លៀង រលកក៏ស្ងប់វិញអូប័រជំនួយក៏មកដល់ ហ៊ីស៊ឹងរហ័សចុះមកទតួលកាយតូចដែលសន្លប់បាត់មាត់ឈឹង។
« ឯណាស៊ុងហ៊ុន?»នាយសម្លឹងមើលជុំវិញឃើញតែចៅកូននឹងជេគ
« ខ្ញុំមិនដឹងទេ តែអ្នកប្រុសជេគស្រែកថា លោកស៊ុងហ៊ុនធ្លាក់ទឹកពេលមានរលកខ្លាំង»ហ៊ីស៊ឹងក៏ចាត់ឪ្យមនុស្សតាមរកស៊ុងហ៊ុនភ្លាម នាយក៏យកជេគទៅមន្ទីរពេទ្យនៅសេអ៊ូលព្រោះជេគមានហូរឈាម
សូមរងចាំភាគបន្ដ......
អេតមីនជួបរឿងនឹងផ្ទាល់ ទើបចង់យកមកដាក់ក្នុងរឿងនេះយ៉ាងណាក៏ស្រដៀងគ្នាខ្លះ
Part 35 ឯណាស៊ុងហ៊ុន?
Start from the beginning
![ក្មួយសម្អប់ របស់ផាកស៊ុងហ៊ុន[The End]](https://img.wattpad.com/cover/391056209-64-k434223.jpg)